. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
សម្លៀកបំពាក់ឆ្លាតវៃ
April 30, 2013 (10:24:51) [ 428 ]
 
 
ក្រុម​អ្នកជំនាញការ​កាណាដា បាន​អភិវឌ្ឍន៍​ដោយ​ជោគជ័យ​ប្រភេទ​សម្លៀកបំពាក់​ឆ្លាត​វៃ ដែល​អាច​ប្តូរ​សណ្ឋាន និង​ពណ៌​សម្បុរ នៅតាម​ចលនា​របស់​អ្នក​ស្លៀកពាក់​វា ។​ គំរោងការ "Karma chameleon" ត្រូវបាន​ចាប់ផ្តើម​ពី​សាកល វិទ្យាល័យ concordia នៅ Montreal ហើយ​បើតាម​នោះ​បណ្តា​សរសៃសូត្រ​អេឡិចត្រូនិក​ត្រូវបាន​ត្បាញ​ចូលក្នុង​សម្លៀកបំពាក់​ធ្វើ​ឲ្យ​វា​អាច​ស្តុក​ទុក​ថាមពល​ពី​សរីរាង្គ ។ ប្រភេទ​ឯកសណ្ឋាន​ឆ្លាត​វៃ​នេះ​រួមមាន​រ៉ូ​ប​មួយ​ដែល​អាច​ប្តូរផ្លាស់​សណ្ឋាន​ពណ៌​សម្បុរ​ព្រមទាំង​អាវ​សឺ​មី ដែល​អាច​សាក​បញ្ចូល​ថ្ម​ដល់​ទូរស័ព្ទ​ចល័ត ។​

សាស្ត្រាចារ្យ Joanna Berzowska នៃ​មហាវិទ្យាល័យ​ប្លង់ និង​ វិចិត្រសិល្បៈ​ចំណុះ​សាកលវិទ្យាល័យ Concordia ឲ្យ​ដឹងថា គេ​ត្រូវការ​ពេលវេលា​បន្ថែម​សម្រាប់​ស្រាវជ្រាវ មុន​ពេលដែល​សម្លៀកបំពាក់​នេះ​បង្ហាញ​វត្តមាន​តាម​ដង​វិថី ។

គោលដៅ​ដំបូង​គឺ​សម្លៀកបំពាក់​អាច​ប្រែប្រួល​តាម​វិធី​ដ៏​ស្មុគស្មាញ​មួយ ហើយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផងដែរ ។ បន្ទាប់មក​គឺ​អាវ​សម្រាប់​គ្រង​ខាងក្រៅ តែ​អាច​ពាក់​បញ្ច្រាស​អាវ​សឺ​មី​ដើម្បី​ប្តូរ​ពណ៌​ដើម្បី​សម្រប​នឹង​សីតុណ្ហភាព​... ។ ហេតុ​នេះឯង​ទើប​គំរោង​នេះ​នៅបាន​ឲ្យ​ឈ្មោះថា "​តុកកែ​ផ្កា Karma" ។​

​សាស្ត្រាចារ្យ​ខាងលើ​បាន​ឲ្យ​ដឹងថា ការប្តូរ​ផ្លាស់​សំខាន់​ថ្មី​របស់​គំរោងការ​នេះ គឺ​សមត្ថភាព "​ជ្រលក់​" បណ្តា​សមត្ថកិច្ច​អេឡិចត្រូនិក និង​កុំព្យូទ័រ នៅក្នុង​ក្រណាត់​សូត្រ ។ សរសៃសូត្រ​នៃ​ក្រណាត់​នោះ​រួមមាន​ស្រទាប់ Polyme ច្រើន​ស្រទាប់ ពេលដែល​គេ​ទាញ​វា​ធ្វើ​ឲ្យ​វិ​ជ្ជ​មាត្រ​របស់​វា​កាន់តែ​តូច ហេតុនេះ​វា​ចាប់ផ្តើម​ប្រតិកម្ម​ប្រទាក់ក្រឡា​គ្នា ។

ប្រភេទ​សរសៃសូត្រ​ឆ្លាត​វៃ​នេះ​នឹងមាន​ប្រតិបត្តិការ​ច្រើន​ពិសេស​ចំពោះ​សម្លៀកបំពាក់​បង្កើន​កំដៅ​ឲ្យ​អ្នក​ស្លៀកពាក់​វា ។ សម្លៀកបំពាក់​របស់​ក​ង​ទ័ព​អាច​ត្រូវបាន​ប្រើប្រាស់​ប្រភេទ​សរសៃសូត្រ​ពិសេស​នេះ​មុនគេ ។ តាម Daily Mail គំនិត​ដ៏​អស្ចារ្យ​នេះ នឹង​ត្រូវបាន​សាស្ត្រាចារ្យ Berzowska ឧទ្ទេសនាម​ក្នុង​សិទ្ធិ​ជន​ស្តីពី​ក្រណាត់​ឆ្លាត​វៃ ២០១៣ ប្រព្រឹត្តទៅ​នៅ​សាន​ហ្វ្រា​ន់​ស៊ី​ស្កូ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 33 នាក់
  Flag Counter
Flag Counter