. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមិនា ឆ្នាំ២០២៤

.
កំពូលរថយន្តបើកដំបូល កំពូលល្បឿន ហើយចេះ ហែលទឹក
June 30, 2013 (10:24:31) [ 1272 ]
 
 
ដោយមាន​ល្បឿន​ គួរ​ឲ្យ​សរសើរ​ទាំង​លើគោក និង​ក្នុង​ទឹក ​ធ្វើ​ឲ្យ​ស៊េរី​រថយន្ត កូនកាត់​នាវា Water Car Panther បង្កឡើង​នូវ​ភាព​រំជើបរំជួល នៅ​អាមេរិក ជាមួយនឹង​តម្លៃ​ជាង ​១០​ម៉ឺន​ដុល្លារ ។​ សេរី​រថយន្ត​បើក​ដំបូល​នេះ មាន​រាងរៅ​ស្រដៀង ​នឹង​រថយន្ត Suv Jeep CJ ។

តាម​ក្រុមហ៊ុន​ផលិត Water Car ដែលមាន​ស្នាក់ការ​ នៅ​កាលីហ្វ័រ​ញ៉ា​នេះ Panther ត្រូវបាន​ប្រើពេល​វេលា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​១៤​ឆ្នាំ ។​ តួ​របស់ Panther ធ្វើ​ពី​សរសៃ​កញ្ចក់ ដោយ​គ្រោងឆ្អឹង​វា​ធ្វើ​ពី​ក្រូម​(cr) ពេលធ្វើ​ដំណើរ​លើគោក វា​ប្រើ​ម៉ាស៊ីន V6 37 ផលិត​ដោយ​ក្រុមហ៊ុន​ហុងដា អម​ជាមួយ​ប្រអប់លេខ​ដៃ​៤​លេខ ។ វា​អាច​បើក​បាន​ល្បឿន​លឿន​បំផុត​គឺ ១២៩km/h

រីឯ​គ្រា​ចុះ​ទឹក ​ប្រព័ន្ធ​ព្យួរ ​នឹង​ទាញ​កង់​ឡើង​ ក្នុង​រង្វង់​៨​វិនាទី ហើយ Panther ប្តូរ​ទៅប្រើ​ម៉ាស៊ីន​ប្រតិកម្ម ហៅថា Panther Jet Drive ។ ​គ្រឿង​ម៉ាស៊ីន​នេះ អាច​ឲ្យ Panther រត់​បាន​ល្បឿន 38miles/h ។ ល្បឿន​នេះ​ល្បឿន​ក្នុង​លំដាប់​ដំបូង​របស់​ប្រភេទ​ជលយាន​ដូចគ្នានេះ ។​ តាម​អ្នក​ផលិត តម្លៃ​ផលិត​រថយន្ត​ប្រមាណ ១០៦.០០០USD ។​ ទោះបី​មិនទាន់​ដាក់លក់​ផ្លូវការ តែមាន​លិខិត​បញ្ជា​ទិញ​២៥​រួចស្រេច ក្នុងនោះ​មាន​សេដ្ឋី​ខ្លះ​នៅ Dubai ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter