. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
Domino មាន​គំរោង​ប្រើប្រាស់ drone ដឹក​ជញ្ជូន​អាហារ
September 02, 2016 (12:00:35) [ 1475 ]
 
 
ក្រុមហ៊ុន​ភី​ហ្សា Domino នឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ផ្តល់​សេវា​ដឹក​ជញ្ជូន​អាហារ​តាម​រយៈ​ឧបករណ៍ Drone ដល់​អតិថិជន​របស់​ខ្លួន​ក្នុង​ប្រទេស​ណូ​វែ​ល​ហ្ស៊េ​ឡង់​នៅ​ចុងឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​បង្ហាញ​សេវា​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Auckland ។

ក្រៅពី​ក្រុមហ៊ុន Donimo នៅ​មាន​ក្រុមហ៊ុន​ធំ​មួយ​ចំនួន​ទៀត​ដូច​ជា​ក្រុមហ៊ុន Amazon និង​ក្រុមហ៊ុន Google ក៏​សម្លឹង​មើល​សេវាកម្ម​ដោយ​ប្រើប្រាស់​ឧ​បរ​ណ៍ Drone ដូច​គ្នា​ដោយសារ​ថា ច្បាប់​ចរាចរណ៍​ដែនអាកាស​ក្នុង​ប្រទេស​អង់គ្លេស អូស្ត្រាលី ណូ​វែ​ល​ហ្សេ​ឡង់ និង​សហរដ្ឋអាមេរិក​មាន​ភាព​ធូរស្រាល​ជាង​មុន ។

កាលពី​ខែ​មុន​ហាង 7-Eleven បាន​ផ្សាយពាណិជ្ជកម្ម​ដឹក​ជញ្ជូន​កាហ្វេ នំ​បុ័ង Doughnuts និង​នំ​បុ័ង​សាន់​វិច​សាច់​មាន់​តាម​រយៈ​ឧ​បរ​ណ៍ Drone ។

លោក Don Meij នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ភី​ហ្សា​ដូ​មី​ណូ (Domino) បាន​និយាយ​ដោយ​មិន​ទាន់​ជាក់លាក់​នៅឡើយ​ថា វា​ដូច​ជា​មិន​សម​ទេ​ដែល​យក​ម៉ាស៊ីន​ទម្ងន់​២​តោន​ទៅ​ដឹក​ទំនិញ​ទម្ងន់​២​គីឡូក្រាម​នោះ ។

កាលពី​ឆ្នាំ​មុន​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​បាន​ក្លាយជា​ប្រទេស​ទី​មួយ​ដែល​អនុ​ញ្ញ​ត​ឲ្យ​ប្រើប្រាស់​ឧ​បរ​ណ៍ Drone ក្នុង​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​នានា ។ លោក​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​របស់​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ Simon Bridges និយាយ​ថា ច្បាប់​ថ្មី​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​ឈរ​លើ​គោលការណ៍​ការពារ​បរិស្ថាន ។

ក្រុមហ៊ុន​បន្ត​ទៀត​ថា ខ្លួន​មាន​គោលដៅ​ពង្រីក​សេវាកម្ម​នេះ​ក្នុង​ប្រទេស​ផ្សេង​ៗ​ក្នុង​ពិភពលោក​ដូច​ជា​ប្រទេស​អូស្ត្រាលី ប្រទេស​ប៊ែ​ល​ហ្សិ​ក បារាំង ហូ​ឡង់ អា​ល្លឺ​ម៉​ង់ និង​ប្រទេស​ជប៉ុន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter