. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ផលិតវ៉ាក់សាំងពីមាស
June 30, 2013 (11:57:09) [ 1282 ]
 
 
ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ​បាន​ប្រើប្រាស់​មាស​ ផ្សំ​បាន​វ៉ាក់សាំង​ថ្មី​១​ប្រភេទ ​ជួយ​បង្ការ​វីរុស RSV មូលហេតុ​ជួរមុខ​មួយ​ បង្ក​ជំងឺឆ្លង​មេរោគ​ផ្លូវដង្ហើម​ ទូទៅ​នៅ​មនុស្ស ។​ វីរុស RSV បច្ចុប្បន្ន​ជា​មូលហេតុ​ជួរមុខ​ បង្ក​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​ នៅ​មនុស្ស ធ្វើ​ឲ្យ​មនុស្ស​រាប់រយ​ពាន់​នាក់​ បាត់​បង់ជីវិត និង​ប៉ាន់ស្មាន ៦៥​លាន​ករណី​ កើត​ជំងឺ​ក្នុង​១​ឆ្នាំៗ សំខាន់​នៅ​មនុស្ស​ចាស់​និង​កុមារ ។​

ពួក​អ្នកជំនាញការ​កំណត់ថា លក្ខណៈ​ពិសពុល​របស់ RSV អាច​មួយផ្នែក​មកពី​ប្រូតេអ៊ីន​១​ប្រភេទ​មាន​ឈ្មោះថា F គ្របដណ្តប់​ផ្ទៃ​របស់​ហើយក៏​ធ្វើ​ឲ្យ​កោសិកា​ក្រង​ស្អិត​ជាមួយគ្នា ធ្វើ​ឲ្យ​រក​កម្ចាត់​ចោល​វីរុស​ប្រែជា​លំបាក​ជាង ។​

ពពួក​វ៉ាក់សាំង​ប្រពៃណី​បច្ចុប្បន្ន​ច្រើន​ត្រូវបាន​ផលិត​ពី​វីរុស​បាន​ងាប់ ឬ​គ្មាន​សកម្មភាព ។ ប៉ុន្តែ តាម​ក្រុម​វិទ្យាសាស្ត្រ​មកពី​សកល​វិទ្យាល័យ Vanderbilt (​អាមេរិក​) ប្រភេទ​វ៉ាក់សាំង​ថ្មី​ប្រើប្រាស់ "​ធូលី​មាស​" ដើម្បី​បង្កើត​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​មនុស្ស ។ យន្តការ​សកម្មភាពរ​បស់​វ៉ាក់សាំង​ថ្មី​គឺ​ពពួក​គ្រាប់​ធូលី​មាស​ដ៏​តូច​ល្អិត នឹង​ក្លែងបន្លំ​ជា​វីរុស RSV ហើយ​នាំ​ប្រូតេអ៊ីន F ទៅដល់​កោសិកា​អង្គ​បដិបក្ខ​ក្នុង​សរីរាង្គ ។​ ក្នុងការ​ពិសោធន៍ ក្រុម​ស្រាវជ្រាវ​បាន​បង្កើតជា​បន្ទះ nano មាស "​មហា​តូច​" ដូច​ទាំង​ទំហំ និង​រូបរាង​របស់ RSV ។

បន្ទះ nano មាស​ត្រូវបាន​ដណ្តប់​ប្រូតេអ៊ីន F ខាងក្រៅ​ដោយ​ជោគជ័យ និង ​គ្រង​ស្អិត​ជាមួយគ្នា​ដោយ​លក្ខណៈ ពិសេស​គីមី និង​រូបវិទ្យា​តែ​១ គ្មាន​២​របស់​វា ។​ ​លទ្ធផល​បង្ហាញថា ធូលី​មាស​ពុំ​ត្រឹមតែ​ជួយ​នាំ​ប្រូតេអ៊ីន F ទៅដល់​គោលដៅ​កំណត់​ប៉ុណ្ណោះ​ទេ តែ​នៅ​មិន​បង្ក​គ្រោះថ្នាក់​ឲ្យ​កោសិកា​សរីរាង្គ​មនុស្ស នាំមក​នូវ​គុណសម្បត្តិ​ធំ​អំពី​លក្ខណៈ​សុវត្ថិភាព និង​បង្កើន​សមត្ថភាព​ក្លាយជា​វ៉ាក់សាំង​ពិតប្រាកដ​មួយ​សម្រាប់​មនុស្ស ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 126 នាក់
  Flag Counter
Flag Counter