. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
សាំ​ស៊ុ​ង​ចុះបញ្ជី​ប៉ាតង់​បច្ចេកវិទ្យា​នាឡិកា​អេ​ឡិច​ត្រូ​និក​ថ្មី
May 22, 2016 (13:38:50) [ 1205 ]
 
 
អេ​ក្រង់ Smartwatch តូច​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ពិបាក​ទាក់ទង​ជាមួយ​វា ប៉ុន្តែ​ឧបករណ៍​ទំនើប​នា​ពេល​អនាគត​នឹង​បំពេញការងារ​កាន់តែ​អស្ចារ្យ ពោល​គឺ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​គ្រប់គ្រង​វា​លើ​ដៃ​របស់​ពួក​គេ​បាន​។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​នាំ​បច្ចេកវិទ្យា​នេះ​ដោយ​បាន​ចុះបញ្ជី​ប៉ាតង់​ថ្មី​មួយ​បង្ហាញ​ពី​ការ​បញ្ចាំង (Projector) រួម​បញ្ចូល​ក្នុង Smartwatch ដែល​ពង្រីក​តំបន់​អន្តរ​កម្ម​ឱ្យ​លោក​-​អ្នក​ប្រើ​គ្រប់គ្រង​នាឡិកា​អេ​ឡិច​ត្រូ​និករ​បស់​អ្នក​លើ​រាង​កាយ​បាន​យ៉ាង​ងាយស្រួល ។

ជាក់ស្តែង​បច្ចេកវិទ្យា​នឹង​បង្កើត​ផ្ទាំង​រូបភាព​មាន​ភាព​ប្រទាក់ក្រឡា​ដូច​ជា ក្តារ​ចុច ឬ​ជម្រើស​កម្មវិធី​បង្ហាញ​លើ​ខ្នងដៃ ឬ​លើ​កំភួនដៃ ហើយ​អ្នក​ប្រើប្រាស់​អាច​ប៉ះ​ផ្ទាល់​លើ​ផ្ទៃ​រូបភាព​នោះ​ដោយ​វាយ​លេខ​បញ្ចូល​ពាក្យ ឬ​ការ​ជ្រើសរើស​ណាមួយ ។ ប៉ាតង់​ថ្មី​នោះ​ឱ្យ​ដឹង​ថា ឧបករណ៍​ពាក់​ដៃ​នឹង​រួម​បញ្ចូល​កាមេរ៉ា​ដែល​ចាប់​រូបភាព​ក្នុង​កម្រិត ៣៦០ ដឺ​ក្រេ​បាន ។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​ចង្អុលបង្ហាញ​ក្នុង​ការ​ចុះបញ្ជី​ប៉ាតង់​នេះ​ថា បច្ចេកវិទ្យា​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ពាក់​លើ​ក្បាល​ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ទទួលយក​បទ​ពិសោធន៍​ជាមួយ​របស់​ដែល​នៅ​ជុំវិញ​ប្រែជា​រូបរាង​សិប្បនិមិត្ត​ដូច​ឧបករណ៍​ពាក់​លើ​ក្បាល VR ដែរ ។

Smartwatch ឬ​នាឡិកា​អេ​ឡិច​ត្រូ​និក​នឹង​មាន​ថាមពល​ថ្ម​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​ការ​បញ្ចាំង​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​ពេញ​១​ថ្ងៃ​ឯណោះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter