សុខ ពិសី ផ្អិប រឿងចេញទៅសម្ដែង នៅក្រៅប្រទេស ដើម្បីសាងកេរិ៍្តឈ្មោះ ចុងឆ្នាំ២០១៣
|
July 08, 2013 (12:56:59)
|
[ 631 ] |
|
|
|
|
ជាងកន្លះឆ្នាំកន្លងមកហើយ ដែលតារាចម្រៀងសាច់សខ្ចី សុខ ពិសី បានសម្រេចចិត្តងាកមកចាប់ អាជីពចម្រៀងដូចដើមវិញ បន្ទាប់ពីផ្ទុះរឿងអាស្រូវ សម្ងំមានផ្ទៃពោះ រហូតធ្វើឱ្យមានការភ្ញាក់ផ្អើល ពេញពិភពសិល្បៈ ។ ប៉ុន្តែតាំងពី ពិសី បង្ហាញមុខស្រាយចម្ងល់ រឿងមានកូននោះមក នាងហាក់ទទួលបាន ការទាក់ទាញយ៉ាងច្រើន ទាក់ទិននឹងអាជីពសិល្បៈ ដោយក្តោបនូវឱកាស បានយ៉ាងលើសលប់ ។
ម្ល៉ោះហើយទើបមានគេ ទាក់ទងនាងឱ្យចេញ ទៅក្រៅប្រទេស ដើម្បីសម្តែងសមជាតារាជួរមុខ ប៉ុន្តែទោះជាយ៉ាងណា នាងនៅមិនទាន់មានពន្លឺនៅឡើយទេ គឺខុសពីតារាលំដាប់យុវវ័យមួយចំនួន ដែលម្នាក់ៗសុទ្ធតែបាន ចែកជើងគ្នាទៅល្បីដល់នាយសមុទ្រ ស្ទើរតែគ្រប់ៗដួងទៅហើយ ។
ដំណើរវិលមកកាន់វិថីសិល្បៈ ដើម្បីលាងជម្រះពាក្យចចាមអារ៉ាម របស់តារាលំដាប់ជួរមុខ ប្រចាំផលិតកម្មសាន់ដេរនាង សុខ ពិសី ដែលមុននេះបានបង្កការភ្ញាក់ផ្អើល រឿងលាក់មុខមានកូន និងល្បីលាឈប់ពីសិល្ប:នោះ ត្រូវបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីសាមីខ្លួនបានអះអាង យ៉ាងដាច់ខាតថា ជារឿងមិនពិត ទើបតាំងពីពេលនោះមក នាងកាន់តែធ្វើឲ្យគេជឿជាក់ រីឯអាជីពសិល្បៈក៏ស្រាប់តែ បោះជំហានឡើងយ៉ាងខ្លាំង ។ ទោះជាយ៉ាងណា សុខ ពិសី នៅតែគិតថា ធ្វើជាតារាសិល្បៈមិនអាចគេចផុត ពីរឿងរអេចរអូចនោះឡើយ ។
ព័ត៍មានគឺសម្បូរណាស់ ទាំងពេលខ្លះសាមីខ្លួន អត់ទាំងដឹងផង ក៏លេចឮពីអ្នកនេះអ្នកនោះ មិនស្វាងបើមិនប្រឹងអត់ធ្មត់ទេ ច្បាស់ជាដេកយំនឹងរឿងអាស្រូវជាមិនខាន ។ អ៊ីចឹងហើយមិនទាន់បាត់ធំក្លិន រឿងពពោះមានកូនផង គ្រាន់តែងាកមកចូលសិល្បៈ បានមួយប្រាវ ស្រាប់តែពិសីរងនូវព្យុះព័ត៌មានថ្មីមួយទៀត គឺបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសអាមេរិក ដោយកន្លង់ពីរសាសន៍នោះ ថែមទាំងស្កាត់ជួបនាង ដល់ភ្នំពេញទៀតផង រហូត សុខ ពិសី ទទួលស្គាល់ តែមិនមែនជារឿងស្នេហាឡើយ ពីព្រោះនាងមិនចង់ឱ្យគេ មានការភាន់ច្រឡំទៀតទេ ។
ក្នុងជំនួបកាលពីពេលថ្មីៗនេះតារាចម្រៀងសុខ ពិសី ដែលយុវវ័យនិយមចូលចិត្តរហូតមានអ្នកខ្លះកាច់ស្ទីលតាម និងខ្លះលេងម៉ូសម្លៀកបំពាក់តាមបានថ្លែងថា តាំងពីនាងប្រញាប់រួសរាន់ចូលប្រឡូកក្នុងសិល្បៈបានប៉ុន្មានខែ ឃើញថា មានការប្រែប្រួលខ្លាំងលើសពីការរំពឹងទុក ដែលធ្វើឱ្យនាងមានទឹកចិត្តខ្លាំងក្លានៅពេលដែលឃើញការងារសិល្បៈមានភាពមមាញឹកគ្រប់ច្រក ពិសេសរាល់បទចម្រៀងថ្មីៗដែលលក់លើទីផ្សារភ្លាមមានយុវវ័យគាំទ្រច្រើន កាន់តែជំរុញឲ្យមានភាពកក់ក្តៅបន្ថែមទៀត ។
តារាចម្រៀងដែលឆាបយកប្រជាប្រិយភាពតាមរយៈបទចម្រៀងបែបមនោសញ្ចេតនាបានល្អជាងបទយេៗសុខ ពិសី បន្តទៀតថា ឥឡូវនេះនាងកំពុងតែត្រៀមខ្លួនថតចម្រៀងថ្មីៗនៅសាន់ដេរបន្តទៀត និងមានខ្សែភាពយន្តថ្មីមួយដែលនាងធ្វើជាតួអង្គសំខាន់ម្នាក់ក្នុងរឿងថ្មី ហើយខាងសាន់ដេរក៏កំពុងតែរៀបចំនិងប្រមូលផ្តុំសមាជិកនៅទីនោះយ៉ាងច្រើន ។ អ្វីដែលកំពុងតែយកចិត្តទុកដាក់បន្ថែមនោះគឺនាងកំពុងតែត្រៀមខ្លួនមួយទៀតថតស្ប៉តជាតួអង្គធំប្រចាំផលិតផលល្បីមួយស្ថិតក្នុងលំដាប់ពិភពលោក ។
ប៉ុន្តែទោះបីជាយ៉ាងណានាងសុំលាក់ម៉ាកផលិតផលនោះសិន ព្រោះក្រុមហ៊ុនបានហាមរឿងនេះគឺគេចង់ទុកឲ្យភ្ញាក់ផ្អើលនៅពេលចេញតាមទូរទស្សន៍ ។ អ៊ីចឹងហើយទើបមានគេហៅទៅសម្តែងនៅក្រៅប្រទេសជាហូរហែ ប៉ុន្តែនាងហាក់មិនទាន់មានពេលគ្រប់គ្រាន់ជូនពួកគាត់ តែមិនមែនមកពីនាងវាយឫកអីនោះទេ ព្រោះស្ថិតក្នុងនាមជាតារាសិល្បៈមានគេស្គាល់ច្រើន ហើយនាងក៏ចង់សាងកេរិ៍្តឈ្មោះថ្មីនៅបណ្តាប្រទេសមួយចំនួនដែរ ។
សុខ ពិសី បានបញ្ជាក់ទៀតថា នៅចុងឆ្នាំនេះនាងមានការងារជាប់គ្នារដឹក ហើយនាងនឹងព្យាយាមធ្វើឲ្យកាន់តែទៅមុខល្អឡើងព្រោះមិនថា ជាថតកុន ឬថតស្ប៉តនោះទេគឺនាងនឹងប្រឹងសម្តែងឲ្យអស់ពីទេពកោសល្យព្រោះសុទ្ធតែជាការងារល្អ ហើយគេទុកចិត្តទើបគេហៅថា យើងទៅសម្តែង ។ ម្យ៉ាងទៀតនាងក៏មិនទាន់ចង់រឿងហោះហើរឆ្លងអាកាសចេញទៅច្រៀងនៅឯនាយសមុទ្រនោះទេ ដោយសារតែនាងនៅចង់ស្ទង់មើលការប្រឹងប្រែងរបស់នាងមួយរយៈសិនថាតើទទួលបានលទ្ធផលបែបណានោះ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|