. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
Apple ចេញ iOS ៧ ថ្មី​ ដែលមាន​រូបរាង​ ខុសប្លែក​ទាំងស្រុង​ ពី iOS មុនៗ​
June 12, 2013 (13:16:45) [ 1259 ]
 
 
ក្រុមហ៊ុន Apple បាន​បញ្ចេញ​នូវ​ ការប្រថុយប្រថាន​មួយ​ ក្នុងចំណោម ​ការប្រថុយប្រថានធំ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ​ជាមួយនឹង​ការផ្លាស់ប្តូរ​ ទាំងស្រុង​ នូវ​សូ​ហ្វ​វែ iOS របស់ខ្លួន ។​ សូ​ហ្វ​វែ iOS 7 ថ្មី​នេះ​មាន "​ការ​រចនា​រាង​បញ្ឈរ​សំ ​ប៉ែ​ត្រ​" ឬ "Flat Design" ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ និយាយថា រូបរាង​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នេះ ​អាច​នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន ដោយ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ មានការ​ភ័ន្តច្រឡំ ខណៈ​អ្នក​ផ្សេងទៀត​ អះអាងថា វា​គ្រាន់តែ​មើលទៅ​ដូច​ប្រព័ន្ធ Android របស់​គូប្រជែង Google ប៉ុណ្ណោះ ។​

នេះ​គឺជា​លទ្ធផល ​នៃ​ការតស៊ូ​អំណាច​ដ៏​ធំ​ យ៉ាង​លំបាក​ ក្នុង​ក្រុមហ៊ុន​មួយ​នេះ ដែល​គេ​ឃើញ​ ប្រធាន​មុន​របស់ iOS គឺ​លោក ស្កុ​ត ហ្វ័​រ​ស្ត​ល ត្រូវបាន​បណ្តេញចេញ ​ដោយ​ដាក់​អ្នក​រចនា សូ​ហ្វ​វែ​ កើត​នៅ​អង់គ្លេស ​ជំនួស​វិញ គឺ​លោក ស័​រ ចូ​ណា​ថា​ន ដែល​មើល​ការខុសត្រូវ​ ចំពោះ​សូ​ហ្វ​វែ​ថ្មី​នេះ ។​ ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ការផ្លាស់ប្តូរ​ថ្មី​ទាំងស្រុង​នេះ ​អាច​នឹងធ្វើ​ឲ្យ​អ្នកប្រើប្រាស់ ​មួយចំនួន​មានការ​ភ័ន្តច្រឡំ ។ លោក ជែ​ន ដ័​រ​សុន ប្រធាន​អ្នកវិភាគ​ខាង​ទូរគមនាគមន៍ ​នៅ​ក្រុមហ៊ុន Ovum បាន​និយាយថា "​សូ​ហ្វ​វែ​នេះ​ តំណាង​ឲ្យ​ការផ្លាស់ប្តូរ​រូបរាង និង អារម្មណ៍​ស៊ាំ​ទាំងស្រុង​ ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ ដែល​ពុំ​ធ្លាប់​ផ្លាស់ប្តូរ ​រូបរាង​សោះ​ ចាប់តាំងពី Version ដំបូង​ម្ល៉េះ​" ។

​ទោះយ៉ាងណា លោក​បាន​និយាយថា ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​ធ្វើឡើង​ច្រើនពេក ។ លោក​បន្តថា "Version ថ្មី​នេះ​ស្ទើរតែ​មើល​មិន​ស្គាល់ ដែល​នឹងធ្វើ​ឲ្យ​គេ​យល់ឃើញ​ពីរ​មតិយោបល់​ផ្សេងគ្នា​លើ​សូ​ហ្វ​វែ​នេះ ។ មនុស្ស​មួយចំនួន​នឹង​ស្រឡាញ់ ដែល​ទូរស័ព្ទ​របស់ខ្លួន​មើលទៅ​ថ្មី ហើយ​ប្លែក ចំណែក​អ្នក​ដទៃទៀត​នឹង​ភ័ន្តច្រឡំ​ដោយសារ​ភាព ​ថ្មី​របស់ ​ វា​" ។ ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 7 ដែល​រចនា​ឡើង​សម្រាប់​កុំព្យូទ័រ iMac, ទូរស័ព្ទ iPhone និង ថេ​ប្លេ​ត iPad នឹង​អាច​រកបាន​ក្នុង​រដូវ​រហើយ​ឆ្នាំនេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 227 នាក់
  Flag Counter
Flag Counter