. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
គង់​ សុជាតិ​ មិន​ចោល​ប៉ុស្តិ៍​លេខ​៣ បើ​ទោះ​ជា​មាន​ការ​ងារ​ នៅ​ទូរទស្សន៍​ផ្សេង​ក្តី​
July 17, 2013 (10:00:56) [ 658 ]
 
 
អស់​រយៈ​ពេល​ជា​ច្រើន ​សប្តាហ៍​មក​ហើយ​ ដែល​ពិធី​ការិនី​ គង់​ សុជាតិ​ បង្ហាញ​វត្ត​មាន​ នៅ​ទូរទស្សន៍​ MYTV ក្នុង​កម្ម​វិធី​ «ហាម​សើច» ចាប់​ដៃគូ​ជាមួយ​លោក​ទុយ​ ។ តាម​រយៈ​ការ​បញ្ចូល​ខ្លួន​ ជា​សមាជិក​ការ​ងារនៅ​កន្លែង​ថ្មី​ ធ្វើ​ឱ្យ​អ្នក​តាម​ដាន​ជីវិត​សិល្បៈ ​របស់​ពិធី​ការិនី​យូរ​ឆ្នាំ​រូប​នេះ ​លើក​ឡើង​ថា​ តើ​នាង​អាច​នឹង​បោះ​បង់​ប៉ុស្តិ៍​លេខ​៣​ ដែល​បម្រើ​ការ​ងារ​យូរ​មក​ហើយ​​នោះ​ ឬ​យ៉ាង​ណា​ ?​

មហា​ជន​ដែល​និយម​តាម​ដាន ​កម្ម​វិធី​មួយ​ចំនួន​របស់​ទូរ​ទស្សន៍​ MYTV ច្បាស់​ជា​មាន​អារម្មណ៍​ថា ​ប្លែក​ខ្លាំង​មែន​ទែន​ ព្រោះ​ក្នុង​ឆ្នាំ​២០១៣​នេះ​ MYTV បាន​ផ្លាស់​ប្តូរ​ទម្រង់​កម្ម​វិធី​ជា​ច្រើន​ ដើម្បី​ឱ្យ​មហា​ជន​បាន​ប្លែក​ភ្នែក​ ពិសេស​មាន​កម្ម​វិធី​បែប​កម្សាន្ត ​សើច​សប្បាយ​សម្បូរ​បែប​ជា​ច្រើន​ ។ លើស​ពី​នេះ​ក្រៅ​ពី​មាន​កម្ម​វិធី​ថ្មី​ ក៏​គេ​ចាប់​អារម្មណ៍​ឃើញ​មាន​ តារា​លំដាប់​ជួរ​មុខ​ជា​ច្រើន​ទៀត ​នាំ​គ្នា​ចូល​ទៅ​កាន់​តួនាទី ​ជា​ពិធី​ករ​-ពិធី​ការិនី​ ដែល​ភាគ​ច្រើន​មាន​បុគ្គលិក ​ចេញ​ពី​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ មាន​វត្ត​មាន​ព្រម​គ្នា​ដូច​ជា ​អ្នក​នាង​ គង់​ សុជាតិ​, អ្នក​នាង​ មាស​ ម៉ូលីណា​ និង​ លោក​ យឹម​ ណារ៉ា​ ជា​ដើម​ ។ អ៊ីចឹង​ហើយ​ ទើប​គេ​គិត​ថា​ តារា​ទាំង​នោះ​អាច​មាន​អ្នក​ខ្លះ​ដាច់​ការ​ងារ​ពី​កន្លែង​ចាស់​ទាំង​ស្រុង​ ពិសេស​អ្នក​នាង​ គង់​ សុជាតិ​ ដែល​មុន​នេះ​គ្រាន់​តែ​ធ្វើ​ជា​តារា​កិត្តិយស​នៅ​ទីនោះ​ ស្រាប់​តែ​ក្លាយ​ជា​ពិធី​ការិនី​ប្រចាំ​​ MYTV ហើយ​មាន​មុខ​ចេញ​ជា​រៀង​រាល់​អាទិត្យ​យ៉ាង​ទៀង​ទាត់​ ។

ក្នុង​ជំនួប​មួយ​នៅ​ប៉ុស្តិ៍​លេខ​៣​ ក្នុង​កម្ម​វិធី​ «តារា​ឯក» កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៤​ កក្កដា​ ២០១៣​ អ្នក​នាង​ គង់​ សុជាតិ​ ដែល​នៅ​តែ​មាន​គេ​សង្ស័យ​មាន​សម្ព័ន្ធ​ស្នេហា​ជាមួយ​លោក​ ជា​ វិបុល​ ជា​ដៃគូ​ពិធីករ​នោះ​បាន​ប្រាប់​ថា​ ទោះ​ជា​លោត​ទៅ​ចេញ​មុខ​នៅ​កន្លែង​ថ្មី​ តែ​នាង​មិន​ជាប់​កិច្ច​សន្យា​ទេ​ ពោល​គឺ​នៅ​តែ​បម្រើ​ការ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ដដែល​ មិន​បោះ​បង់​ចោល​ទៅ​ណា​ទេ​ ព្រោះ​កន្លែង​ចាស់​មាន​អនុស្សាវ​រីយ៍​ច្រើន​ ឱ្យ​ឈប់​ដាច់​គឺ​មិន​អាច​ទេ​ ។ នៅ​ MYTV មាន​គេ​ហៅ​ឱ្យ​កាន់​កម្ម​វិធី​ចំនួន​២​ទៀត​ តែ​នាង​មិន​ធ្វើ​ព្រោះ​អត់​មាន​ពេល​ ហើយ​មក​ពី​នាង​មមា​ញឹក​ទាំង​សិល្បៈ​ និង​មុខ​របរ​ផ្ទាល់​ខ្លួន​ ទើប​មិន​អាច​ឈោង​ចាប់​ការ​ងារ​ថ្មី​លើស​ពី​កម្លាំង​ទេ​ ពោល​ធ្វើ​បាន​ប៉ុនណា​យក​ប៉ុណ្ណឹង​ ។

ម៉្យាង​នាង​មិន​ចង់​ដណ្តើម​ការ​ងារ​ជាមួយ​អ្នក​ស្រករ​ក្រោយ​ច្រើន​ពេក​ទេ​ ទុក​ឱកាស​ឱ្យ​គេ​ខ្លះ​ ។​ ក្រៅ​ពី​ MYTV នៅ​មាន​ទូរទស្សន៍​ហង្ស​មាស​ទៀត​ ដែល​អ្នក​នាង​ គង់​ សុជាតិ​ មាន​វត្ត​មាន​ តែ​មិន​អចិន្ត្រៃយ៍​ទេ​ ភាគ​ច្រើន​ជា​ការងារ​ក្រុម​ហ៊ុន​ឯក​ជន​រៀប​ចំ​ ហើយ​ខាង​ស្ថានីយ​ទូរ​ទស្សន៍​ទាក់​ទង​ ដូច្នេះ​ចេះ​តែ​ធ្វើ​ ។ ពិធី​ការិនី​យូរ​ឆ្នាំ​រូប​នេះ​និយាយ​ថា​ «បើ​ឱ្យ​ឆ្លេ​ឆ្លា​ទៅ​កាន់​កន្លែង​ថ្មី​ គឺ​អត់​ទេ​ អត់​ចោល​ប៉ុស្តិ៍​លេខ​៣​ឡើយ​» ។

អ្នក​នាង​ គង់​ សុជាតិ​ ចាប់​អារម្មណ៍​នឹង​ការ​ងារ​របស់​តារា​ ថ្មីៗ​ថា​ «ពួក​គេ​មាន​ការ​កើន​ឡើង​ខាង​សមត្ថ​ភាព​ ហ៊ាន​សម្តែង​ ហ៊ាន​ធ្វើ​ និង​ខ្លះ​មាន​ជំនាញ​ច្រើន​ទៀត​ ដែល​នេះ​ជា​​ភាព​ឈាន​ឡើង​នៃ​អ្នក​សិល្បៈ​ ។ ដូច​នេះ​គួរ​តែ​ ប្អូនៗ​ខិត​ខំ​ពង្រឹង​ខ្លួន​ធ្វើ​យ៉ាង​ណា​ធ្វើ​ជា​តារា​ល្អ​ ជា​គំរូ​ គោរព​ពេល​វេលា​ការ​ងារ​ ព្រោះ​គ្មាន​អ្នក​ណា​ជួយ​យើង​ក្រៅ​ពី​ខ្លួន​ឯង​ទេ​ បើ​ចង់​ឱ្យ​គេ​យឹត​យោង​ ទាល់​តែ​ចេះ​ប្រឹង​ខ្លួន​ឯង​សិន​» ។ ទាក់​ទិន​នឹង​ជីវិត​ស្នេហា​ដែល​អ្នក​នាង​ គង់​ សុជាតិ​ តែង​តែ​ធុញ​ថប់​បក​ស្រាយ​នោះ​បាន​អះ​អាង​ខ្លី​ថា​ នាង​គ្មាន​អ្នក​ថ្មី​ទេ​ ហើយ​មិន​ចង់​និយាយ​រឿង​ផ្ទាល់​ខ្លួន​ក្រៅ​ពី​ការ​ងារ​ ថ្មីៗ​ក្នុង​សិល្បៈ​ និង​មុខ​របរ​រក​ស៊ី ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter