. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
សុះ​ ម៉ាច នាំ​អំណោយ​ទូច ស៊ុន​និច ជូន​ពៅ បញ្ញា​ពេជ្រ
July 12, 2013 (10:36:24) [ 681 ]
 
 
ទឹក​ប្រាក់​ចំនួន​៥០​ដុល្លារ​អាមេរិក ​ដែល​ជា​អំណោយ​សប្បុរស​ធម៌​ របស់​អតីត​តារា​ចម្រៀង​ ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា នាង ​ទូច ស៊ុន​និច ត្រូវ​បាន​លោក ​សុះ​ ម៉ាច​​ ប្រធា​ន​សមា​គម​សិល្បករ​ខ្មែរ ​នាំ​យក​ទៅ​ជូន​ដល់​នាង​ពៅ បញ្ញា​ពេជ្រ​ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ នៅ​ក្នុងគេហ​ដ្ឋាន​​របស់​នាង ​នៅ​ម្តុំ​​ផ្សារ​សុវណ្ណា​ នៅ​ថ្ងៃ​ទី​១១ កក្កដា ២០១៣​នេះ ។

នេះ​ជា​អំណោយ​បន្ត​បន្ទាប់ ​ដែល​បាន​​មក​ពី​សប្បុរស​ជន ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ដែល​បាន​ផ្តល់​​ជូន​ពៅ បញ្ញា​ពេជ្រ តាម​រយៈ​ការ​អំពាវ​នាវ​ របស់​ប្រធាន​សមា​គម​សិល្បករ​ខ្មែរ​ ក្នុង​ពេល​ដែល​អតីត​តារា​ចម្រៀង​រូប​នេះ ​កំពុង​តែ​មាន​ការ​ខ្វះ​ខាត​ថវិកាសម្រាប់​បន្ត​ការ​ព្យាបាល​ជំងឺ​ដ៏​រ៉ាំ​រ៉ៃ​មួយ​នេះ​។ លោក​សុះ ម៉ាច ប្រធាន​សមា​គម​សិល្បករ​ខ្មែរ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​ចុះ​សួរ​សុខ​ទុក្ខ​ពៅ បញ្ញា​ពេជ្រ​ ដោយ​ផ្ទាល់​ថា បើ​ទោះ​បី​ជា​អំណោយ​ដែល​នាង​ទូច ស៊ុន​និច​បាន​ផ្តល់​ជូន​ពៅ​ បញ្ញា​ពេជ្រ​​នា​ពេល​នេះ​មាន​ចំនួន​តិច​តួច​ក៏​ពិត​មែន​ តែ​នេះ​បង្ហាញ​ពី​ទឹក​ចិត្ត​អាណិត​ស្រឡាញ់​អ្នក​សិល្បៈ​ដូច​គ្នា​ និង​បាន​ទទួល​រង​គ្រោះ​ថ្នាក់​ដូច​គ្នា​។

នាង​ពៅ បញ្ញា​ពេជ្រ​ បាន​សម្តែង​ការ​អរគុណ​ដល់​អតីត​តារា​ចម្រៀង​នាង​ ទូច ស៊ុន​និច​ ដែល​បាន​ផ្តល់​ជា​អំណោយ​ដល់​រូប​នាង​​ក្នុង​ពេល​ដែល​ក្រុម​គ្រួសារ​នាង​​កំពុង​តែ​មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​ព្យាបាល​ជំងឺ​។ នាង​ក៏​បាន​ជូន​ពរ​នាង​ទូច ស៊ុន​និច​ ឱ្យ​ឆាប់​​ជា​ពីជំងឺ និង​បាន​សេចក្តី​សុខ​សប្បាយ​គ្រប់​ពេល​វេលា​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 75 នាក់
  Flag Counter
Flag Counter