. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ថាសហោះ​ ធ្លាក់​នៅ​ចិន​?
June 12, 2013 (12:40:02) [ 1327 ]
 
 
បុរស​ចិន​ម្នាក់​ បាន​បង្ហោះ​រូបភាព​របស់ខ្លួន ​ជាមួយនឹង​មនុស្ស​ភព​ក្រៅ​មួយ ​ដែល​គាត់​បាន​អះអាង​ថា ​បាន​ជាប់​ក្នុង​អង្គប់​ បន្ទាប់​ពី​យាន​របស់​ជន​ចម្លែក​ ធ្លាក់​កាលពី​ខែ​មីនា​។​ រូបភាព​របស់​លោក​លី​ ឈរ​ជិត​មនុស្ស​ភព​ក្រៅ​ បាន​បង្ក​ភាព​ជ្រួលជ្រើម​ ចង់ដឹង​ចង់​ឃើញ​ តាម​បណ្តាញ​សង្គម​ នៅ​ពាសពេញ​ប្រទេស​​ចិន​។​

​លោក​លី​បាន​អះអាងថា ​លោក​បាន​ឃើញ​ថាសហោះ ​ជាច្រើន​ហោះ​សំកាំង​កាត់​ផ្ទៃ​រាត្រី​ តាម​បណ្តោយ​ទន្លេ​លឿង ​នៃ​ខេត្ត​សាន​ទុង​។​ ​គាត់​អះអាង​ទៀតថា​ ​រំពេច​នេះ​យាន​មួយ​ បាន​ធ្លាក់ចុះ​មក​លើ​ដី​ និង​ក្រោយមក​គាត់​ បាន​ឃើញ​សព​ឆេះ​រោល ​របស់​ភ្ញៀវ​មក​ពី​អវកាស ​ជាប់​ក្នុង​អន្ទាក់​ចាប់​ទន្សាយ​។​ គាត់​បាន​នាំ​យក​សត្វ​ចម្លែក​នេះ​ មក​ទុក​ក្នុង​ទូរ​ក្លាស្សេ​មួយ ​នៅផ្ទះ​របស់​លោក​។​

​តែ​ទោះជា​យ៉ាងណា​ ការអះអាង​នេះ​ មិន​ត្រូវបាន​គេ​ជឿ​ ទាំងស្រុង​នោះ​ទេ ដោយ​ប៉ូលិស​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ និយាយ​​ថា រូប​នៅ​ក្នុង​ទូរ​ក្លាស្សេ​នេះ តាមពិត​​មិន​ជា​ទំរង់​ជីវិត ​អ្វីមួយ​ទេ តែ​ជា​ជ័រកៅស៊ូ​។​ ​ប៉ូលិស​នៅ​ក្រុងហ្សី​ណាន បា​ននិយាយថា​ "​មនុស្ស​ភព​ក្រៅ ​ដែល​ត្រូវបាន​គេ ​អះអាងថា​ឆក់​ចរន្តអគ្គិសនី​ងាប់​ និង​ត្រូវ​បុរស​ម្នាក់​ រកឃើញ​​នៅ​ប៊ីន​ហ្សូ ជាការ​ក្លែង​ប្រកបដោយ ​គុណភាព​ខ្ពស់​មួយ​។ ​រាងកាយ​របស់​វា ​ធ្វើ​ឡើង​ពី​ជ័រកៅស៊ូ​ គុណភាព​ខ្ពស់​" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter