. . . . . .
.
ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

.
ព្យាករណ៍ របស់ផែនដី អនាគត ដោយពុំពឹងពាក់ លើតារាភ្លោះ ជាមួយព្រះអាទិត្យ
May 29, 2013 (19:10:54) [ 1306 ]
 
 
ក្រុម​អ្នក​តារាសាស្ត្រ​ ប្រេ​ស៊ី​ល​មួយក្រុម បាន​ឲ្យ​ដឹងថា​ CoRoT Sol 1 ដួងតារា "​ភ្លោះ​" តែ​ចាស់​ជាង​ព្រះអាទិត្យ ជាង​២​ពាន់​លាន​ឆ្នាំ អាច​ឲ្យ​យើង​ដឹងបាន​ ពី​អនាគត​របស់​ផែនដី ។​

ប្រសិនបើ​ព្រះអាទិត្យ​វិ​វត្ត​តាម​ទិសដៅ​របស់​តារា CoRoT Sol 1 នោះ​ទឹក​ទាំងអស់​លើ​ផែនដី​នឹង​ពុះ ហើយ​ហួត​តាម​ចំហាយ​អស់ ។ សាស្ត្រាចារ្យ Jose Dias do Nascimento អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ​នៃ​សកលវិទ្យា​ល័យ Rio Grande do Norte ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣​ពាន់​លាន​ឆ្នាំ​ទៀត​វិទ្យុសកម្ម​របស់​ព្រះអាទិត្យ​នឹង​កើនឡើង ជាហេតុ​ធ្វើ​ឲ្យ​ផែនដី​ក្តៅ​ដល់​ថ្នាក់​សារធាតុ​រាវ​ពុំ​អាច​គង់វង្ស​បាន ។​

CoRoT Sol 1 ត្រូវបាន​ចាត់ទុកជា "​បងប្អូន​ភ្លោះ​" ជាមួយ​ព្រះអាទិត្យ ព្រោះ​វា​មាន​ទម្ងន់ និង​សមាស​ធាតុគីមី​ប្រហាក់ ប្រហែល​នឹង​ព្រះអាទិត្យ ។ តារា​ដែលមាន​វ័យ ៦,៧​ពាន់​លាន​ឆ្នាំនេះ មាន​វ័យ "​ចំណាស់​ជាង​ព្រះអាទិត្យ​២​ពាន់​លាន​ឆ្នាំ ហើយ​លំអិត​វិទ្យុសកម្ម​ក៏​ខ្លាំង​ជាង​ដែរ ។​ ពួក​អ្នក​តារាសាស្ត្រ បាន​ប្រើប្រាស់​ម៉ាស៊ីន Spectroscopy របស់​មណ្ឌល​កែវ​យឺត​តារាសាស្ត្រ​នៅ Hawaii ដើម្បី​វាស់​អាយុកាល​របស់​ដួងតារា ។ វា​មាន​ខួប​វិល​ជុំវិញ​ខ្លួនឯង គឺ​២៩​ថ្ងៃ ខ្លី​ជាង​ព្រះអាទិត្យ​១​ថ្ងៃ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter