. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ចិន​បង្កើត​កុំព្យូទ័រ​ កំពូល​លឿន​ បំផុត​លើ​លោក​
July 02, 2013 (14:01:09) [ 1299 ]
 
 
ប្រទេស​ចិន​កំពុង​បង្កើត ​ប្រវត្តិ​សាស្ត្រ​ថ្មី​​ ដោយ​ផលិត​កុំព្យូទ័រ​ កំពូល​លឿន​បំផុត​លើលោក​ ពោល​គឺ​ជា​កុំព្យូទ័រ​ ដែល​លឿន​ជាង​ប្រភេទ​កុំព្យូទ័រ​នានា​ នៅ​អាមេរិក​ទៅទៀត ។ ​យោង​តាម​ការ​ចេញ​ផ្សាយ ​ដោយ​សារ​​ព័ត៌​មាន​ CNN បាន​ឱ្យដឹង​ថា​ កុំព្យូទ័រ​ប្រភេទ​ថ្មី​ Tianhe-2 មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ Milkeyway-2 ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ ដោយ​សាកល​វិទ្យា ល័យ​បច្ចេក​វិទ្យា​ការពារ​ជាតិ​ចិន​ (NUDT) នៅ​ក្នុង​សន្និសីទ​ កាល​ពី​ចុង​ខែ​ឧសភា​។​

លោក​សាស្ត្រាចារ្យ​ Jack Dongarra នៃ​សាកល​វិទ្យាល័យ ​ថិន​ណេស៊ី​ សហរដ្ឋ​អាមេរិក​ បាន​អះ​អាង​ថា​ Milkeyway-2 ប្រតិបត្តិ​ការ​លឿន​បំផុត​ដល់​៣០,៧​ petaflop ក្នុង​មួយ​វិនាទី។ កាលពី​មុន​នៅ​អាមេរិក​ មាន​ក្រុម​ហ៊ុន​មួយ​ឈ្មោះ Titan ជា​កុំព្យូទ័រ​លឿន​បំផុត​ របស់​ក្រសួង​ថាមពល​អាមេរិក ត្រូវ​បាន​គេ​កត់​ពេល​វេលា ​បាន​ត្រឹម​តែ​ ១៧,៦ petaflop ប៉ុណ្ណោះ​ក្នុង​មួយ​វិនាទី ។​

កុំព្យូទ័រ​លឿន​បំផុត របស់​ចិន​ថ្មី​មួយ​នេះ​ នឹង​បើក​ចំហ​ប្រតិបត្តិ​ការ ​លឿន​សម្រាប់​តំបន់ ​ភាគ​និរតី​ប្រទេស​ចិន​ នៅ​ពេល​ដែល​វា​ផ្លាស់​ប្តូរ​ ទៅ​កាន់​មជ្ឈ​មណ្ឌល​កុំព្យូទ័រ​ លឿន​បំផុត​របស់​ចិន ​នៅ​ទីក្រុង​ក្វាង​ចូវ​ នៅ​ដំណាច់​ឆ្នាំ​នេះ ។ ​Milkeyway -2​ នឹង​ត្រូវ​សាក​ល្បង​ជា​ផ្លូវ​ការ​ ប៉ុន្តែ​ល្បឿន​ដែល​មិន​គួរ​ឱ្យ​ជឿ​របស់​វា ​ទំនងជា​ស្ថិត​នៅ​លើ​តារាង​កុំព្យូទ័រ​ទាំង​៥០០​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់​ដំណើរ​ការ​ នៅ​ក្នុង​សន្និសីទ​កំពូល ​កុំព្យូទ័រ​អន្តរ​ជាតិ​ នៅ​សប្តាហ៍​ក្រោយ​ ៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter