. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
Samsung ចេញ​ទូរទស្សន៍ OLED អេក្រង់​កោង​តម្លៃ ១៣.០០០ ដុល្លារ​
June 30, 2013 (12:00:03) [ 1261 ]
 
 
ក្រុមហ៊ុន Samsung Electronics Co Ltd បាន​បោះ​ស្លាក​តម្លៃ ១៣.០០០ ដុល្លារ លើ​ទូរទស្សន៍ OLED ស្តើង​បំផុត​ដែលមាន​រាង​កោង​ ដំបូងបង្អស់​របស់ខ្លួន គឺមាន​តម្លៃ​ដូចគ្នា​ ទៅនឹង​តម្លៃ​ទូរទស្សន៍ ​របស់​ក្រុមហ៊ុន​ប្រជែង LG Electronics Inc និង ជា​ទូរទស្សន៍​មួយ ​ដែល​សង្កត់ធ្ងន់​លើ​តម្លៃ​ នៃ​បច្ចេកវិទ្យា​ដ៏​ខ្ពស់កប់ពពក ។​

ក្រុមហ៊ុន Samsung សង្ឃឹមថា ភាពជោគជ័យ​របស់ខ្លួន​ជាមួយនឹង​ស្គ្រី​ន OLED ក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដូចជា​ទូរស័ព្ទ Galaxy S4 ជាដើម​ក៏​នឹង​សម្រេចបាន​ក្នុង​ផ្នែក​ទូរទស្សន៍​ផងដែរ ប៉ុន្តែ​អតិថិជន​ដែល​ចាប់អារម្មណ៍​ទូរទស្សន៍​ដែលមាន​ស្គ្រី​ន​ទំហំ ៥៥ អ៊ី​ញ​របស់ខ្លួន​មួយ​នេះ ត្រូវតែ​ហ៊ាន​ចំណាយ​ប្រាំ​ដង​ច្រើនជាង​ទូរទស្សន៍​អេក្រង់​សំប៉ែត​ដ៏​ពេញនិយម ។​

​បច្ចុប្បន្ន ទូរទស្សន៍ OLED នៅតែ​ជា​ឱកាស​ទីផ្សារ​ដំបូង​នៅឡើយ ហើយ Samsung បាន​ព្រមាន​ថា ការព្យាករណ៍​អំពី​កំណើន​លក់​នៃ​ឧស្សាហកម្ម​ទូរទស្សន៍​គឺមាន​សុទិដ្ឋិនិយម​ពេក​ហើយ ។​

​លោក គីម ហ៊ុន​ស៊ុ​ក អនុប្រធាន​ប្រតិបត្តិ​របស់ Samsung បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា "​យើង​ទើបតែ​បាន​ណែនាំ​ទូរទស្សន៍ OLED ដំបូង​របស់​យើង និង ត្រូវតែ​អង្កេត​មើល​ការឆ្លើយតប​របស់​អតិថិជន ដើម្បី​វាស់វែង​តម្រូវការ​ទីផ្សារ​សរុប​" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 156 នាក់
  Flag Counter
Flag Counter