នាង Suzy តារាកូរ៉េ ជោគជ័យក្នុងអាជីពសិល្បៈ បង្ហាញការតស៊ូ
July 21, 2013 (12:20:16)
[ 670 ]
តារាចម្រៀង និងជាតារាសម្តែងនាង Suzy នៃក្រុមចម្រៀងស្រី missA បន្ទាប់ពីជោគជ័យ ថតខ្សែភាពយន្ត ជាបន្តបន្ទាប់ បានបង្ហើបឱ្យដឹង ពីទម្រង់នៃការងារផ្សេងៗ ដែលនាងទទួលបានជោគជ័យ ក្នុងវិស័យសិល្បៈ ទាំងផ្នែកចម្រៀង និងសម្តែងដែលវាមិនមែន ជាការងាយនោះទេ។ នាង Suzy តារាស្រស់ស្អាត របស់កូរ៉េខាងត្បូង បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពិតមែនតែវាពិបាក ធ្វើឱ្យសម្រេចជោគជ័យ ប៉ុន្តែសម្រាប់នាងខ្ញុំអាចមកពីមានសំណាងច្រើនជាង គឺមកពីនាងខ្ញុំសំណាងល្អ បានធ្វើការជាមួយអ្នកដឹកនាំ និងក្រុមអ្នកសម្តែងល្អៗ តែងជួយយកអាសាគ្នា ។
ដូចជានៅក្នុងភាពយន្ត “Architecture 101” អ្នកដឹកនាំ Lee Yong Joo បានជួយនាងខ្ញុំឱ្យបានទទួលរហស្សនាម «ស្នេហ៍គ្រាដំបូង» ចំណែកលើកនេះគឺបានការជួយណែនាំពីរៀមច្បង Lee Seung Gi និងអ្នកដឹកនាំរឿង ដូចជានៅក្នុងរឿង “Gu Family Book” ការពិតមិនមែននាងខ្ញុំពូកែនោះទេ គឺពិតជាជួបសំណាងល្អ។ ពោលគឺរៀមច្បង Lee Seung Gi គាត់ជាមនុស្សពូកែគិតគូរខ្លាំងណាស់ គាត់បានផ្តល់ដំបូន្មានល្អៗជាច្រើនដល់នាងខ្ញុំ ដើម្បីសម្តែងឱ្យល្អទាំងកាយវិការ និងទឹកមុខ...។
តួឯកភាពយន្តល្បីឈ្មោះជំនាន់ក្រោយនាង Suzy សង្កត់ថា បើទោះជាមានអ្នកដឹកនាំរឿងខ្លះកាច តឹងរ៉ឹងយ៉ាងណាក៏ដោយ ប្រការសំខាន់យើងត្រូវយោគយល់គ្នា ជាពិសេសយល់ពីតម្រូវការរបស់គាត់ក្នុងសាច់រឿងនីមួយៗ, ចូលប្រឡូកក្នុងការងារឱ្យថ្នឹក... ស្តាប់ការណែនាំ និងស្តីបន្ទោសរបស់អ្នកដឹកនាំរឿងឱ្យច្បាស់ ហើយខ្លួនយើងត្រូវព្យាយាមស្តាប់ឱ្យយល់ ទើបអនុវត្តត្រូវ ឬធ្វើត្រូវ... ដូច្នេះអ្វីក៏ដោយត្រូវមានទំនុកចិត្ត។ ពាក់ព័ន្ធនឹងជីវិតតារាសម្តែង និងតារាចម្រៀងខុសគ្នាបែបណានោះ?
នាង Suzy បាននិយាយថា មានការហត់នឿយ និងលំបាកដូចអ្នកប្រកបរបរផ្សេងៗដែរ មានន័យថា ការងាររបស់នាងខ្ញុំហាក់ដូចជាច្រើនមុខ ប៉ុន្តែយើងត្រូវតែខំប្រឹង ព្រោះមានមនុស្សជាច្រើនចូលចិត្តយើង ។ បើនិយាយពីការរស់នៅវិញ សម្រាប់នាងខ្ញុំ គ្រាន់តែចង់រស់នៅដូចជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ ។ មានការរើសអើងពីតារាជើងចាស់ ឬអ្នកល្បីជំនាន់មុនខ្លះដែរ ប៉ុន្តែនាងខ្ញុំយល់ថា យកល្អយើងគួរតែដើរលើផ្លូវខ្លួនឯងជាជាងខំព្យាយាមឱ្យគេឈប់រើសអើងលើខ្លួនយើង ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018