. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
អ៊ុន សុធា ត្រូវប៉ាន់​រឿងបុរាណ​
July 12, 2013 (12:09:43) [ 731 ]
 
 
តារា​សម្តែង​សក់រួញ​អង្គារ​ដី សម្បុរ​ខ្មៅ​ស្រអែម​មាឌ​មាំ​ខ្ពស់ អ៊ុន សុធា ហាក់​កំពុង​ត្រូវប៉ាន់​ផ្នែក​ ភាពយន្ត​បែប​បុរាណ ដែល​សព្វថ្ងៃនេះ កំពុងតែ​មមាញឹក​ជាមួយ​ការងារ​ជា​ពិធីករ​ផង​នោះ ថ្មីៗ​នេះ តារា​ញញឹម​ស្រស់​រូបនេះ​កំពុងតែ​ត្រៀមខ្លួន​ថត​ខ្សែភាពយន្ត​បុរាណ​មួយ ដែល​តម្រូវ​ឲ្យ​លោក​សម្តែង​ជា​តួអង្គ លោក​ម្ចាស់​។​

​ដោយសារតែ​រូបរាង មាន​លក្ខណៈ​ជា​បុរស​ខ្មែរ​ពិតៗ អ៊ុន សុធា ត្រូវបាន​គេ​មើលឃើញថា ហាក់​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​បណ្តា​អ្នកដឹកនាំ​រឿង​មួយចំនួន ត្បិត​អី​តារា​ញញឹម​ខួច​រូបនេះ មាន​រូបរាង​សម្បត្តិ​គ្រប់គ្រាន់ សម្រាប់​សម្តែង​ជា​តួអង្គ​នៅ​សម័យបុរាណ គួបផ្សំ​នឹង​ភាពប៉ិនប្រសព្វ​ទៀត​នោះ ធ្វើ​ឲ្យ​តារា​រូបនេះ រវល់​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​សម្រាប់​អាជីព​សម្តែង ក៏ដូចជា​ការបង្ហាញ​ម៉ូដ​។

“​លោក​ម្ចាស់​គ្រញូង​” គឺជា​ខ្សែ​រឿង​មួយ​ដែល​ផ្តោតលើ អភិនីហា សិ​ល្បិ៍​សាស្ត្រ និង​អាគម​អូមអាម ព្រៃឈើ ដែលមាន​តម្លៃ ដូចជា គ្រញូង បេង ផ្ចឹក នាងនួន ។​ល​។ ជាដើម ហើយ​ដើមឈើ​ទាំងនោះ​តែងតែមាន​អ្នកថែរក្សា និង​តាម​យាយី​ដល់​អ្នក​ដែលមាន​បំណង​ចង់​កាប់បំផ្លាញ​នូវ​ដើមឈើ​ទាំងនោះ​។​
​ ​
​សាច់រឿង​ទាំងមូល មិនត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ទេ សុធា គ្រាន់តែ​បញ្ជាក់ថា រឿងនេះ នឹង​ចាប់ផ្តើម​ថត​នៅ​ពាក់ កណ្តាល សីហា ហើយ​គ្រោង​នឹងដាក់​បញ្ចាំង​តាម​រោងភាពយន្ត និង​មាន​តារា​សម្តែង ដូចជា កញ្ញា តូ​តា អ្នកនាង ទូច ស្រី​លក្ខណ៍ និង DJ ឃ្លាំង​។​

​ជួប​ជាមួយ​ស៊ី​អ៊ី​អិន តារា​សម្តែង អ៊ុន សុធា បាន​ឲ្យ​ដឹងថា “​សម្រាប់​សាច់រឿង​ទាំងមូល ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ថា យ៉ាងណា​នោះទេ ព្រោះ​គ្រាន់តែ​ទៅ​ជួប​អ្នកដឹកនាំ​រឿង និង ល​ខោអាវ​ប៉ុណ្ណោះ តែ​គ្រាន់តែ​ដឹងថា ខ្ញុំ​សម្តែង​ជា​តួអង្គ លោក​ម្ចាស់​គ្រញូង តែ​អត្ត​ច​រិ​ក​របស់​តួអង្គ លោក​ម្ចាស់​គ្រញូង​យ៉ាន​ម៉េច​នោះ​ក៏​អត់​ដឹង​ដែរ​” ។ បើ​គិត​មកដល់ពេលនេះ តារា​សម្តែង ដែលមាន​ប្រភព​ចេញពី​ប្រុស​ស្អាត​ស្រី​ស្អាត​ប្រចាំ​សា្ថ​នី​យ៍​ទូរទស្សន៍ បាន​សម្តែង​ខ្សែ​រឿង ប្រហែលជា ២០​រឿង​។ តែ​សម្រាប់​ខ្សែ​រឿង “​ឈើ​គ្រញូង​”​នេះ ជា​ខ្សែភាពយន្ត​ទី​៤ ផ្នែក​បុរាណ​៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 47 នាក់
  Flag Counter
Flag Counter