. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
អ្នក​អវកាស​អន្តរជាតិ ​ចេញដំណើរ​ទៅកាន់​ ស្ថានីយ​អវកាស​អន្តរជាតិ
May 29, 2013 (19:14:09) [ 1242 ]
 
 
អ្នក​អវកាស​រុស្ស៊ី​ជើងចាស់​មួយរូប អ្នក​អវកាស​អ៊ីតាលី​ថ្មីថ្មោង​មួយរូប និង ម្តាយ​ជនជាតិ​អាមេរិក​មួយរូប​ក្នុង​ដំណើរ​ហោះហើរ​លើក​ទី​ពីរ​របស់ខ្លួន​បាន​ចាក​ចេញពី​ស្ថានីយ​បាញ់​បង្ហោះ​យានអវកាស Baikonur Cosmodrome ក្នុង ប្រទេស​កា​ហ្សា​ក់​ស្ថាន​កាលពី​ថ្ងៃ​អង្គារ សម្រាប់​ដំណើរ​រយៈពេល ៦ ម៉ោង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ ។​

​ការផ្សាយ​របស់​ទូរទស្សន៍​ណា​សាបាន​បង្ហាញ​ឲ្យ​ដឹងថា យាន​រ៉ុក្កែត Russian Soyuz បានចេញ​ដំណើរ​នៅ​ម៉ោង ៤ និង ៣១ នាទី ល្ងាច (​ម៉ោង ៣ និង ៣១ ព្រឹក​នាទី​ស្រុក​ខ្មែរ​) ដោយ​ហោះ​កាត់​ផ្ទៃមេឃ​នា​ព្រឹក​ព្រលឹម​ដ៏​ស្រឡះ​ក្នុងប្រទេស​កា​ហ្សា​ក់​ស្ថាន ខណៈដែល​វា​បាន​បោះពួយ​ទៅកាន់​ដង​តារាវិថី ។

​អ្នក​ដែល​បញ្ជា​យាន​រ៉ុក្កែត Soyuz នេះ​គឺ​អ្នក​អវកាស​រុស្ស៊ី លោក Fyodor Yurchikhin អាយុ ៥៤ ឆ្នាំ ដែល​ធ្លាប់បាន​ធ្វើការ​ហោះហើរ​រ​យៈ​ពេល​វែង​ពីរដង​នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ និង មួយទៀត​នៅលើ​យានអវកាស​ទើប​ចូល​និវត្ត​របស់​ណា​សា ។​

​លោក​ត្រូវបាន​ចូលរួម​ដោយ​លោក Luca Parmitano អាយុ ៣៦ ឆ្នាំ ជា​វរសេនីយត្រី​ម្នាក់​ក្នុង​កងកម្លាំង​អាកាស​របស់​អ៊ីតាលី ។ លោក Parmitano ដែល​ដំបូង​ឡើយ​បាន​សិក្សា​វិទ្យាសាស្ត្រ​នយោបាយ និង ច្បាប់​អន្តរជាតិ​នៅ​សាកល វិទ្យាល័យ University of Naples នឹង​ក្លាយជា​ជនជាតិ​អ៊ីតាលី​ដំបូង​គេ​ដែល​រស់​នៅលើ​ស្ថានីយ​អវកាស ដែលជា​គម្រោង​របស់​ប្រទេស​ចំនួន ១៥ ដែលមាន​តម្លៃ ១០០ ពាន់​លាន​ដុល្លារ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter