ស្ទីលថតរូប របស់ កញ្ញាយូរី បែប Cute ប្លែកៗ គួរឲ្យស្រឡាញ់
|
July 12, 2013 (12:15:32)
|
[ 787 ] |
|
|
|
|
ទស្សនិកជនតែតែងហៅ កញ្ញា យូរី មានឈ្មោះដើមថា សេន យូរី ជាអតីតតារាចម្រៀង របស់ផលិតកម្ម Rock ដែលទើបមកឈរជើង នៅទ្រនំសាន់ដេ។ មិនត្រឹមតែ ថត នឹងសម្តែងនោះទេ នាងក៏មានថតស្ប៉ត ពាណិជ្ជកម្មជាច្រើនដែរ។ បន្ទាប់ពីតារាចម្រៀងវ័យក្មេង កញ្ញា យូរី ចូលមកជ្រកនៅក្នុង ផលិតកម្មសាន់ដេរួចមក នាងត្រូវបានគេមើលឃើញថា សន្ទុះប្រជាប្រិយភាពហាក់ដូចជាកើនឡើង ស្រឺតៗដូចទឹកជំនន់តែម្តង។
មូលហេតុដែលទាក់ទាញ គឺស្រីស្រស់រូបនេះពូកែថតរូបមានលក្ខណៈ Cute cute ប្លែកៗមើលទៅគួរឲ្យស្រឡាញ់ ដូចជាកាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៣នេះ កញ្ញាយូរី បានចូលរួមក្នុងពិធីក្រុងពាលីរឿង“ព្រាយក្បាលប្រាំបី” របស់ផលិតកម្មសាន់ដេរ។ ដោយសារការងារសិល្បៈមមាញឹកពេក ក៏សម្រេចចិត្តទុកការសិក្សាមួយឡែកសិន។
ស្ថិតពេលជ្រកក្នុងទ្រនំសាន់ដេបានជាង១ឆ្នាំ អតីតតារាចម្រៀងរ៉ុក យូរី ហាក់លេច ធ្លោយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ។ ពិសេសការចាប់ដៃគូសម្តែង និងច្រៀងជាមួយបុរសសង្ហា អាន គុណកូឡា នូវបទចម្រៀងថ្មីដែលកំពុងទទួលបាន ការគាំទ្រខ្លាំង ពីទស្សនិកជននោះ នាំឱ្យមានលេចឮពាក្យខ្សឹបខ្សៀវអំពីសម្ព័ន្ធស្នេហ៍ក្រៅឆាករវាងតារាចម្រៀងរួមដំបូលទាំងពីរថែមទៀតផង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|