. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
អង់គ្លេស ៖ ទឹកកកមានមេរោគច្រើនជាងទឹកបង្គន់
June 08, 2013 (04:07:50) [ 1285 ]
 
 
ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា គំរូ​ទឹកកក​ដែល​យក​ចេញ ពី​ភោជនីយដ្ឋាន​ល្បីៗ ​ប្រទេស​អង់គ្លេស មាន​ផ្ទុកមេរោគ​ច្រើនជាង​ ទឹក​បង្គត់​របស់​ភោជនីយដ្ឋាន ​ដដែល​នោះ​ទៅទៀត ។​ កាសែត Mail Sunday របស់​អង់គ្លេស​សហការ​ជាមួយ​ បណ្តា​អ្នកជំនាញការ​ អនាម័យ​បរិស្ថាន បាន​អនុវត្ត​ត្រួតពិនិត្យ ​ចៃដន្យ​មួយ​ពី​គុណភាព ​ទឹកកក​នៅ​ភោជនីយដ្ឋាន​ ១០ ​របស់​យីហោ​ល្បីៗ ​ដូចជា ៖ Mc Donald's , Burger King, KFC, Starbucks, Cafe Rouge និង Nando’s ។​

​បុគ្គលិក​របស់​ភោជនីយដ្ឋាន​ទាំងនេះ ​បាន​ត្រូវ​ក្រុមចម្រុះ សំណូមពរ​ឲ្យ​ផ្តល់​ទឹកកក​ ដាក់​ក្នុង​ស្បោង​នីឡុង និង​គំរូ​ទឹក​ក្នុង​បង្គន់​របស់​ហាង​ខ្លួនឯង ។ បន្ទាប់មក​គំរូ​ទាំងនោះ ត្រូវបាន​បញ្ជូន​ទៅកាន់ ​ការិយាល័យ​វិភាគ​ពិសោធន៍​មានច្បាប់​អនុញ្ញាត ​របស់​រដ្ឋាភិបាល ។​ លទ្ធផល​បង្ហាញ​ឲ្យ​ឃើញថា គំរូ​ទឹកកក​ទាំងអស់​សុទ្ធសឹង​មាន​ចំនួន​មេរោគ​ច្រើនជាង​ទឹក​ក្នុង​បង្គន់ ។ ហេតុផល​ត្រូវបាន​អ្នកជំនាញការ​ខាង​អនាម័យ​បកស្រាយ​ថា គឺ​មកពី​បង្គន់​ត្រូវបានធ្វើ​អនាម័យ​ជាប្រចាំ ប៉ុន្តែ​ម៉ាស៊ីន​ធ្វើ​ទឹកកក​ពុំ​សូវ​បានធ្វើ​អនាម័យ​ឡើយ ។​

​ពុំមាន​គំរូ​ទឹកកក​ណា​ដែលមាន​មេរោគ រំខាន​ដល់​សុខភាព​ភ្លាមៗ​ទេ ។ ប៉ុន្តែ​មាន​មេរោគ​ផ្ទុក​ក្នុង​គំរូ​ចំនួន​៤​គឺ​ខ្ពស់បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​អ្នក​បរិភោគ​វា ។​ គំរូ​ទាំង​៤​នោះ​គឺ​របស់​ហាង​យីហោ ៖ Mc donald's , KFC Burger King និង Nando's ។​ មេរោគ​ក្នុង​គំរូ​ទឹកកក​របស់ Nando's និង Burger King ខ្ពស់ជាង​ទ្វេដង​ប្រៀប​នឹង​ទឹ​ក្នុង​បង្គន់​របស់​ពួកគេ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter