រថយន្ដក្រុង បើកបរដោយខ្លួនឯង ទីមួយលើលោក
|
September 14, 2016 (13:06:55)
|
[ 1642 ] |
|
|
|
|
កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងលីយ៉ុង ប្រទេសបារាំង មានវត្តមានរថយន្តក្រុងទីមួយលើលោកដែលគ្មានមនុស្សបើកបរបម្រើសេវាដល់អតិថិជន ។ រថយន្ដនេះធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ហើយពេលដែលគេបានឃើញរថយន្តក្រុងនោះគេនាំគ្នាថតនឹងសម្លឹងមិនដាក់ភ្នែកឡើយ ។
វាជាប្រភេទរថយន្តក្រុងខ្លាតតូចដែលដើរដោយថាមពលអគ្គិសនី វាមានប្រវែង៤ម៉ែត្រ និងអាចផ្ទុកអ្នកដំណើរបានតែ១៥នាក់ប៉ុណ្ណោះ។ វារត់ក្នុងល្បឿន១០គីឡូម៉ែតក្នុងមួយម៉ោង ។ ក្នុងអំឡុងពេលចាប់ផ្តើមដំបូងនោះ រថយន្តក្រុងដែលអត់អ្នកបើកបរនោះមានចំនួនពីរសម្រាប់បម្រើលើផ្លូវរត់ដែលបានកំណត់ សរុប៥កន្លែងក្នុងទីក្រុងលីយ៉ុង ហើយរាល់១០នាទីម្តងរថយន្តនឹងដល់ចំណតមួយ ។ រថយន្តក្រុងនេះមានតម្លៃ១៧០,០០០ផោន ស្មើនឹង២២៦៣៦១,៨០ដុល្លារក្នុងមួយគ្រឿង ។
រថយន្តក្រុងនេះក៏ត្រូវបានគេធ្វើការសាកល្បងលើផ្លូវថ្នល់ ដោយគ្មានអ្នកជិះនៅទីក្រុង ផ្សេងៗនៃប្រទេសបារាំង និងប្រទេសស្វ៊ីសដូចគ្នា ។ ចំណែកនៅទីក្រុងឌូបៃ ក៏កំពុងធ្វើការសាកល្បងនៃសេវានេះដែរ ដោយមានការសហការជាមួយក្រុមហ៊ុនបារាំង ។
ដោយសារវាជាវត្តមានលើកទីមួយក្នុងពិភពលោកបានធ្វើឲ្យទាំងអ្នកដំណើរក្នុងរថយន្ត ក្រុង និងអ្នកដែលបានឃើញវាលើដងផ្លូវ មានការចាប់អារម្មណ៍ ស្រលាញ់ពេញចិត្តនិងបានថតរូបខ្លួនជាមួយរថយន្តក្រុងគ្មានមនុស្សបើក ហើយអ្នកដំណើរក្នុងរថយន្តវិញ ក៏អាចទស្សនាទេសភាពក្នុងទីក្រុងលីយ៉ុង ដ៏ស្រស់ស្អាត់បានយ៉ាងងាយស្រួលដោយសារល្បឿន យឺតៗរថយន្តក្រុងនេះ ។
លោក Christophe Sapet ដែលជានាយកប្រិតបតិ្តនៃក្រុមហ៊ុន Navya ដែលជាក្រុមហ៊ុន ផលិតរថយន្តក្រុងគ្មានអ្នកបើកបរបាននិយាយថា រថយន្តក្រុងនោះបានបំពាក់នូវឧបករណ៍ ចាប់ចម្ងាយដែលធ្វើឲ្យអាចដឹងថាតើវានៅកន្លែងណា និងអាចដឹងបាននូវរាល់ហេតុការណ៍ ដែលកើតមានឡើងនៅជុំវិញវា ដែលឲ្យរថយន្តក្រុងនោះគេចផុតពីគ្រោះថា្នក់ប្រកបដោយភាពឆ្លាតវៃ ។
ក្រុមហ៊ុន Navya ថា មកដល់ពេលនេះមានការបញ្ជាទិញមុនចំនួន៣០គ្រឿង ដែលអាចផ្ទុកអ្នកដំណើរចំនួន២០នាក់ ។
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|