. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
នាឡិកា​ឆ្លាត​របស់​ជប៉ុន​ ចេះ​វាស់​ស្មារតី និង​ កំរិត​ជាតិ​អាល់កុល​
June 21, 2013 (04:30:40) [ 1243 ]
 
 
នេះ​គឺជា​នាឡិកា​ឆ្លាត បង្កើតឡើង​សម្រាប់​មនុស្ស ​ដែល​វក់វី​ស្មារតី​ខ្លាំង ។ ក្រុមហ៊ុន​ផលិត​នាឡិកា​ជប៉ុន Tokyoflash បានចេញ​នាឡិកាដៃ ​ច្នៃប្រឌិត​មួយ ដែល​មិន​ត្រឹមតែ ​ធ្វើតេស្ត​ស្មារតី (​ក្រោយ​សេពសុរា​) របស់​អ្នក​ជាមួយនឹង​ហ្គេម​ដែល​បំពាក់​ ខាងក្នុង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើតេស្ត​ កំរិត​ជាតិ​អាកុល ​ក្នុង​ឈាម​ជាមួយនឹង​ឧបករណ៍ ធ្វើតេស្ត​ជាតិ​អាល់កុល Breathalyser ដែល​បំពាក់​ខាងក្នុង​ទៀតផង ។​

នាឡិកា​ឆ្លាត​ឈ្មោះថា Kisai Intoxicated ដែល​ត្រូវបាន​លក់​ជូន​ក្នុងតម្លៃ​ចេញ​ដំបូង ៩៩ ដុល្លារ រហូតដល់​យប់​ថ្ងៃ​សុក្រ​ក្នុងប្រទេស​អូស្ត្រាលី​នោះ បង្ហាញ​នូវ​កាលបរិច្ឆេទ និង​ពេលវេលា ព្រមទាំង​ម៉ោង​រោទ៍ ដូចដែល​អ្នក​រំពឹង​មាននៅ​នាឡិកាដៃ​ដទៃទៀត​ដែរ ។

​ប៉ុន្តែ​ឧបករណ៍ Breathalyser ក៏ត្រូវ​បាន​បង្កប់​នៅ​ខាងក្រោម​អ្វីដែល​មើលទៅ​ស្រដៀង​កន្លែង​ចុច​មើល​ម៉ោង (Watch Dial) និង​អាច​ត្រូវបាន​ប្រើ​ដើម្បី​វ៉ាស់​កំរិត​ជាតិ​អាល់កុល​ក្នុង​ឈាម​របស់​អ្នក​ពាក់​នាឡិកា ចាប់ពី​កំរិត 0,00១ រហូតដល់​កំរិត​ខ្ពស់ ០,២ ស្មើនឹង ៤ ដង​នៃ​ការកំណត់​ការបើកបរ​ស្របច្បាប់​របស់​អូស្ត្រាលី ។​

​ដើម្បី​ធ្វើតេស្ត​ស្មារតី អ្នក​ពាក់​នាឡិកា​ត្រូវតែ​មួល Watch Dial, រួច​រង់ចាំ​ខណៈពេលដែល Sensor វាស់​ជាតិ​អាល់កុល​របស់​វា​កំពុង​ឡើង​កំដៅ​, ហើយ​បន្ទាប់មក​ត្រូវ​ផ្លុំ​ចូល​នាឡិកា​ឆ្លាត​នេះ​នៅ​រយៈ​ចម្ងាយ ២ សង់ទីម៉ែត្រ ។​

​អេក្រង់​ឧបករណ៍ Breathalyser របស់​នាឡិកា ដែល​ស្ថិតនៅ​ខាងស្តាំ​នៃ​អេក្រង់ LCD របស់​វា បង្ហាញ​នូវ​កំរិត​ភាពស្រវឹង​ចំនួន​បី​ប្រភេទ ។ បើ​គ្មាន​ជាតិ​អាល់កុល​ត្រូវបាន​រកឃើញ​ទេ វា​នឹង​បង្ហាញ​ភ្លើង​បៃតង​, បើ​មាន​កំរិត ០,០០១ ដល់ ០,០៦ គឺ​ត្រូវ​ចាត់​ចូល​ប្រភេទ "​កំពុង​ស្រវឹង​" និង មាន​ភ្លើងពណ៌​លឿង​, និង បើ​លទ្ធផល​ចេញមក​មាន​កំរិត ០,៦១ ដល់ ០,២ គឺ​ត្រូវ​ចាត់ជា​ផ្លូវ​ការចូល​ប្រភេទ "​ស្រវឹង​" និង​មាន​បង្ហាញ​ភ្លើង​ក្រហម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter