. . . . . .
.
ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧

.
ប្រិ​យ​មិត្ត នឹង​បាន​ជួប James & Bella ដោយ​ផ្ទាល់ និង​ក្នុង​ខ្សែភាពយន្ត​ថ្មី របស់​ពួក​គេ ក្នុង​ពេល​តែ​មួយ
October 10, 2016 (12:44:59) [ 205 ]
 
 
ភ្នំពេញ​: ក្នុង​ពេល​តែ​មួយ ទូរទស្សនិកជន នឹង​បាន​ជួប​ជាមួយនឹង​កំពូល​តារា​សម្តែង James Jirayu និង Bella Ranee ដោយ​ផ្ទាល់​នៅ​ផ្សារ​ទំនើប​អ៊ី​អន និង​នៅ​ក្នុង​រឿង​ភាគ​ថ្មី របស់​ពួក​គេ ដែល​ប្រកបដោយ គុណភាព​រូបភាព Full HD ភ្លឺ​ច្បាស់ បូក​ផ្សំ​នូវ​បច្ចេកទេស បញ្ចូល​សំឡេង យ៉ាង​ទំនើប នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន តែ​មួយ​គត់​។

James & Bella នឹង​ធ្វើ​ដំណើរ មក​កាន់​ទឹកដី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ជួប​ជាមួយ​ប្រិ​យ​មិត្ត​របស់​ខ្លួន ក្នុង​កម្មវិធី ដែល​រៀបចំ ដោយ​ស្ថានីយទូរទស្សន៍ ភី​អិន​អិន មានឈ្មោះ​ថា ​វេទិកា​តារា​ថៃ​ប្រចាំ​PNN ២០១៦ នៅ​ថ្ងៃអាទិត្យ ទី​៩ ខែតុលា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នោះ​ដែរ រឿង​ភាគ​ដ៏​ថ្មី​សន្លាង របស់​អ្នក​ទាំង​ពីរ ​ភរិយា​បណ្តូលចិត្ត​ ដែល​ជា​រឿង​ភាគ​ថៃ ដ៏​ល្បី​ប្រចាំឆ្នាំ​២០១៦ ក៏​នឹង​ត្រៀម​ចាក់​បញ្ចាំង នៅ​ថ្ងៃ​នោះ​ផង​ដែរ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន​។

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ របស់​ភី​អិន​អិន បាន​ឲ្យ​ដឹង​ថា​៖ ​ដោយ​យើង​ពិនិត្យ​ឃើញ​ថា លោក James គឺជា​តារា​លំដាប់ ជួរ​មុខ​ប្រចាំ​ប្រទេស​ថៃ ថែម​ទាំង​ជា​ដៃគូ សម្តែង​ដ៏​សក្តិ​សម​បំផុត ជាមួយ​កញ្ញា Bella ទើប​ភី​អិន​អិន អញ្ជើញ​តារា​ទាំង​ពីរ មក​ជួប​ប្រិ​យ​មិត្ត​កម្ពុជា ដែល​គាំទ្រ​ការ​សម្តែង​របស់​ពួក​គាត់​​។

ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​រូប​នេះ បាន​បន្ថែម​ផង​ដែរ​ថា​៖ ​ស្រប​ពេល​នេះ​ដែរ យើង​ក៏​នឹង​ចាក់​បញ្ចាំង រឿង​ភរិយា​បណ្តូលចិត្ត ដែល​មាន​តារា​ទាំង​ពីរ សម្តែង​រួម​គ្នា ដោយ​ខ្លឹមសារ​នៃ រឿង​ភរិយា​បណ្តូលចិត្ត គឺ​មាន​លក្ខណៈ យ៉ាង​ពិសេស ដោយ​បង្កប់​នូវ​ពាក្យ​ដំបូន្មាន​ល្អ​ៗ ពី​ម្តាយ​ទៅ​កាន់​កូនប្រុស ដើម្បី​ជា​គំនិត ពិចារណា​មួយ ក្នុង​ការ​ជ្រើសរើស​មនុស្ស​ស្រី មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មក​ធ្វើ​ជា​ភរិយា ព្រមទាំង​បង្ហាញ ឲ្យ​មនុស្ស​ស្រី​គ្រប់​រូប ត្រូវ​ចេះ​ប្រើ​ទឹកចិត្ត ស្មោះសរ និង​ភាព​អំណត់​អត់ធ្មត់ ដើម្បី​ជា​ភរិយា​ល្អ និង​នាំ​នូវ​សុភមង្គល ដល់​ក្រុម​គ្រួសារ ភី​អិន​អិន សង្ឃឹមថា ទស្សនិកជន នឹង​បាន​រីករាយ​កំសាន្ត ជាមួយ​ខ្សែភាពយន្ត​ដ៏​ល្អ​នេះ​​។

​ភរិយា​បណ្តូលចិត្ត​ នឹង​ចាក់​ផ្សាយ នៅ​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ វេលា​ម៉ោង ៩ យប់ ចាប់ពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ តទៅ បន្ទាប់​ពី​រឿង ផ្កា​កំភ្លឹង​ស៊ី​ជម្ពូ​។ ​ភរិយា​បណ្តូលចិត្ត​ ជា​រឿង​ភាគ​ស្នេហា រវាង​ប្រុស​ស្រី​មួយគូ ដែល​សម្រេចចិត្ត​រៀប​ការ ជាមួយ​គ្នា​ដោយ មិន​មាន​មនោសញ្ចេតនា នឹង​គ្នា​ឡើយ តែ​ពួក​គេ​ធ្វើ​ដោយសារ​តែ ជា​ការ​សន្យា រវាង​ចាស់​ៗ ទាំង​សងខាង ស្រប​ពេល​ដែល​តួ​ប្រុស បាន​បែកបាក់​ស្នេហា​របស់​ខ្លួន ជាមួយនឹង​មនុស្ស​ស្រី​ម្នាក់​មុន​។

ដើម្បី​បង្ហាញ​ការ​ដឹងគុណ ចំពោះ​ឪពុកចិញ្ចឹម Rin Rapee សម្តែង​ដោយ Bella បាន​យល់ព្រម​បន្លំ​ខ្លួន ធ្វើ​ជា​កូនបង្កើត ហើយ​រៀប​ការ​ជាមួយ Saran សម្តែង​ដោយ James ទៅ​តាម​សន្យា រវាង​ឪពុក​ពួក​គេ កាលពីមុន​។ ដោយសារ​គាត់ ធ្លាប់​រង​ការ​ឈឺចាប់ រឿង​ស្នេហា​កាលពីមុន Saran ក៏​ក្លាយជា​បុរស ដែល​គ្មាន​ចិត្តមេត្តា​។

ទោះបី​គាត់​បានដឹង​ថា គ្រួសារ​ក្លែងក្លាយ​របស់ Rin បោក​គាត់ ក៏​គាត់​មិន​ប្រគល់​ប្រពន្ធ របស់​គាត់ ឲ្យ​ទៅ​គ្រួសារ​គេ​វិញ​ដែរ ព្រោះ​គាត់​យល់​ឃើញ​ថា នាង​មាន​សម្រស់​ស្រស់​ស្អាត ហើយ​មាន​សណ្តាន​ចិត្តល្អ​។

ក្តី​ស្រឡាញ់ ក៏​ចាប់ផ្តើម​កើត​មាន​បន្តិច​ម្តង​ៗ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន សេ្ន​ហា​របស់​ពួក​គេ ត្រូវ​បាន​ពិសោធន៍ ដោយ Duansawad អតីត​គូស្នេហ៍ ចាស់​របស់​គាត់ បាន​ត្រឡប់​មក​រក​គាត់​វិញ ស្រប​ពេល​ដែល Rin មាន​អារម្មណ៍​ថា ខ្លួន​បាន​ធ្វើ​ខុស ដែល​លាក់បាំង​ការ​ពិតជា​មួយ Saran ពី​រឿង​ដែល​ខ្លួន មិនមែន​ជា​កូនបង្កើត​។

James និង Bella បាន​ចាប់​ដៃគូ​សម្តែង ជាមួយ​គ្នា​ចំនួន​ពីរ​រឿង រួច​មក​ហើយ​។ ក្នុង​ចំណោម​នោះ រឿង​ភរិយា​បណ្តូលចិត្ត ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ PNN នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩ យប់ ខាង​មុខ​នេះ​។

PNN ជា​ស្ថានីយទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះ​កិច្ចសន្យា​ផ្ដាច់មុខ​មួយ កាលពី​ខែឧសភា ឆ្នាំ​២០១៥ ក្នុង​ការ​ទទួល​បាន​សិទ្ធិ ចាក់​ផ្សាយ​ខ្សែភាពយន្ត ភាគ​ល្បី​ៗ និង​ថ្មី​ៗ​បំផុត របស់​ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៣​ថៃ​៕

ទស្សនា​ឈុត​ខ្លី​រឿង ភរិយា​បណ្តូលចិត្ត សូម​ចុច​៖ https://www.facebook.com/PNNDramaFanClub/videos/680475712108822/
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 3998 4005
បាត ថៃឡង់ (1US$: THB) 35.17 35.27
ដុង វៀតណាម (1US$: VND) 22,870 22,950
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.868 0.873
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.10 7.15
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.23 2.25
ផោន អង់គ្លេស (1GBP: US$) 1.211 1.216
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.048 1.053
ហ្វ្រង់​ ស្វីស (1CHF: US$) 0.98 0.985
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.747 0.752
ដុល្លារ កាណាដា (1CAD: US$) 0.735 0.740
មាស គីឡូ (1CHI: US$) 145.5 146.5
កែប្រែរចុងក្រោយ ៖ 09 - March - 2017

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៧
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter