. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ឧបករណ៍ហ្គេម ​គ្រប់​គ្រង​ដោយ​អារម្មណ៍ តាំ​ង​បង្ហាញ​​​នៅ​​ក្រុង​តៃ​ប៉ិ
June 08, 2013 (04:04:30) [ 1311 ]
 
 
គេ​ធ្លាប់​តែ​លេង​ហ្គេម ​​ដែល​បញ្ជា​ដោយ​ដៃ​​ នៅ​លើ​ទូរស័ព្ទ ​ឬ​ទូរស័ព្ទ​ស្មាត​ហ្វូន ​ទំនើប​ៗ​​ ប៉ុន្តែ​ឥឡូវ​នេះ ​​ដោយ​សារ​តែ​បច្ចេក​វិទ្យា​​ កាន់​តែ​ទំនើប​​ គេ​បែ​រមក​លេ​ងហ្គេម ​បញ្ជា​ដោយ​អារម្មណ៍​​វិញ​ម្តង ។​ នៅ​ឯពិព័រណ៍​​មួយ​​​ ក្នុង​ទី​ក្រុង​តៃ​ប៉ិ​ កោះ​តៃ​វ៉ាន់ ក្រុម​ហ៊ុន​ផលិត​ឈីប ​អាមេរិ​ក​មួយ​​ឈ្មោះ ​​Neuro​ Sky បាន​បង្ហាញ​ផលិត​ផល​ថ្មី​ របស់​ខ្លួន​ដែល​​មាន​​ឈ្មោះ​ថា ​Mind​ Wave Mobile​ គឺ​ជា​​កុំព្យូទ័​រ​ បញ្ជា​ដោយ​ខួរ​ក្បាល ​​​​ដែល​អនុ​ញ្ញាត​ឲ្យ​​អ្នក​​ប្រើ​ប្រាស់​ ពាក់​វា​ជាប់​នឹង​ក្បាល ​ដើម្បី​មាន​អន្តរ​​អំពើ​​ ជា​មួយ​កម្មវិធី​នៅ​ក្នុង​កុំព្យូ​ទ័រ ​​និង​ឧបករ​ណ៍​​​ផ្សេ​ង​ទៀត​ ដោយ​មិន​ចាំ​បាច់​​ប្រើ​ម្រាម​ដៃ ​។​

លោក​ Gian​t​ Lin អ្នក​តំណាង​ក្រុម​ហ៊ុន Neu​roSky​ ប្រចាំ​ទី​ក្រុង​តៃ​ប៉ិ​បាន​និយាយ​ថា​ ឈីប​​​នៅ​ខាង​ក្នុង​ឧបករ​ណ៍​ពាក់​លើ​ក្បាល​(Headset)​វាស់​​វែង​ពី​សញ្ញារល​ក​ខួរ​ក្បាល​​ ហើយ​បញ្ជូន​​ទិន្នន័យ​​តា​ម​ ​Bluetooth ​ដើម្បី​ទាក់​ទង​​​​ដោយ​​ឥត​​ខ្សែ​​ជា​មួយ​​កុំព្យូទ័រ​អ្នក​ប្រើប្រាស់​។​លោក ​Lin បន្ដ​ថា ​បច្ចេ​ក​វិទ្យា​ប្រើ​អារ​ម្មណ៍​នេះ​​​​សាលា​ជា​ច្រើន​នៅ​ម៉ាឡេ​ស៊ី ​និង​​សិង្ហ​បុរី​ ធ្លាប់​​​​​យក​មក​ប្រើ​ដើម្បី​ជួយ​ដល់​​សិស្ស​និស្សិត​​ពង្រឹង​​ការ​ផ្ចង់​អារម្មណ៍​របស់​គេ​ ​។​ លោ​ក​ជឿ​ជាក់​ថា ​បច្ចេក​វិទ្យា​បែប​នេះ​​មាន​​សក្ដានុ​ពល​​ខ្លាំ​ង​ ដោយ​​​សារ​គ្រួសារ​ជា​ច្រើន ​​ជា​ពិសេស​សហ​គមន៍​​​ចិន​​​​យ​កចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​អប់រំ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter