. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
ណា​សា​បង្ហោះ​កែវឆ្លុះ ​មើល​ព្រះអាទិត្យ​ ដើម្បី​ស្រាវជ្រាវ​ អាថ៌កំបាំង​របស់​ព្រះអាទិត្យ​
June 30, 2013 (10:15:45) [ 1251 ]
 
 
យាន​អង្កេត​ព្រះអាទិត្យ​ថ្មី​បំផុត​មួយ ​របស់​អង្គការ​ណា​សា អាមេរិក ត្រូវ​បាន​បាញ់​បង្ហោះ​ ចូលក្នុង​តារាវិថី​ កាលពី​យប់​ថ្ងៃ​ព្រហស្បត៍​​ ទី​២៧​ មិថុនា​ ដើម្បី​ចាប់ផ្តើម​ការសិក្សា​ស្រាវជ្រាវ​ រយៈពេល​ ២​ឆ្នាំ​មួយ​ លើ​អាថ៌កំបាំង​ធំ​បំផុត​របស់​ព្រះអាទិត្យ​។​

​រ៉ុក្កែត ​Pegasus XL ​និង​កែវឆ្លុះ​ព្រះអាទិត្យ​ថ្មី ដែល​មានឈ្មោះ​ថា Interface Region Imaging Spectrograph satellite​ ឬ IRIS ​បាន​ចាក​ចេញ​ដំណើរ​ពី​មូលដ្ឋាន​កងទ័ពអាកាស​មួយ​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា ក្រោម​យន្តហោះ​កែច្នៃ​យ៉ាង​ពិសេស​មួយ​នៅ​ម៉ោង​៩​កន្លះ​យប់​ថ្ងៃ​ព្រហស្បត៍​។​

​នៅ​មួយ​ម៉ោង​ក្រោយមក យន្តហោះ​បាន​ផ្តាច់ចេញ​ពី​អីវ៉ាន់​របស់​ខ្លួន​នៅ​កំពស់​១១.៩០០​ម៉ែត្រ​ពី​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ​ក្រោយ​​ការធ្លាក់​ចុះ​អស់​៥​នាទី រ៉ុក្កែត ​Pegasus​ បាន​ស្ទុះ​ឡើងវិញ​និង​នាំ​កែ​ឆ្លុះ ​IRIS ចូល​ក្នុង​តារាវិថី​។​

​ពួក​អ្នកវិទ្យាសាស្ត្រ សង្ឃឹម​ថា​ការអង្កេត​ស្រាវជ្រាវ​របស់ ​IRIS ជួយ​អោយ​ពួកគេ​បាន​យល់ដឹង​កាន់តែ​ប្រសើរ​អំពី​ថាមពល​និង​វត្ថុ​ធាតុ​​ដែល​វិល​ជុំវិញ​ព្រះអាទិត្យ​។​ ឧទាហរណ៍​ ​ពួក​គេ​ចង់​ដឹង​ថា​ហេតុអ្វី​បានជា​បរិយាកាស​ខាងក្រៅ​ព្រះអាទិត្យ​ក្តៅ​ជាង​ផ្ទៃ​របស់​វា​ដល់​ទៅ​ជាង​១.០០០​ដង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 41 នាក់
  Flag Counter
Flag Counter