. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ទូរស័ព្ទ​ឆ្លាត រុញ​ទម្លាក់ ទូរស័ព្ទ​ល្ងង់
April 30, 2013 (10:17:24) [ 1296 ]
 
 
ក្រុមហ៊ុន​តាមដាន​ឧស្សាហកម្ម​ IDC​ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ បាន​រាយការណ៍​ថា​ ការបញ្ជូន​ស្មា​ត​ហ្វូន ​(​ទូរស័ព្ទ​ឆ្លាត​)​ ទៅ​លក់​បាន​មាន​ចំនួន​ហួស ​ទូរស័ព្ទ​ល្ងង់​ (​ទូរស័ព្ទ​ចល័ត​ធម្មតា​)​ ជា​លើកដំបូង ​ក្នុង​រយៈពេល​ ៣​ខែ​ដំបូង​ នៃ​ឆ្នាំ​នេះ​។​

​អ្នកវិភាគ ខេ​វីន រេស​ទី​វ៉ូ នៅ ​IDC​ បាន​និយាយថា ​"​អ្នក​ប្រើ​ទូរស័ព្ទ​ចង់បាន​កុំព្យូទ័រ​នៅក្នុង​ហោប៉ៅ​របស់គេ​។​ យុគ សម័យ​ ប្រើ​ទូរស័ព្ទ​​សំរាប់តែ​តេ​ហៅឬ​បញ្ជូន​សារ​កំពុង​រលាយបាត់​យ៉ាង​លឿន​"​។​

​កំណើន​នៃ​ស្មា​ត​ហ្វូន​បាន​នាំ​អោយ​ក្រុមហ៊ុន​ Apple ​របស់​អាមេរិក​និង​ Samsung​ របស់​កូរ៉េ​ខាងត្បូង​កាន់កាប់​ទីផ្សារ​ទូរស័ព្ទ​ពិភព​​លោក​នៅ​ពេល​ក្រុមហ៊ុន​ចិន​ដូចជា​ ZTE និង Huawei​ កំពុង​ខិតខំ​ប្រជែង​យក​តំណែង​ណាមួយ​ក្នុង​ចំណោម​អ្នក​លក់​ដាច់​ឈាន​មុខ​គេ​៥​។​

​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ពិភពលោក​ដែល​រួម​ទាំង​ទូរស័ព្ទ​មិន​អាច​ភ្ជាប់​អ៊ិន​ធឺ​ណិ​ត បាន​កើន​៤១,៦​ភាគរយ ជាមួយ​នឹង​ទូរស័ព្ទ​ដែល​​បញ្ជូន​ចេញទៅ​លក់​កើន​ដល់​៤១៨,៦​លាន​គ្រឿង​។​

Samsung នៅតែ​ជា​ស្តេច​ស្មា​ត​ហ្វូន នៅពេល​ការបញ្ជូន​ចេញ​កើន​៦០,៧​ភាគរយ ដល់​៧០,៧​លាន​គ្រឿង ដោយ​ហួស​ចំនួន​​បញ្ចេញ​លក់រ​បស់​ក្រុមហ៊ុន​Apple, LG, Huawei និង ZTE​ រួមគ្នា​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter