. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
៧​សំណួរ​ដែល​អ្នក​ត្រូវ​ដឹង​ មុន​ពេល​បង្កើត Logo
July 01, 2016 (13:17:23) [ 1189 ]
 
 
មនុស្ស​ម្នាក់​ៗ​នៅ​ក្នុង​សង្គម​យើង​នេះ​ហាក់ដូចជា​មាន​យីហោ (Brand) តំណាង​ឲ្យ​ខ្លួន​រៀង​ៗ ខ្លួន​។ មិន​ថា​អ្នក​កំពុង​តែ​ចាប់ផ្តើម​ធ្វើ​ជំនួញ​តំបូង បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន កាន់កាប់​បណ្តាញ សង្គម​ឲ្យ​មនុស្ស​ម្នាក់​ទៀត កំពុង​តែ​ពង្រីក​យីហោ​របស់​ខ្លួន​ក៏​ដោយ អ្នក​នឹង​ត្រូវការ​និមិត្តសញ្ញា ដ៏​អស្ចារ្យ​មួយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​គ្រាន់តែ​ឃើញ​ក៏​ដឹង​ថា​នោះ​ជា​ផ្លា​ក​សញ្ញា​របស់​យីហោ​របស់ អ្នក​។ តើ​រូបភាព​បែប​ណា​ទើប​អាច​រំញោច​ដល់​ចក្ខុវិញ្ញាណ​របស់​មនុស្ស​ដោយ​មាន​ប្រសិទ្ធិ​ភាព បាន​នោះ?

ប្រសិនជា​អ្នកឆ្លើយ​សំណួរ​ទាំង​ប្រាំពីរ​ខាងក្រោម​នេះ អ្នក​នឹង​អាច​ដឹង​ពី​ចម្លើយ​របស់​សំណួរ ខាងលើ​នេះ​បាន​ហើយ​។

១ តើ​នរណា​ជា​ដៃគូរ​ប្រកួតប្រជែង​របស់​អ្នក? ហើយ​ពួក​គេ​កំពុង​ធ្វើ​អ្វី?

អ្នក​ត្រូវ​តែ​មាន​ភាព​លេចធ្លោ​ជាង​ដៃគូរ​ប្រកួតប្រជែង​របស់​អ្នក​។ ប្រសិនបើ​អ្នក​ដូច​អ្នក​ផ្សេង​ៗ ទៀត នោះ​អ្នក​គ្មាន​អ្វី​ពិសេស​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​សុខចិត្ត​ជ្រើស​យក​អ្នក​ហើយ​មិន​ជ្រើស យក​អ្នក​ដទៃ​ណាស់​។ យកចិត្តទុកដាក់​ទៅ​លើ​សកម្មភាព​របស់​អ្នក​ដែល​ឋិត​នៅ​ក្នុង​រង្វង់ é​ក​ទេស​របស់​អ្នក​។ តើ Logo របស់​ពួក​គេ​មាន​អ្វី​ដែល​ស្រ​ដៀង​គ្នា​ទេ? មិន​ថា​ពណ៌ ប្រភេទ​អក្សរ និង​ស្តាយ (Style)​? ប្រហែលជា​អ្នក​គប្បី​ធ្វើ​ឲ្យ​ផ្ទុយ​ពី​ពួក​គេ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​អាច​លេចធ្លោ ជាង​អ្នក​ដទៃ​។

២ តើ​កេរ្តិ៍ឈ្មោះ​របស់​នរណា​ដែល​អ្នក​ឲ្យ​តម្លៃ?

ជ្រើសរើស​យីហោ​មួយ​ចំនួន​នៅ​ក្នុង​រង្វង់​é​ក​ទេស ឬ​វិស័យ​ដែល​ខុស​ពី​របស់​អ្នក​ហើយ​សួរ​ខ្លួន ថា​តើ​Logo​ណា​ដែល​អ្នក​ពេញចិត្ត និង​កេរ្តិ៍ឈ្មោះ​របស់​នរណា​ដែល​អ្នក​ឲ្យ​តម្លៃ? នេះ​មិនមែន មាន​ន័យ​ថា​អ្នក​គួរ​ដើរ​រក​Logo ណាមួយ​ដែល​អស្ចារ្យ​ជាងគេ​បំផុត​ទេ​។ ប៉ុន្តែ​យីហោ​ដែល​មាន កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​ខ្លាំង​តែង​ដឹង​ច្បាស់​ថា​ពួក​គេ​កំពុង​ធ្វើ​អ្វី​។ ពួក​គេ​មាន អត្តសញ្ញាណ​របស់​ខ្លួន​ដ៏​រឹង​មាំ​មួយ ហើយ​ធ្វើ​និមិត្តសញ្ញា​មួយ​ដើម្បី​ឲ្យ​ស្រប​ជាមួយ អត្តសញ្ញាណ​នោះ​។ អ្នក​គួរ​រៀន​ពី​ពួក​គេ​ថា​តើ​ផ្នែក​មួយ​ណា​ដែល​អាច​មាន​ភាព​លេចធ្លោ? មើលទៅ​លើ​ការ​ជ្រើសរើស​ប្រភេទ​អក្សរ ពណ៌ ស្តាយ និង​អតីត​Logo​របស់​ពួក​គេ​។ អ្នក​គប្បី សិក្សា​ទៅ​លើ​យីហោ​ដែល​ល្បីឈ្មោះ​មុន​នឹង​ចាប់ផ្តើម​ធ្វើ​Logo របស់​អ្នក​។

៣ តើ​អារម្មណ៍​បែប​ណា​ដែល​អ្នក​ចង់​ឲ្យ​ទៅ​អតិថិជន? តើ​Logo របស់​អ្នក​អាច​បកស្រាយ​អំពី​អ្នក បាន​យ៉ាងណា?

ប្រាកដ​ណាស់ អ្នក​អាច​រើស​យក​Logo មួយ​ណា​ដែល​មាន​សោភ័ណ​ភាព​ខ្លាំង​បំផុត ប៉ុន្តែ​តើ​វា អាច​ពាំនាំ​មក​នូវ​អត្ថន័យ​យ៉ាង​ដួច​ម្តេច​ខ្លះ? តើ​អារម្មណ៍​ដែល​ត្រូវ​បាន​នាំ​មក​ជាមួយ​នោះ​គឺ យ៉ាងណា​ដែរ? តើ​អ្នក​ចង់​ឲ្យ​អតិថិជន​មើល​មក​អ្នកជា​មនុស្ស​ដូច​ម្តេច? ប្រសិនបើ​អ្នក​ប្រកប របរ​អ្វី Logo របស់​អ្នក​គួរតែ​អាច​ធ្វើ​ឲ្យ​អតិថិជន​របស់​អ្នកដឹង​ភ្លាម​ៗ​។ តើ​អ្នក​ចង់​ឲ្យ​អតិថិជន​គិត ឃើញ​យ៉ាងដូចម្តេច? ចម្លើយ​របស់​អ្នក​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា ពណ៌​អ្វី​ដែល​ត្រូវ​រើស គួរ​ដកឃ្លា ឆ្ងាយ​ប៉ុណ្ណា ជាដើម​។ អត្ថន័យ​ដែល​អ្នក​ចង់​ពាំនាំ​ដល់​អតិថិជន​អ្នកជា​អ្វី​ដែល​គួរតែ​បញ្ជា​ឲ្យ​អ្នក ជ្រើសរើស​អ្វីមួយ​ក្នុង​ការ​បង្កើត Logo របស់​អ្នក​។

៤ តើ​ពណ៌​អ្វី​ដែល​សាក​សម​បំផុត?

ទំនាក់ទំនង​រវាង​ពណ៌ និង​ចិត្តវិជ្ជា​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​។ អ្នក​អាច​នឹង​ចាប់ អារម្មណ៍​ថា​ពណ៌​ខៀវ​ពិតជា​ពេញ​និយម​ណាស់ ជា​ពិសេស​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ជំនួញ និង​ខាង​បច្ចេកវិជ្ជា​។ ពណ៌​បៃតង​សាក​សម​នឹង​ធម្មជាតិ​។ ពណ៌​ទឹកក្រូច ក្រហម និង​ត្នោត​តែង ត្រូវ​បាន​ប្រើប្រាស់​ជាមួយ​សត្វ​ច​ញ្ចឹ​ម​។ ពណ៌​ខ្មៅ ស និង​ទឹកមាស​តែង​បង្ហាញ​ពី​ភាព​ជឿន លឿន​។ ពណ៌​ស្វាយ​សំដែង​ចេញ​នូវ​ភាព​ជា​ក្សត្រ​។ ពណ៌​ផ្កាឈូក​ស្តែង​ចេញពី​ភាព​ជានា​រី​ជា ដើម​។

៥ តើ​ប្រភេទ​អក្សរ​ដូច​ម្តេច​ដែល​អាច​បង្ហាញ​អ្វី​ដែល​អ្នក​ចង់​បង្ហាញ?

ជាតំបូង​បំផុត អ្នក​ត្រូវ​តែ​ប្រាកដ​ថា​អតិថិជន​របស់​អ្នក​អាច​អាន​អក្សរ​ដែល​មាន​ក្នុង Logo របស់ អ្នក​បាន​យ៉ាង​លឿន និង​ងាយស្រួល​។ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​គេ​អាច​អាន​បាន ហើយ​ប្រភេទ អក្សរ​ដែល​មាន​ភាព​ងាយស្រួល​ដល់​ការ​អាន​មាន​ដូច​ជា Verdana, Baskerville, Serif, និង Sans-Serif​។

៦ តើ​ឃ្លាប្រយោគ រឺ​ក៏​រូបភាព​ដែល​សាក​សម​ប្រើប្រាស់​ក្នុង Logo របស់​អ្នក​ជាងគេ?

នៅ​ក្នុង​ករណី​ខ្លះ អក្សរ​មិន​ចាំបាច់​ប្រើប្រាស់​ក៏​មាន​អត្ថន័យ​គ្រប់គ្រាន់​ហើយ​ដែរ​។ ត្រូវ​ចាំ​ថា គោលបំណង​ធំ​របស់​អ្នក​គឺ​ធ្វើ​ឲ្យ​អតិថិជន​គិតដល់​យីហោ​របស់​អ្នក​ភ្លាម​បន្ទាប់​ពី​បានឃើញ Logo របស់​អ្នក​។ ដូច​ក្រុមហ៊ុន Mercedes គឺ​កម្រ​នឹង​ឲ្យ​អ្នក​ឃើញ​ទាំង Logo ទាំង​ឈ្មោះ​ព្រម​គ្នា​ណាស់ ប៉ុន្តែ​គ្រាន់តែ​ឃើញ Logo ក៏​អតិថិជន​អាច​មើល​ដឹង​ថា​ជា​ក្រុមហ៊ុន​នេះ​ទៅ​ហើយ​។ ដូច Twitter មាន​រូប​បក្សី និង​Instagram មាន​រូប​កាមេរ៉ា​ជាដើម​។ ប៉ុន្តែ​សម្រាប់​អ្នក​បោះ​ពុ​ម្ភ​វិញ ពួក​គេ​ភាគច្រើន ប្រើ​ជា​ឈ្មោះ​របស់​យីហោ​គេ​តែ​ម្តង ដូច​ជា​The Wall Street Journal, Entrepreneur ជាដើម​។ ដូច្នេះ​ការ សម្រេចចិត្ត​គឺ​នៅ​លើ​អ្នក​ថា​តើ​មួយ​ណា​ល្អ​ជាង? រូបភាព ឬ​អក្សរ?

៧ តើ​ចាំបាច់​ថែម​នេះ​ថែម​នោះ​ច្រើន​ពេក​ធ្វើ​អ្វី?

ដូច​ពាក្យ​ដែល​គេ​និយាយ​ថា “​ធ្វើ​ឲ្យ​វា​សាមញ្ញ​” អ​ញ្ចឹ​ង​។ ភាគច្រើន ការ​Design កាន់តែ​តិច​គឺ​កាន់ តែ​ល្អ និង​ដិត​ជាប់​អារម្មណ៍​បាន​យូរ​។ មូលហេតុ​មួយ​ចំនួន​គឺ អ្នក​ត្រូវការ​សន្សំ​សំចៃ​ពេលវេលា និង​អ្នក​ត្រូវការ​អ្វី​ដែល​ងាយស្រួល​សម្រាប់​អតិថិជន​ចង​ចាំ​។ ទោះជា​Logo ដែល​មានការ Design តិច​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ក៏​ដោយ​ក៏​អ្នក​មិន​ចាំបាច់​ត្រូវ​តែ​ប្រកាន់​យកគំនិត​នេះ​រហូត ដែរ ប៉ុន្តែ​អ្នក​គួរតែ​គិត​ថា​តើ Logo ប្រភេទ​ណាមួយ​ដែល​ផ្តល់​ភាព​ងារ​ស្រួល​ដល់​អតិថិជន​អ្នក ជាងគេ​។

ដូច្នេះ​ហើយ​មិន​ថា​អ្នក​កំពុង​តែ​បង្កើត Logo សម្រាប់​មុខ​ជំនួញ​ថ្មី ឬ​ជំនួញ​ដែល​ចំណាយ​អស់​រាប់ ពាន់​លាន​ដុល្លា​ក៏​ដោយ អ្នក​ត្រូវ​មាន​ភាព​ប្រុង​ប្រយ័ត្ន​។ អ្នក​ត្រូវ​គិតដល់​ដៃគូរ​ប្រកួតប្រជែង របស់​អ្នក អត្ថន័យ​ដែល​អ្នក​ចង់​ពាំនាំ​ដល់​អតិថិជន និង​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាច​បង្កើត អត្ថន័យ​នោះ​បាន​។ ប្រសិនជា​អ្នកឆ្លើយ​សំណួរ​ទាំងនេះ​បាន​ហើយ អ្វី​ដែល​នៅ​សល់​គឺ​មាន​តែ ធ្វើ​ឲ្យ​ក្តី​សុ​បិ​ន្ត​របស់​អ្នក​ក្លាយជា​ការ​ពិត​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter