ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ប្រៀបដូចជា រលកក្រោយច្រាន រលកមុន
|
July 10, 2013 (13:14:03)
|
[ 663 ] |
|
|
|
|
តារាចម្រៀងកំពូលប្រចាំព្រះរាជាណាចក្រកម្ពុជាមកពីផលិតកម្មរស្មីហង្ស មាស និងលោកខេមរ សិរីមន្ដ មកពីផលិតកម្មសាន់ដេ មានការគាំទ្រច្រើននិងខុសគ្នាដាច់ពីទស្សនិកជននៅឯពិធីអបអរខួបលើកទី៥ប្រាសាទ ព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីពេលថ្មីៗនេះនៅស្តារអូឡាំពិក។
លោក ព្រាប សុវត្ថិ តារាចម្រៀងល្បីរន្ទឺក្នុងទសវត្ស៩០ របស់ផលិតកម្មរស្មីហង្ស មាស ក៏បានច្រៀងចម្រៀងមួយបទមានចំណងជើងថា “ប្រាសាទព្រះវិហារ” ។ ប៉ុន្តែគេសង្កេតឃើញថា សន្ទុះនៃការគាំទ្រហាក់ពុំសូវមានអ្នកគាំទ្រច្រើនដូចលោកខេមរៈ សេរីមន្ដនោះទេ ។
ដោយឡែកតារាចម្រៀង ខេមរៈ សិរីមន្ដ បានទាក់ទាញអ្នកគាំទ្រយ៉ាងច្រើនកុះករ តាមរយៈបទចម្រៀង “ព្រះវិហារសាក្សីស្នេហ៍”។ គ្រាន់តែច្រៀងចប់ភ្លាម ស្នូរទះដៃយ៉ាងកងរំពងពេញឯពហុកីឡដ្ឋានជាតិអូឡាំពិក និងមានអ្នកគាំទ្រជាច្រើន បានរត់ទៅសុំថតរូបជាមួយលោក ខណៈមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍បាយ័នផងដែរ ។
ទោះបីជា ខេមរៈ សិរីមន្ដ មានសន្ទុះជាងបន្តិចក្ដី ក៏គេនៅមិនទាន់ដឹងថា លោកអាចឈរជើងបានយូរដូច លោកព្រាប សុវត្ថិ ឬយ៉ាងណានោះទេ។ បើតាមអ្នកគាំទ្រមួយរូបបានឲ្យដឹងថា ពួកគាត់ទាំងពីរមានប្រជាប្រិយភាព កេរ្តិ៍ឈ្មោះល្បីខុសៗគ្នា សំឡេងលោក ព្រាប សុវត្ថិ ភាគច្រើនមនុស្សវ័យកណ្តាលឡើងទៅ ឯលោកសិរីមន្ត ចាប់ពីវ័យកណ្តាលចុះក្រោមដល់យុវវ័យ។
អ្នកស្តាប់រូបនេះ បន្តថា វាមិនអាស្រ័យទៅលើអ្នកចម្រៀងទាំងស្រុងនោះទេ គឺអាស្រ័យលើទំនុកភ្លេង អត្ថន័យ វាមានន័យយ៉ាងណា។ គួររំលឹកថា លោកព្រាប សុវត្ថិ ដែលចូលច្រៀងដំបូងក្នុងឆ្នាំ១៩៩១។ លោកបានចូលផលិតកម្មរស្មីហង្សមាស ក្នុងអំឡុងឆ្នាំ១៩៩៧ បានទាក់ទាញអ្នកគាំទ្រភ្លូកទឹកភ្លូកដី តាមរយៈបទ “ខ្សែជីវិត” និង”ហែកបេះដូង”។ ចំពោះលោកខេមរៈ សិរីមន្ដ ដែលប្រឡូកក្នុងពិភពសិល្បៈក្រោយឆ្នាំ២០០០ ក៏បានទាក់ទាញអ្នកគាំទ្រយ៉ាងសន្ធឹក សន្ធាប់ផងដែរ តាមរយៈបទ “ចង់បានប្រពន្ធខ្មែរ” និងបទចម្រៀងសម័យជាច្រើនទៀត៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|