. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
បង្ហាត់​សត្វ​ឃ្មុំ​ អោយ​ហិតក្លិន​ រក​គ្រាប់មីន​
April 30, 2013 (10:11:17) [ 1868 ]
 
 
ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុង​ប្រទេសក្រូ​អាស៊ី បានបង្ហាញ​សត្វ​ឃ្មុំ​បង្កាត់​ពូជ​ពិសេស ដែល​មាន​សមត្ថភាព​អាច​រកឃើញ​គ្រាប់​មីន​កប់​ក្នុង​ដី​ក្នុង​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​។​
​ ​
​ឃ្មុំ​ទាំងនេះ​ត្រូវបាន​ហ្វឹកហាត់​ជាពិសេស តាមរយៈ​ការ​ឱ្យ​ពួក​វា​ក្រេបទឹក​ស្ករ​សលាយ​ជាមួយ​ក្លិន​រំសេវ​ផ្ទុះ​។​ក្រុម​អ្នកជំនាញ​បាន​ចំណាយពេល​រាប់​ឆ្នាំ​ហ្វឹកហាត់​ពួកវា និង​រិះរក​បច្ចេកទេស​ហ្វឹកហាត់​ថ្មីៗ​និង​ល្អៗ​បំផុត​។​
​ ​
​វាល​កប់​មីន​នៅក្នុង​ប្រទេសក្រូ​អាស៊ី គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​៦៨៣,៤​គីឡូម៉ែត្រ​ក្រឡា​នៃ​ទឹកដី​នេះ ហើយ​គេ​គិតថា តំបន់​នេះ​មាន​មីន​កប់​ក្នុង​ដី​ប្រមាណ​៩០.០០០​គ្រាប់ ព្រមទាំង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ដណ្តើម​ឯករាជ្យ​របស់​ប្រទេសក្រូ​អាស៊ី ផងដែរ​។​

មីន​កប់​ក្នុង​ដី​ត្រូវបាន​គ្រប់​ភាគី​ក្នុង​សង្គ្រាម​នោះ​ប្រើប្រាស់​យ៉ាង​ច្រើន​ហើយ​មីន​ដែល​ត្រូវបាន​ដាក់ពង្រាយ​មាន​រហូត​ដល់​ប្រហែល​១,៥​លាន​គ្រាប់​។​
​ ​
​សាស្ត្រាចារ្យ ម៉ាតេ​ចា ជេ​សន៍ ដែលជា​អ្នក​ហ្វឹកហាត់​ឃ្មុំ​ទាំងនេះ​បាន​និយាយថា "​នៅ​ទីបំផុត ពួក​វា​បាន​មក​ហិតក្លិន​រំសេវ​ផ្ទុះ​ជាមួយនឹង​អាហារ​ងាយៗ​”​។​
​ ​
​សូមបញ្ជាក់​ថា ប្រទេសក្រូ​អាស៊ី នៅតែ​ពោរពេញ​ទៅ​ដោយ​មីន​កប់​ក្នុង​ដី​មិន​ទាន់​ផ្ទុះ​បន្សល់​ពី​ការតស៊ូ​ដណ្តើម​ឯករាជ្យ​នៅ​ឧបទ្វីប​បាល់​កង់ អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 40 នាក់
  Flag Counter
Flag Counter