. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ស្មា​ត​ហ្វូ​ន Samsung Galaxy S4
April 24, 2013 (11:16:39) [ 1278 ]
 
 
ដោយបាន​ឃើញ​ជា​លើកដំបូង​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Samsung Galaxy S4 ក្នុង​ទីក្រុង​ញូវយ៉ក អំឡុង​ការប្រកាស​អំពី​ការចេញលក់​ទូរស័ព្ទ​នេះ​កាលពី ៦ សប្តាហ៍​កន្លងទៅ ខ្ញុំ​បាន​ជក់ចិត្ត​លើ​អេក្រង់​ទំហំ ៤,៩៩ អ៊ី​ញ និង រាង​ដែល​កាន់តែ​ស្រដៀង​នឹង ​ប្រអប់​ក្នុង​ទម្រង់​កាន់តែ​ស្លី​ម​ ជាង​មុន​របស់​វា បើទោះបីជា​ខ្ញុំ​បាន​ចោទ​ជា​សំណួរ​ថា ម៉េច​ក៏ ក្រុមហ៊ុន​យក្ស​របស់​កូរ៉េខាងត្បូង​មួយ​នេះ​នៅតែ​បន្ត​ប្រើប្រាស់​តួ​ផ្លា​ស្ទិ​ច​ខាងក្រោយ​ទៀត​ក៏ដោយ ។​

​ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​ប៉ះ​ជាមួយ​ទូរស័ព្ទ S4 នៅ​កន្លែង​តាំង​បង្ហាញ ខ្ញុំ​បានដឹងថា អតិថិជន​ភាគច្រើន​ប្រហែលជា​មិន​ខ្វល់​ពី​សំបក​ខាងក្រៅ ឬ Hardware ខាងក្នុង​នោះទេ ។ បន្ទាប់ពី​នោះមក ការពិភាក្សា​ភាគច្រើន​ស្តីពី​របៀប​ដែល​ទូរស័ព្ទ​នេះ​បន្ត​មាន​ប្រៀបធៀប​នឹង​ទូរស័ព្ទ​ម៉ាក​ល្បីៗ​ដទៃទៀត​ដូចជា Sony Xperia Z និង HTC One បាន​ក្លាយជា​ចំណុច​មួយ​ដែល​ចោទ​សួរថា​តើ​លក្ខណៈពិសេស​បន្ថែម​សំខាន់​ដល់​កំរិតណា ។

ចម្លើយ​របស់ខ្ញុំ គឺថា​ពួកវា​ពិតជា​សំខាន់ ហើយ S4 បានឈ្នះ​លើ​ផ្នែក​មួយចំនួន ព្រោះ​ទូរស័ព្ទ​នេះ​មានប្រៀប​ជាង​ទូរស័ព្ទ​ដទៃ ។ ក្នុងចំណោម​ទូរស័ព្ទ​ម៉ាក​ល្បី​ទាំងបី​ខាងលើ ទូរស័ព្ទ​នេះ​គឺជា​ទូរស័ព្ទ​តែមួយគត់​ដែល​ផ្តល់នូវ​ថ្ម​អាច​រើចេញ​បាន ដូច្នេះហើយ​ទើប​ចាំបាច់​ត្រូវការ​គម្រប​ផ្លា​ស្ទិ​ច​ស្តើង​មួយ ។​

មានតែ​ទូរស័ព្ទ Xperia Z និង S4 ប៉ុណ្ណោះ​មាន Slot សម្រាប់​ដាក់ microSD បន្ថែម ហើយ​ចំណែកឯ​ទូរស័ព្ទ HTC One វិញ​មានការ​រចនា​ម៉ូដ​ល្អ​បំផុត ដោយសារតែ​តួ​អាលុយមីញ៉ូម​របស់​វា ។​

ពាក់ព័ន្ធ​នឹង​ចំណុច​ខុសគ្នា ត្រង់ចំណុច​នេះ​លក្ខណៈពិសេស​ថ្មីៗ​បានធ្វើ​ឲ្យ​ខ្ញុំ​កត់ត្រា​ទូរស័ព្ទ Samsung ចូលក្នុង​សៀវភៅ​របស់ខ្ញុំ ។ ខណៈដែល​មនុស្ស​មួយចំនួន​អាច​នឹង​ហៅ​ទូរស័ព្ទ Samsung ថា​ជាការ​បំភ័ន្ត ក៏​គ្មាន​នរណាម្នាក់​អាច​ចោទប្រកាន់ថា Samsung លួច​ចម្លង​គេ​បានដែរ ព្រោះ​ក្រុមហ៊ុន​នេះ​បាន​ប្រថុយប្រថាន​ណែនាំ​នូវ​កម្មវិធី​វ័យឆ្លាត​ជាច្រើន ។​

​ការគ្រប់គ្រង​ដោយ​សម្លេង និង អារម្មណ៍​ស្តាប់ទៅ​ដូចជា​មិន​ទំនង ប៉ុន្តែ​កម្មវិធី​ទាំងនេះ​គឺជា​កម្មវិធី​ដែល​ខ្ញុំ​ពិតជា​ឲ្យ​តម្លៃ​លើ​វា​ណាស់ ។ កម្មវិធី​ទាំងនេះ​មាន​ភាពសាមញ្ញ​ណាស់ រហូត​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​គ្មាន​នរណាម្នាក់​បានគិត​អំពី​វា​ពីមុនមក ។​

​ក្រៅពី​កម្មវិធី​ឆ្លាតៗ​ខាងលើ មានកម្ម​វិធី​ជាច្រើន​ទៀត​សុទ្ធតែ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ Samsung Galaxy S4 មាន​ភាព​ភ្ញាក់ផ្អើល ដូចជា កម្មវិធី Quick Glance, Smart Alert, Direct Call, Air View, ជាពិសេស​កម្មវិធី Smart Pause ដែល​អាច​បញ្ជា​ឲ្យ​ចាក់​វីដេអូ និង បញ្ឈប់​វី​ដូ​អេ​តាមរយៈ​ចលនា​របស់​ភ្នែក ។​

​ទូរស័ព្ទ S4 ក៏បាន​ណែនាំ​នូវ​កម្មវិធី Group Play ដែល​ជួយ​ឲ្យ​ទូរស័ព្ទ​នេះ​ភ្ជាប់​ទៅ​ទូរស័ព្ទ S4 មួយទៀត ដើម្បី​ចែករំលែក​ឯកសារ តន្ត្រី និង លេង​ហ្គេម​តាមរយៈ Network ឯកជន ។​

​ទូរស័ព្ទ S4 មាន​ទម្ងន់​ត្រឹមតែ ១៣០ ក្រាម​ប៉ុណ្ណោះ ហើយ​ដូចគ្នា​នឹង​ប្រភេទ​ទូរស័ព្ទ Galaxy ផ្សេងទៀត​ដែរ ប៊ូ​តុង Power ស្ថិតនៅ​ខាងស្តាំ និង ប៊ូ​តុង​គ្រប់គ្រង​សម្លេង​ស្ថិតនៅ​ខាងឆ្វេង ។ រន្ធ​ដោត​កាស​ស្តាប់​ត្រចៀក​ទំហំ ៣,៥ មី​ល្លី​ម៉ែត្រ​ស្ថិតនៅលើ ខណៈ​រន្ធ​ដោយ micro-USB ស្ថិតនៅ​ជើង​ទូរស័ព្ទ ។ ចំណែកឯ ប៊ូ​តុង Home ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​អេក្រង់ ។​

​នេះ​ក៏​ជា​ទូរស័ព្ទ Samsung ដំបូង​គេ ដែលមាន Display ប្រភេទ Full HD Super Amoled ទំហំ ១៩២០ X ១០៨០ នៅ​កំរិត ៤៤១ ភិ​ច​សែ​ល​ក្នុង​មួយ​អ៊ី​ញ ។ ស្មា​ត​ហ្វូ​ន Samsung Galaxy S4 ដំណើរការ​ដោយ Processor ប្រភេទ eight core Exynos 5 Octa-core របស់ខ្លួន ដែល​ល្បឿន ១,៦ GHz និង ១,៨ GHz ។ ចំណែកឯ​ថ្ម​វិញ​មាន​កម្លាំង 2,300mAh ដែល​អាច​ប្រើ​បាន ៦ ម៉ោង ១៣ នាទី ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter