. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
NASA ប្រើម៉ាស៊ីនបោះពុម្ព ៣D ដើម្បី បោះពុម្ព អាហារ
June 21, 2013 (04:25:28) [ 1241 ]
 
 
ស្តាប់​មួយ​ភ្លែត វា​ហាក់ដូចជា​រឿង​វិទ្យាសាស្ត្រ​ស្រមើស្រមៃ ប៉ុន្តែ​ត្រៀម​ក្លាយជា​ការពិត គ្រា​ដែល​ស្ថាប័ន​អវកាស​និង​អាកាសចរណ៍​អាមេរិក (NASA) ប្រកាសថា​នឹង​គាំទ្រ​ហិរញ្ញវត្ថុ​ ដើម្បី​ផលិត​ម៉ាស៊ីនបោះពុម្ព​អាហារ 3D ដំបូង​លើ​ពិភពលោក ។​ NASA បាន​ឧបត្ថម្ភ​ប្រាក់ ១២៥.០០០USD ដល់​វិស្វករ Anjan Contractor ដែល​ទើបតែ​ តម្លើង​ប្លង់​រួចរាល់​ម៉ាស៊ីន​នេះ ។

ពួកគេ​គិតថា នឹង​ផលិត​សម្រេច​ ម៉ាស៊ីនបោះពុម្ព​អាហារ 3D សម្រាប់​ផ្តល់​ឲ្យ​អវកាសយាន​និក ដែល​ត្រូវធ្វើ​បេ​ក​សកម្ម​រយៈពេល​វែង ក្នុង​អវកាស ។ វិស្វករ Anjan Contractor ឲ្យ​ដឹងថា ជាមួយនឹង​ម៉ាស៊ីន​នេះ អ្នក​អាច "​បង្កើត​កម្មវិធី​" សម្រាប់​ម្ហូបអាហារ​១ ដែល​សមស្រប​បំផុត នៃ​ស្តង់ដារ​អាហារ ​រូប​ប​ត្ថ​ម្ភ​រាងកាយ ។​

​វិធី​ប្រើប្រាស់​ម៉ាស៊ីន​នេះ ដូចគ្នា​នឹង​ការបោះពុម្ព​ធម្មតា ដោយ​អ្នក​គ្រាន់តែ​បន្ថែម​វត្ថុ​ធាតុ​ផ្សំ​ទៅក្នុង​ប្រអប់ "​ទឹកខ្មៅ​" នោះ​វា​នឹង​បោះពុម្ព​ឲ្យ​អ្នក​នូវ​អាហារ​មាន​៣​ជ្រុងហើយ​ស្ថិតក្នុង​សភាព​រឹង ។​ ​លោក​ពេល​ថាចុងក្រោយ​យើង​បាន​ប្តូរ​ការយល់ដឹង ពីអ្វីៗ​ដែល​យើង​ចាត់ទុកថា​ជា​អាហារ​នោះ ។​

​មនុស្ស​មួយចំនួន​លើកឡើងថា ម៉ាស៊ីន​នេះ នឹង​នាំមក​នូវ​ប្រយោជន៍​ច្រើន​សម្រាប់​មនុស្សលោក ព្រោះ​វា​ជា​ចុងភៅ​ឆ្លាត​វៃ​អស្ចារ្យ​ម្នាក់ ។ គ្រួសារ​ទាំងឡាយ​មិនចាំបាច់​ចំណាយពេល​វេលា​ច្រើន​សម្រាប់​ការដាំ​ស្ល​ទៀត ។​ ​គំរូ​ដំបូង​របស់​ម៉ាស៊ីន​នេះ គឺ​ម៉ាស៊ីនបោះពុម្ព Pizza ដែល Contracton នឹងធ្វើ​រួចរាល់​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត ។ ម្សៅ​ត្រូវបាន​បោះពុម្ព​ចេញ​មុនគេ បន្ទាប់មក​គឺ​ស្រទាប់​ប៉េងប៉ោះ ហើយ​ខាងលើ​ចុងក្រោយ​គឺ​ប្រូតេអ៊ីន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter