. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
រុស្ស៊ីមានគំរោង ដង្ហែរភ្លើង Olympic លើអវកាស
April 30, 2013 (10:20:34) [ 1329 ]
 
 
អាជ្ញាធរ​អវកាស​រុស្ស៊ី នៅ​ថ្ងៃទី២៨ ខែមេសា​​ ​នេះ បាន​ឲ្យ​ដឹងថា បណ្តា​អវកាសយានិក​នៃ​ប្រទេស​នេះ នឹង​ដំណើរការ​ដង្ហែរ​ភ្លើង​អូឡាំពិក នៅ​លំហ​អវកាស សម្រាប់​បើក​ពិធី​ស្វាគមន៍ ​អូឡាំពិក​រដូវរងា ២០១៤ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង Sodi ។​

​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Iuterfax នាយករង​អាជ្ញាធរ​អវកាស Roscosmos លោក Vitaly Davydov បាន​ឲ្យ​ដឹងថា អវកាសយាន​និក​រុស្ស៊ី នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) នឹង​ដើរ​ចេញមក​បកស្រាយ​លំហ​អវកាស​ដើម្បី​ធ្វើ​ពិធី​ដង្ហែរ​ភ្លើង​ពាន ។​

​លោក Davydov ចាត់ទុកថា​ការ​ដង្ហែ​រគុប​ភ្លើង​នេះ នឹង​ស្រដៀង​ដូច​ការ​ដង្ហែរ​ភ្លើង​គុប​សម្រាប់​បើក​ពិធី​ប្រកួត Olympic លើដី​ដែរ ព្រមទាំង​សង្ឃឹមថា ដំណើរ​នេះ​នឹង​ត្រូវបាន​គណៈកម្មាធិកា​រ Olympic រុស្ស៊ី​អនុញ្ញាត ។​

​ប៉ុន្តែ​លោក Davydov ពុំបាន​បង្ហើប​ឲ្យ​ដឹង​លំ​អិតពី​ព្រឹត្តិការណ៍​នេះ​ទេ ។ បើតាម​លោក​នោះ​ភ្លើង​គុប​លើ​អវកាស​ពុំ​ត្រូវបាន​ដុត​បញ្ឆេះ​ទេ ព្រោះ​វា​មិនអាច​អនុញ្ញាត​ឲ្យ​នាំចូល​ស្ថានីយ៍ ISS តាម​បទបញ្ជាផ្ទៃក្នុង ។​

​តាម​ផែនការ​នេះ អវកាសយានិក​រុស្ស៊ី​២​រូប គឺ Oleg Kotov និង​Sergei Ryazansky នឹងធ្វើ​ការបើកឆាក​ចេញ​ក្រៅ​លំហ​អាកាស​ជាមួយនឹង​គុប​ភ្លើង​លើ​ដៃ ក្នុង​ខែវិច្ឆិកា ហើយ​គុប​ភ្លើង​នេះ​នឹង​ត្រូវបាន​បញ្ជូន​ត្រឡប់មក​ផ្ទៃដី​តាម​យានអវកាស​មាន​អ្នកបើកបរ នៅ​ថ្ងៃទី​១២/១១ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter