. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ទឹម វត្តី ៖ បឺរី ជា​មិត្ត​ធម្ម​តា រឿង​ចូល​រោង​ការ​ ទុក​ឱ្យ​​ពេល​វេលា​​ ជា​អ្នក​សម្រេច
July 17, 2013 (09:43:13) [ 733 ]
 
 
ជា​យូរ​មក​ហើយ​ នៅ​ក្នុង​ពិភព​​សិល្បៈ​​ អ្នក​ណា​​ក៏ដឹង​ថា តារា​សម្តែង​ទឹម វត្តី និង​កំលោះ​​សង្ហា​សាច់ ស​ មុខកាត់​តួ​អឺរ៉ុប​​លោកបឺរី ជា​គូស្នេហ៍​ក្រៅ​ឆាក ព្រោះតែ​កន្លង​មក​ពួក​គេ​ បាន​សម្តែង​ភាពស្និទ្ធ​ស្នាល ​​​​ដាក់​គេ​ឯង​ស្ទើរ​គ្រប់​ ការ​ជួប​ជុំ​​តាម​ពិធី​​ផ្សេងៗ ដើម្បី​ចង់​ធ្វើ​ឱ្យ​មិត្ត​​​ភក្តិ​​ឃើញ​ថា រឿង​របស់​ពួក​​គេ​មិន​ធម្មតា​... ​ប៉ុន្តែ​​​អ្នក​ទាំង​២​បែរ​​ជា​​លើក​ឡើង​ថា មិន​ទាន់​​ច្បាស់​ជុំ​វិញ​រឿង​ចូលរោង​ការ​ទៅវិញ ​ព្រោះ​ពេល​វេលា​​នៅ​វែង​ឆ្ងាយ​ ទុក​ឱ្យ​ពេល​វេលា​ ជា​អ្នក​សម្រេច​ទៅ​ចុះ ។

​តារា​ម៉ូដែល​​របស់​​ Super Model ទឹម វត្តី ប្អូន​ស្រី​របស់​តារា​សម្តែង​ មុខ​កាត់​តារា​​បារាំង​​ នាង​ទឹម រដ្ឋា បាន​សម្តែង​នូវការ​ធុញ​ទ្រាន់ ខណៈ​គេ​ជជីក​សួរនាំ​ ជុំ​វិញ​ការ​បង្កាត់​ភ្លើង​ស្នេហ៍​ ជា​មួយ​​តារា​​សម្តែង​វ័យ​ក្មេង ទើបតែ​​ឡើង​កូដ​​លោក​បឺរី ដោយ​នាង​អះ​អាង​ថា នាង​និង​លោក​បឺរី​​ នៅតែ​ជា​មិត្ត​​ភក្តិធម្មតា​ ដូច​ពី​មុន បើ​​ទោះ​បី​​មាន​ភាព​​ ស្និទ្ធ​ស្នាល​មែន​ក៏ដោយ ប៉ុន្តែ​គ្មាន​អី​ប្រែ​ប្រួល​ទៅណា​ទេ ។ បើ​មហា​ជន​គេថា ពួក​​យើង​គឺជា​សង្សារ​បណ្តូល​ចិត្ត​អីនោះ​ ឱ្យ​ពួក​គាត់​គិត​ចុះ នោះ​ជា​​ការ​យល់​ឃើញ​​​របស់​មហា​ជន​ យើង​មិន​អាច​ហាម​គេ​​មិន​ឱ្យ​និយាយ​បាន​ឡើយ កុំ​ឱ្យ​តែ​គេនិយាយ​ប៉ះពាល់​​កិត្តិ​យស​ សេចក្តី​ថ្លៃ​ថ្នូរ​​យើង​ទៅ​បាន​ហើយ ។

តារា​រាង​ស្វែល​សាច.ស ទឹក​មុខ​ស្រទន់​គួរ​ឱ្យ​​គយគន់​នេះ​បន្ថែម​ថា ធម្ម​តា​​អ្នក​សិល្បៈ​តែងតែស្គាល់​រាប់​អាន​គ្នា​ និង​ជួន​កាល​​អាចមក​​ពី​លោក​​បឺរី​គាត់មាន​​ចំណុច​មួយ​​ត្រូវចិត្ត​នឹង​ក្រុម​គ្រួសារ​នាង ទើប​ក្រៅ​ពី​នាង​ គឺ​មាន​បង​ប្អូន​នាង​សុទ្ធ​តែ​​មើល​ឃើញ​ថា គាត់​ស្លូត​បូត ​មិន​ច្រងេង​​ច្រងាង ​ទៅណា​មក​ណា​ពួក​យើង​និយាយ​លេង​ដាក់​គ្នា និង​អង្គុយ​សម្រាក​ពី​ការ​សម្តែងក៏​នៅក្បែរៗ​គ្នា ទើប​​ក្លាយ​ជា​ផ្ទាំង​​ស៊ីប​របស់​ភ្នែក​អ្នក​ដទៃ ។

នៅពេល​សួរ​ថា បើ​បឺរី​គេល្អ ហើយ​​មានសមត្ថ​ភាព​​អាចមាន​ការ​ងារ​ត្រឹម​ត្រូវ​​តើ​អាច​គិតថា ចំណង​មិត្តភាព​អាច​ក្លាយ​ជា​គូ​ស្នេហ៍​បាន​ទេ? ​បើ​ថ្ងៃក្រោយ​​ខាង​ប្រុស​ស្នើ​ដល់​​ចាស់​ទុំ​សុំ​ភ្ជាប់​​និស្ស័យ​​ជា​ប្តី-ប្រពន្ធ​​នោះ​យ៉ាងម៉េច​​ដែរ? ទឹម វត្តី ហាក់​សម្តែង​នូភាព​អល់​អែក​ និងសើចតិចៗ​​ថា អូ ! មិន​ដឹងជា​គិត​អី​វែង​ឆ្ងាយ​ទេ... ​រឿង​រៀប​ការ​​មិន​មែនចេះ​តែ​ចាប់​គូ​គ្នា​មក​ផ្អឹប​ ហើយ​ចង​ដៃ​បាច​​ផ្កា​ស្លា​​ស្រួល​ឯណា? ដ្បិត​តែពួក​​យើង​ស្និទ្ធស្នាល​​នឹង​គ្នា​មែន​ តែ​ខ្ញុំ​​មិន​ហ៊ាន​ថា អាច​ក្លាយ​ជាគូស្នេហ៍​ចូល​ដល់​​រោង​ការ​នោះ​​ដែរ ព្រោះ​មាន​មនុស្ស​ខ្លះ​គេ​ចំណាយ​ពេល​រាប់​ឆ្នាំ​ទំរាំ​បាន​រៀប​ការ ។ សម្រាប់​នាង​​​រឿង​រៀប​ការ​នៅវែង​​ឆ្ងាយ​ណាស់ ដូច្នេះនាង​មិន​ប្រាកដ​ថា ជួប​បឺរី ឬ​ជួប​បុរស​ណា​នោះ​ទេ... ទុក​ឱ្យ​ពេលវេលា​ជាអ្នក​សម្រេច​ចុះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 39 នាក់
  Flag Counter
Flag Counter