. . . . . .
.
ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩

.
ក្រុមហ៊ុន Sony បង្ហាញ PlayStation 4 ថ្មី
September 14, 2016 (13:08:59) [ 1122 ]
 
 
ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជប៉ុន Sony បាន​បង្ហាញ​ផលិតផល​កម្សាន្ត​ថ្មី​របស់​ខ្លួន PlayStation4 ដែល​ទំនើប ។ ផលិតផល​ថ្មី​នេះ​សក្តិ​សម​បំផុត​សម្រាប់​រដូវ​វិស្សមកាល​និង​រដូវ​ដើរ​ទិញ​អីវ៉ាន់​ក្នុងឆ្នាំនេះ ហើយ​ម្យ៉ាងទៀត Sony សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ឈ្នះ​គូប្រជែង Microsofts Xbox ។

PlayStation4 ឬ PS4 មាន​រាងស្តើង​ស្អាត និង​បាន​លក់​ចេញ​ប្រមាណ​ជាង​៤០​លាន​គ្រឿង ចាប់​តាំង​បាន​ដាក់​បង្ហាញ​នៅ​ចុងឆ្នាំ​២០១៣ ។ PS4 ម៉ូ​ដែល​ថ្មី​នេះ​មាន​ទម្ងន់​ស្រាល និង​មាន​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ក្នុង​តម្លៃ​២៩៩​ដុល្លារ​អា​មេ​រិ​ក ។

លោក Andrew House ដែល​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Sony បាន​និយាយ​ថា វា​តែង តែ​ជា​គោលដៅ​របស់​យើង​ក្នុង​ច្នៃប្រឌិត PS4 ឲ្យ​ដំណើរការ​នៃ​កម្មវិធី​ដូច​ការ​ពិត និង​ជា​កម្លាំង​ច​លករ​កែប្រែ​នា​ពេល​អនាគត់ ។

នៅ​ក្នុង​ការ​ដាក់​បង្ហាញ​ប្រហែល​៤៥​នាទី​ក្រុមហ៊ុន Sony បាន​បង្ហាញ​ហ្គេ​ម​លើ PS4 នូវ​ប្រភេទ​ហ្គេ​ម ល្អ​ៗ​ជា​ច្រើន​ដូច​ជា​ហ្គេ​ម Spiderman ហ្គេ​ម Tomb Raider ហ្គេ​ម​មនុស្ស​ភព​ផ្កាយ Mass Effect: Andromeda ជាដើម ។ លើ​ពី​នេះ​ប្រភេទ​ហ្គេ​ម​ដែល​ពេញ​និយម​មួយ​ចំនួន ទៀត​ដូច​ជា Call of Duty: Infinite Warfare នឹង​មាន​ក្នុង​ពេល​មានការ​ដាក់​បង្ហាញ PS4 Pro ។

ក្រុមហ៊ុន Sony បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ទាំង Youtube និង Netflix នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ក្នុង PS4 Pro ដែល​គ្រោង​ដាក់​បង្ហាញមុខ​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ក្នុង​តម្លៃ​៣៩៩​ដុល្លារ ។ PS4 ជំនាន់​ទី​មួយ​ផលិត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ ដែល​មាន​គោលដៅ​បង្កើត​កម្មវិធី​កម្សាន្ត​ក្នុងផ្ទះ និង​កែ​ភាព​អផ្សុក​ជាដើម​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៩
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 35 នាក់
  Flag Counter
Flag Counter