. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ជ័រអាចរារាំង វិទ្យុសកម្មអវកាស យ៉ាងមានប្រសិទ្ធភាព
June 17, 2013 (08:02:28) [ 1306 ]
 
 
ត្ថុ​ធាតុ​ដែល​ស្រាល​ជាង ជាអាទិ៍ជ័រ​ អាចជួយ​ឲ្យ​អាវ​កាស​យាន​និក​ ទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព នូវ​សារធាតុ​វិទ្យុសកម្ម​ គ្រោះថ្នាក់​ពេល​នៅក្នុង ​លំហ​អវកាស ។​ ​តាម​របកគំហើញ ដែល​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​អន​ឡាញ​របស់​ក្រុម​អ្នក វិទ្យាសាស្ត្រ​អាមេរិក មាន​ចំណងជើង​ថា "​អាកាសធាតុ​អវកាស​" នៅ​ថ្ងៃទី ១២/៦​ឲ្យ​ដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ នៃ​សកល​វិទ្យាល័យ New Hampshire និង​វិទ្យាស្ថាន​ស្រាវជ្រាវ​និរតី​ របស់​អាមេរិក បាន​រកឃើញ​បញ្ហា​នេះ ​ដោយ​ផ្អែក​តាម​ការបង្កើត ​មើល​បណ្តា​ប្រតិ​វិទ្យុសកម្ម (CRa TER ៖ មាត់​ភ្នំភ្លើង​) ដោយ​កែវ​តារាសាស្ត្រ លើ​យានអវកាស ​ស្រាវជ្រាវ​ព្រះ​ច័ន្ទ​របស់​អាមេរិក (LRO) ។​

​តាម​នោះ​គឺ​ជ័រ ​អាចជួយ​បន្ថយ ​នូវ​ហានិភ័យ​ចំពោះ​សុខភាព ​ចំពោះ​អ្នក​ដែល​ត្រូវអនុវត្ត​បេសកកម្ម "​ចូល​ជ្រៅ​" ទៅក្នុង​លំហ​អវកាស ។ ​បើតាម​អ្នកស្រាវជ្រាវ​នោះ អាស្រ័យ​មី​ញ៉ូ​បជា​វត្ថុ​សំខាន់ ​ក្នុង​ការផលិត​យានអវកាស ប៉ុន្តែ​សមត្ថភាព​របស់​លោហៈ​នេះ ​អាច​ការពារ​បាន ​បណ្តា​កាំរស្មី​ថាមពល​ខ្ពស់ ​ពី​អវកាស​មកលើ​មនុស្ស ​ក្នុង​កំរិត​ទាប ហើយក៏​ធ្វើ​ឲ្យ​ចំណាយ ​លើ​ការផលិត​យានអវកាស ​ថ្លៃ​ច្រើន​ផងដែរ ប្រៀប​ទៅនឹង​វត្ថុ​ធាតុ​ធ្វើ​ពី​ជ័រ ។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ Cary Zeitlin ឲ្យ​ដឹងថា នេះ​ជាការ​ស្រាវជ្រាវ​ដំបូង អនុវត្ត​វិធីសាស្ត្រ​សង្កេតមើល ​ពី​អវកាស ដើម្បី​ដឹងថា តើ​សារធាតុ​ជ័រ និង​វត្ថុ​ធាតុ​ស្រាល​ដទៃទៀត អាច​ទប់ស្កាត់បាន​ បណ្តា​កាំរស្មី​វិទ្យុសកម្ម​ អវកាស​ល្អ​ជាង​អាលុយមីញ៉ូម ដែរឬទេ ។ លោក​លើក​បន្ថែមថា ថ្វី​ត្បិត​វា​ពុំ​ដោះស្រាយបាន​ទាំងស្រុង ​នូវ​ការរង​វិទ្យុសកម្ម​ជ្រៅ​ក្នុង​អវកាស​ក្តី តែ​វា​បានបង្ហាញ​នូវ​ប្រសិទ្ធ​ភាព ខុសប្លែក​គ្នា​រវាង​សារធាតុ​ផ្សេង​ពីគ្នា ។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រើ​ឧបករណ៍ CRa TER ដើម្បី​វាយតម្លៃ​បរិមាណ​វិទ្យុសកម្ម​របស់​បណ្តា​កាំរស្មី​អវកាស​បន្ទាប់ពី​គេ​ឲ្យ​វា​ឆ្លងកាត់ "​មនុស្ស​ជ័រ​" មួយ ។ លទ្ធផល​គឺ​វា​សុវត្ថិភាព​សម្រាប់​ការបំពេញ​បេសកកម្មរ​យៈ​កាល​វែង​ក៏ដូចជា​ផ្តល់​ឲ្យ​គេ​នូវ​រចនាសម្ព័ន្ធ​នៃ​ជ័រ ទ្រាំទ្រ​បាន​ភាពកាចសាហាវ​រប​ស់​វិទ្យុសកម្ម​នៃ​លំហ​អវកាស ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter