. . . . . .
.
ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤

.
ជែក​ឃី ចាន ចេញ​មក​ជម្រះ ​ពាក្យ​ចចាមអារ៉ាម ​មរណភាព​
June 30, 2013 (11:30:47) [ 600 ]
 
 
​តារាភាពយន្ត​ហុងកុង​ជើងចាស់ ជែក​ឃី ចាន បាន​ចេញ​មក​បង្ហាញ​មុខ​ នៅលើ​គេហទំព័រ Facebook ដើម្បី​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ អំពី​មរណភាព​របស់​លោក ​ដែល​បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ​កាលពីដើម​ខែ​នេះ​។​

​តារាភាពយន្ត​រូបនេះ​ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ ​ដើម្បី​បញ្ជាក់​ពី​សុខភាព​មាំមួន ​របស់លោក​។ ជែក​ឃី ចាន បាន​សរសេរ​នៅលើ​ ទំព័រ​ហ្វេ​សប៊ុក​របស់​លោក ​កាលពី​ថ្ងៃ​ទី​២១​ខែ​មិថុនា​ថា “...​ គ្រប់​គ្នា​បាន​ទូរស័ព្ទឲ្យ​ខ្ញុំ​ទៅ​ជួប​ដើម្បី​ឲ្យ​ដឹងថា តើ​ខ្ញុំ​នៅរស់​ ឬក៏​ស្លាប់​។​ ប្រសិនបើ​ខ្ញុំ​ស្លាប់ ខ្ញុំ​ប្រាកដជា​ប្រាប់​ពិភពលោក​ ។ ​ខ្ញុំ​បាន​ថតរូប​ជាមួយនឹង​កាលបរិច្ឆេទ ​នៅ​ថ្ងៃនេះ​តែម្តង ក្រែងលោ​អ្នក ​ទាំងអស់​គ្នា​មិន​ជឿ​ខ្ញុំ​។ ​ទោះជា​យ៉ាងណា សូម​អរគុណ​ចំពោះ​ការ​ព្រួយបារម្ភ​ របស់​អ្នក​ទាំងអស់​គ្នា​”​។​

​អ្នកគាំទ្រ​ជា​ច្រើន​ របស់​តារាភាពយន្ត​ជើងចាស់​រូបនេះ​ បាន​សម្តែង​ការ​ធូរចិត្ត​ ដែល​វីរបុរស​របស់​ពួកគេ ​នៅ​មាន​ជីវិត​នៅឡើយ​។ ​អ្នកប្រើប្រាស់​ទំព័រ​ហ្វេ​សប៊ុក​ម្នាក់​ បាន​សរសេរកាល​ពី​ថ្ងៃ​អង្គារ​ថា “​ខ្ញុំ​ពេញចិត្ត​អ្នក​ជាង ប្រ៊ូ​ស លី ទៅ ទៀត​។ ​សូមឲ្យ​មាន​សុវត្ថិភាព​គ្រប់​ពេល​ ។​ អរគុណ ​ចំពោះ​ការផ្តល់​ភាព សប្បាយ​រីករាយ ​ដល់​យើង​ទាំងអស់គ្នា​” ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter