ឈុតឆាកនៃការណាត់ជួបនៅក្រុងញូវយ៉កដូចជាមើលទៅទាក់ទាញខ្លាំងណាស់ សូម្បីតែបវរកញ្ញាអាមេរិកក៏ចូលទៅរកស្នេហ៍តាមអនឡាញដែរ ។ កាសែត New York Post បានរាយការណ៍ថា បុរសម្នាក់ ដែលកំពុងស្វែងរកគូនៅលើកម្មវិធីជួបគូណាត់ Tinder មានការភ្ញាក់យ៉ាងខ្លាំងដែលបានឃើញ Profile របស់នាង Nana Meriwether កំពស់ ១,៨២ ម៉ែត្រដែលឈ្នះម្កុដបវរកញ្ញារបស់នាងក្នុងឆ្នាំ ២០១២ ។
នាង Meriwether បានប្រាប់ទស្សនាវដ្តី New York ថា "វាគួរឲ្យរីករាយណាស់ ដែលបុរសដែលខ្ញុំបាននិយាយថា Yes ទៅកាន់ សុទ្ធតែបានសួរវិញថា តើអ្នកពិតទេ? ។ ពិតណាស់ ខ្ញុំគឺបវរកញ្ញាពិតប្រាកដមែន ។ សូម្បីអ្នកគ្រងតំណែងបវរកញ្ញាឯកក៏ចេះឯកោដែរ" ។
នាង Meriwether បាននិយាយថា វាលំបាកណាស់ដើម្បីស្វែងរកស្នេហានៅក្នុង Big Apple (សំដៅលើបុរសនៅញូវយ៉ក) ជាទីដែលអ្នកនៅលីវដ៏មមាញឹកពុំសូវមានពេលចាប់អារម្មណ៍រឿងណាត់ជួបគូស្នេហ៍ទេ ។