. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
Microsoft នឹងបង្កើតមជ្ឈមណ្ឌល ​​ច្នៃ​បង្កើតថ្មី នៅ​បង់ក្លាដែស
June 17, 2013 (08:07:50) [ 1344 ]
 
 
​ក្រុម​ហ៊ុន​ផលិត​សូហ្វវែ​យក្ស ​របស់​អាមេ​រិក Microsoft នឹង​បង្កើតមជ្ឈមណ្ឌល ​ច្នៃ​បង្កើត​ថ្មី ​នៅ​ក្នុង​ទីក្រុង​ដាកា​​អំឡុង ពេល​៦​ខែ​ខាង​មុខ​ ។ នេះ​បើ​​យោង​តាម​​លេខា​ក្រុមហ៊ុន​ ICT​ លោក Nazrul Islam Khan ។ ​ក្រុម​ហ៊ុន​ដែល​មាន​មូល​ដ្ឋាន ​នៅ​អាមេរិក​មួយ​នេះ ​ក៏​មាន​គម្រោង​បង្កើត ​​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​នៅ​ក្នុង​ សួនឧទ្យាន​ទំនើបមួយ ​​នៅ​ក្នុង​ទីក្រុង Gazipur ផង​ដែរ ប្រសិន​បើ​​រដ្ឋា​ភិបាល ​​ផ្តល់​ដី​ដល់ក្រុមហ៊ុន​ ។​

លោក Khan និយាយថា លោក​បាន​ជួប​ពិភា​ក្សា​ ជាមួយប្រធានក្រុមហ៊ុន ​​Microsoft ​ប្រចាំ​​អាស៊ី​អាគ្នេយ៍​ លោក Jamie Harper នៅ​ទីក្រុង​ដាកា​ កាល​ពី​​​ពេល​ថ្មី​ៗ​នេះ ហើយ​បាន​ពិភាក្សា​គ្នា ​លើ​បញ្ហា​នេះ​ ។ លោក​បន្ថែមថា​​ មជ្ឈ​មណ្ឌល​​ច្នៃ​​បង្កើត​ថ្មី​នេះ​ នឹង​ជួយ​បង្កើត​គំនិតថ្មី​ និង​កាលា​នុវត្ត​ភាព​ធុរ​​កិច្ច រួម​ជាមួយ​នឹង​​សម្រប​សម្រួល ​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ផងដែរ​ ។ ​​កាលពីមុន ក្រុមហ៊ុន​អេឡិច​ត្រូ​និក​យក្ស ​របស់​​កូរ៉េ​ខាង​ត្បូង Samsung ក៏​បាន​បង្កើត​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​ នៅ​ទីក្រុង​ដាកា​​​មួយ​ដែរ​ ។​

ក្រុមហ៊ុន Microsoft ក៏នឹង​ធ្វើការ​រួម​គ្នា ​ជា​មួយ​សាកល​វិទ្យា​ល័យ​ បង់ក្លាដែស ​ដើម្បី​បង្កើត​មជ្ឈ​មណ្ឌល​ ដូច​គ្នានេះ​សម្រាប់​និស្សិត​ ។​ លោក Khan និយាយ​ថា​ យើងចង់​ឃើញ​ប្រជា​ជន​របស់​យើង​ ចេះ​អភិវឌ្ឍន៍​​កម្មវិធី​ផ្សេងៗ និង​​រក​បាន​រូបិយ​ប័ណ្ណ​បរទេស​ ។ ​មជ្ឈ​មណ្ឌល​បែប​នេះ​​ គឺ​ជា​ជំហាន​ឆ្ពោះទៅកាន់ ​គោល​ដៅ​នោះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter