. . . . . .
.
ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧

.
"​នារី​វេទមន្ត​" ចំណាយ​ថវិកា​ប្រមាណ​ជិត ២០ ម៉ឺន​ដុល្លារ ១ ឆ្នាំ​កន្លះ ទើប​ថត​ចប់
October 10, 2016 (12:47:40) [ 199 ]
 
 
ភ្នំពេញ​: ផលិតកម្ម​រ៉ក នឹង​សម្ពោធ​ដាក់ បញ្ចាំង​ជា​ផ្លូវការ ពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦​ខាង​មុខ នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ ដែល​ចំណាយ រយៈពេល​នៃ​ការ​ផលិត ១​ឆ្នាំ​កន្លះ ទើប​ថត​ចប់ និង​ចំណាយ​ថវិកា ប្រមាណ​ជិត ២០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក មាន​ចំណងជើង​ថា ​នារី​វេទមន្ត​​។

លោក យឹ​ម សុ​សត្យា បាន​ឲ្យ​ដឹង កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​រោង​ភាពយន្ត Major Cineplex ក្នុង​ពិធី​សម្ពោធ ខ្សែភាពយន្ត​ខ្នាត​ធំ របស់​ផលិតកម្ម​រ៉ក រឿង ​នារី​វេទមន្ត​ ថា នេះ​គឺជា​រឿង​ខ្នាត​ធំ​ទី​២ របស់​ផលិតកម្ម​រ៉ក​។

លោក យឹ​ម សុ​សត្យា បន្ត​ថា នៅ​ក្នុង​ខ្សែភាពយន្ត​នេះ គឺ​មាន​ឈុត​អាក្រាត​កាយ របស់​តួឯក​ស្រី ដែល​ទស្សនិកជន មានការ​ចាប់អារម្មណ៍ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​សិល្បៈ នៃ​បច្ចេកទេស​ការ​ថត តែ​ប៉ុណ្ណោះ​ហើយ​យើង​បាន​ឆ្លងកាត់ ការ​ត្រួតពិនិត្យ ពី​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ រួចរាល់​ហើយ គឺ​គ្មាន​បញ្ហា​នោះ​ទេ ដោយ​លោក​រំពឹង​ថា ខ្សែភាពយន្ត​នេះ និង​មានការ​គាំទ្រ​ច្រើន ព្រោះថា រឿង​នេះ គឺ​ខុស​ពី​រឿង​ដទៃ​ទៀត ដោយសារ​តែ​ទីតាំង​ថត​របស់​យើង នៅ​លើ​ភ្នំ កណ្ដាល​ព្រៃ ខុស​ពី​រឿង​ផ្សេង ហើយ​ក៏​មានការ​លំបាក ផង​ដែរ និង​ចំណាយ​រយៈពេល នៃ​ការ​ផលិត ១​ឆ្នាំ​កន្លះ ទើប​ថត​ចប់ ដោយ​ចំណាយ​ថវិកា ប្រមាណ​ជិត ២០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

រីឯ​លោក Jimmy Henderson ជា​អ្នកនិពន្ធ និង​ដឹកនាំ​រឿង បាន​ជឿជាក់​ថា ឧស្សាហ៍កម្ម​ភាពយន្ត នៅ​កម្ពុជា និង​កើនឡើង​យ៉ាង​ឆាប់រហ័ស ដូច្នេះ វា​ជា​ឱកាសល្អ សម្រាប់​ការ​ផលិត ខ្សែភាពយន្ត និង​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​។

លោក​បាន​បញ្ជាក់​ថា ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង នារី​វេទមន្ត គឺ​ចង់​បង្ហាញ​អំពី ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​ដាច់​ស្រយាល​មួយ ដែល​ត្រូវ​បណ្ដាសា​អ្នក​ភូមិ រស់នៅ​រង​ទុក​វេទនា រង់​ចាំតែ​សេចក្ដីស្លាប់ ព្រោះតែ​ការ​គ្រប់គ្រង ផ្ដាច់​ការ​របស់​លោក​មេ​ភូមិ​។ ក្នុង​នោះ​ដែរ ក៏​មានការ​ចូលរួម​ឧបត្ថម្ភ ពី Major Cineplex by cellcard, Coca Cola, Niron សេវាកម្ម​កាហ្វេ​ចល័ត គ្រប់​កម្មវិធី និង ក្រុមហ៊ុន​ថតរូប Akasa៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 3998 4005
បាត ថៃឡង់ (1US$: THB) 35.17 35.27
ដុង វៀតណាម (1US$: VND) 22,870 22,950
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.868 0.873
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.10 7.15
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.23 2.25
ផោន អង់គ្លេស (1GBP: US$) 1.211 1.216
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.048 1.053
ហ្វ្រង់​ ស្វីស (1CHF: US$) 0.98 0.985
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.747 0.752
ដុល្លារ កាណាដា (1CAD: US$) 0.735 0.740
មាស គីឡូ (1CHI: US$) 145.5 146.5
កែប្រែរចុងក្រោយ ៖ 09 - March - 2017

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៧
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 35 នាក់
  Flag Counter
Flag Counter