. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ឧបករណ៍កាន់ដៃ ជួយសំឡឹងធ្លុះជញ្ជាំង
July 02, 2013 (14:17:50) [ 1302 ]
 
 
ក្រុម​វិស្វករ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (MIT) អាមេរិក​បាន​បង្កើត ​ឧបករណ៍​កាន់​ដៃ ។ ដែល​អ្នក​ប្រើ​វា​អាច​ឈរ​នៅ​ម្ខាង​ជញ្ជាំង ហើយ​តាមដាន​បាន ​រាល់​ចលនា​ទៅ​ជញ្ជាំង​ម្ខាង​ទៀត ។ ​​ឧបករណ៍​ដ៏​អស្ចារ្យ​នេះ ​មាន​ឈ្មោះ ថា Wi-Vi នឹង​ជួយ​ដល់​អ្នក​ប្រើ​វា​ អាច​សំឡឹង​ឃើញ​មនុស្ស ​ឬ​វត្ថុ​ណាមួយ​ចលនា​ មក​កៀក​ជិត ឬ ឆ្ងាយ​ពី​ជញ្ជាំង ។ តាម​អ្នក​ផលិត Wi-Vi នេះ វា​អាច​ចាប់​យកបាន ​ចលនា​ដ៏​តូច​បំផុត ។​

​ផលិតករ​របស់ ឧបករណ៍​នេះ​ឲ្យ​ដឹងថា Wi-Vi ប្រតិបត្តិការ​ហើយ​បញ្ចេញ​សញ្ញា Wi-Fi នៅក្នុង​ជញ្ជាំង ។ សញ្ញា​នេះ​មួយផ្នែក​បាន​ទម្លុះ​ជញ្ជាំង​ ប្រតិ​ពន្លឺ​ទៅលើ​មនុស្ស ​ដែល​នៅ​ជញ្ជាំង​ម្ខាង​ទៀត ហើយ​បក​ត្រឡប់​មកកាន់​ ឧបករណ៍​នេះ​វិញ ។ Wi-Vi នឹង​បញ្ចេញ​សញ្ញា​២ ​ដែល​ច្រាស់​គ្នា (​ផ្ទុយគ្នា​) ។

​ប្រសិនបើ​សញ្ញា​ទាំង​២​នេះ ​ប៉ះ​ទៅលើ​វត្ថុ​មួយ​ដែល​ឈរ​ស្ងៀម ឧបករណ៍​វត្ថុ ឬ​ជញ្ជាំង​នោះ​វា​នឹង (​កម្ចាត់​គ្នា​" ទៅវិញ​ទៅមក ។ ប៉ុន្តែ​ប្រសិនបើ​វា "​ប៉ះ​" ទៅលើ​វត្ថុ​ធ្វើ​ចលនា​នោះ ស្ថានការណ៍ "​កម្ចាត់​គ្នា​" នឹងមិន​កើតឡើង ហើយ​បណ្តា​ចលនា ​នឹងត្រូវ​បានបង្ហាញ​លើ​អេក្រង់ ​របស់​ឧបករណ៍ Wi-Vi ។​​​​ ​នៅពេលដែល Wi-Vi រកឃើញ​វត្ថុ​មួយ​មាន​ចលនា វា​នឹង​ច្បាម​តាម​វត្ថុ​នោះ​យ៉ាង​ងាយ ហើយ​រំលង​ចោល​វត្ថុ​នៅ​ស្ងៀម​ដទៃទៀត ។

ក្រុម​វិស្វករ​ក៏​អះអាងថា ឧបករណ៍​របស់​ពួកគេ អាច "​តាមដាន​" មនុស្ស​ច្រើនជាង​១​នាក់ ក្នុងពេល​តែមួយ ។ ក្នុងការ​ពិសោធន៍​បង្ហា​ញ​ជា​ចំហ​នោះ Wi-Vi អាច​ច្បាម​តាម​ចលនា​របស់​មនុស្ស​៣​នាក់ ។​ តាម​អ្នកស្រាវជ្រាវ​ឧបករណ៍​នេះ មាន​សារៈប្រយោជន៍​ខ្លាំង​ចំពោះ​ភ្នាក់ងារ​សង្គ្រោះ អាចជួយ​ឲ្យ​គេ​រកឃើញ​មនុស្ស​ជាប់គាំង​ក្នុង​គំនរ​បាក់បែក ។​ ​ពួកគេ​ឲ្យ​ដឹងថា ឧបករណ៍​នេះ​នឹងត្រូវ​បានដាក់​បង្ហាញ នៅក្នុង​សន្និសីទ​នៃ​អង្គការ​សហព័ន្ធ​សមាគម​កុំព្យូទ័រ​អាមេរិក ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter