. . . . . .
.
ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

.
ជប៉ុនគ្រប់គ្រង សម្ពាធឈាមអ្នកជំងឺ តាមរយៈបណ្តាញ ៣G
April 30, 2013 (10:27:19) [ 1266 ]
 
 
ក្រុម​អ្នកវិទ្យាសាស្ត្រជប៉ុន​ ទើបតែ​ឧទ្ទេសនាម​បច្ចេកវិទ្យា​លោត​ផ្លោះ​មួយ​ក្នុងការ​ព្យាបាល​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ ដែលជា​ប្រភេទ​ជំងឺ​នៃ​សង្គម​ជឿនលឿន​ ហើយមាន​អត្រា​មរណៈ​ខ្ពស់ ។​

​បច្ចុប្បន្ន​ជប៉ុន​មាន​ពលរដ្ឋ ​១២៧ លាន​នាក់ ហើយ​១/៣ នៃ​ចំនួន​នេះ​ពោលគឺ​ប្រមាណ​៤០ ​លាន​នាក់ កំពុង​រស់នៅ​រ៉ាំរ៉ៃ​នឹង​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​នេះ ។ ប៉ុន្តែ​ក្នុងនោះ​មាន​មនុស្ស​ប្រមាណ​ ១៦​ លាន​នាក់​ប៉ុណ្ណោះ ដែល​ទទួលបាន​ការតាមដាន​ព្យាបាល​ជាប្រចាំ និង​មនុស្ស​ប្រមាណ ​១,០៤​លាន​នាក់ ដែល​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត ប៉ុន្តែ​ពុំបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ទេ ។​

​ចំពោះមុខ​ស្ថានភាព​នេះ ផលិតករ​បរិក្ខា​រសុខាភិបាល​លំដាប់​ពិភពលោក Omron បាន​អភិវឌ្ឍន៍​សេវា​វិភាគឈាម​ដែលមាន​ឈ្មោះថា ៖ "Medical Link" ។ សេវាកម្ម​នេះ​នឹង​បញ្ជូន​រាល់​ទិន្នន័យ​ចាំបាច់​ឲ្យ​វេជ្ជបណ្ឌិត​តាមរយៈ​ការប្រើ ប្រាស់​បណ្តាញ​ទូរគមនាគមន៍​ 3G ហើយ​វេជ្ជបណ្ឌិត​ទាំងឡាយ​អាច​ក្តាប់បាន​ច្បាស់លាស់​ពី​ស្ថានការណ៍​សម្ពាធ​ឈាម​របស់​អ្នកជំងឺ​ ព្រមទាំង​មាន​វេជ្ជបញ្ជា សម្រាប់​ព្យាបាល​សមស្រប ។​

"Medical link" ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​បណ្តា​ទិន្នន័យ​របស់​អ្នកជំងឺ​អាច​ជឿទុកចិត្ត​បាន​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កើតឡើង​នូវ​ចំណងទាក់ទង​ប្រសើរ​ជាង​មុន​រវាង​អ្នកជំងឺ និង​វេជ្ជបណ្ឌិត ។ "Medical Link" ជួយ​ឲ្យ​គេ​អាច​ដឹងបាន​ពី​បម្រែបម្រួល​ដ៏​តិចតួច​ស្តីពី​សម្ពាធ​ឈាម ហេតុនេះ​ការព្យាបាល​ការ​សុ​ក្រិត និង​ទាន់ពេលវេលា ។​

​បច្ចុប្បន្ននេះ មាន​មន្ទីរពេទ្យ​ចំនួន​១៥០០ នៅ​ជប៉ុន បានចាប់ផ្តើម​ប្រើប្រាស់​សេវា​កម្មនេះ ។ Kohno Seiji តំណាង​ឲ្យ Omron ប្រាប់ថា ៖ យើងខ្ញុំ​ទទួលបាន​នូវ​ការឆ្លើយតប​សកម្មពី​អតិថិជន ។ សូម្បីតែ​ស្ត្រី​វ័យ​៩៦​ឆ្នាំ កំពុង​រស់នៅ​ម្នាក់ឯង ក៏​និយាយថា គាត់​ពុំមាន​ជួប​ការលំបាក​អ្វី​ក្នុង​ការទទួលយក​សេវាកម្ម​នេះ​ទេ ។ យើងខ្ញុំ​នឹង​ឧទ្ទេសនាម​សេវាកម្ម​នេះ​នៅ​អាមេរិក​ក្នុង​ខែ៥/២០១៣ ហើយ​ចិន​នៅ​ខែ​៦/២០១៣ ។ យើងខ្ញុំ​មាន​ផែនការ​នាំ​វា​ឆ្ពោះទៅកាន់​ពិភពលោក​ទាំងមូល៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter