. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ក្រុមហ៊ុន Samsung យកបានចំណែក ទីផ្សារ ​បន្ថែម ទៀត ពីក្រុមហ៊ុន Apple
April 28, 2013 (01:23:44) [ 1294 ]
 
 
ក្រុម​​ហ៊ុន ​Samsung Electronics Co Ltd បាន​ដណើ្ត​ម យក​ចំណែក​ទី​ផ្សារ ​បន្ថែម​ទៀ​ត ពី​​ដៃ​គូ​ប្រជែង​របស់​ខ្លួ​ន គឺ​ក្រុម​ហ៊ុន ​​Apple​ Inc​នៅ​​ក្នុង​ត្រី​មាស​ថ្មីៗ​នេះ​ ក្នុង​នោះ​ការ​លក់​​ទូរ​ស័ព្ទ​​ស្មាត​ហ្វូន​ ហក់​ឡើង​ដល់ ១/​៣ ​នៃ​​ទីផ្សារ​ពិភ​ព​​លោក ។ ​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ ​IDC ​​និយាយ​ថា ​ការ​លក់​​ទូរ​ស័ព្ទ​ iPhone​ 5 ​បាន​ជួយ​ដល់​ក្រុម​ហ៊ុន ​Apple ​កើន​ ​​៦,៦%​ដល់​​ ៣៧​,៤​លានគ្រឿង ​​ប្រចាំ​ត្រី​មាស​​បើ​​ធៀប​នឹង​ឆ្នាំមុន​។​ ប៉ុន្តែទំហំ​នោះ​ មិន​គ្រប់​គ្រាន់​​សម្រាប់​ក្រុម​ហ៊ុន ​​ដើម្បី​បញ្ឈប់​​ភាគ​ហ៊ុន​ទី​ផ្សាររបស់​ខ្លួន ​​ដែល​ធ្លាក់​ចុះ​​ដល់ ១៧,៣​% នោះទេ ​។​

ការ​ហូរចូល​នៃ​​ទូរ​ស័ព្ទ​​ដៃ​ប្រើ​ Android​​ ពី​ប្រទេស​​កូរ៉េ​ខាង​ត្បូង ​​ដែល​មាន​តម្លៃ​ថោក ​បាន​​ធ្វើ​​ឲ្យ​ការ​នាំ​ចេញ​កើន​ប្រហែល​​ ៦០​%​​ ដល់​ ៧០,៧​លានគ្រឿង ​​ដោយ​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ទាំង​​​នោះ​​នូវ​​ចំណែក​ទី​ផ្សារ​ ៣២​,៧​%​​ ពោល​គឺ​ កើន​​​ពី​ ២៨,៨​% ​កាល​ពី​​ឆ្នាំ​មុន ​។​
អំឡុង​ពេល​ត្រី​មាស​ទី​១​​ក្រុម​ហ៊ុន​​​ Samsung បាន​នាំ​ចេញ​​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​​ បាន​ច្រើន​ជាង​​​ក្រុម​ហ៊ុន ​៤ ​បូក​បញ្ចូល​គ្នា​ទៅ​ទៀត​ ​។​ នេះ​បើ​យោង​តាម ​​IDC​ ។​​ ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​នេះ ​និយាយ​ទៀត​ថា​ ​ខ្លួន​​កំពុង​អន្ទះ​សា​​ចង់​ឃើញ​ប្រភេទ​ទូរ​ស័ព្ទ​ថ្មី​ពី​ Samsung ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​​ Tizen​ ថា​តើ​វា​មាន​លក្ខណៈ​​ដូច​ម្តេច ​។​

ក្នុង​ចំណោម​​ក្រុម​ហ៊ុន​ធំៗ​​ទាំង​៥​​ មាន​តែ​​ក្រុម​ហ៊ុន​​ Apple​ ទេ​ដែល​​បាន​បាត់​បង់ ​ចំណែក​ទីផ្សារ​ ចំណែក​ក្រុម​ហ៊ុន​ LG Electronics Inc​​ ក្រុម​ហ៊ុន​ Huawei​ និង ​ក្រុម​ហ៊ុន​​ ZTE Corp កំពុង​ទទួល​បាន​កំណើន​​ជា​បណ្តើរៗ ​។ ​សូម​បញ្ជាក់​ថា ​ដោយ​សារ​ជោគ​ជ័យ​​ លើ​ការ​​លក់​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​ និង Tablet​ ក្រុម​ហ៊ុន​ ​Samsung​ សម្រេច​បាន​​ប្រាក់​ចំណេញ​ប្រតិបត្តិការ​​ ៨,៧៨​​លាន​​វ៉ុន ​(៧,៩​​ពាន់​លាន​ដុល្លារ​)​​ ច្រើន​ជាង​​ ៥០​% ​បើ​ធៀប​នឹង​ឆ្នាំមុន​ ។ ​ប្រាក់​ចំណេញ​ដុល​​មាន​ចំនួន​​ ៧,១៥​លាន​វ៉ុន ​(៦,៤៥​ពាន់​លាន​ដុល្លារ​) ​នៅ​ក្នុង​ត្រី​មាស​ទី​​១ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 130 នាក់
  Flag Counter
Flag Counter