. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ខាត់ សុ​ឃីម ខកខាន​លក់​ផ្ទះ​ ប្រមាណ ៧០ ម៉ឺន​ដុល្លារ ដោយសារ​ផ្ទះ​អ្នកជិតខាង មិន​ព្រម​លក់​
July 25, 2013 (11:00:34) [ 884 ]
 
 
តារាចម្រៀង​ក្រមិចក្រមើម អ្នកស្រី ខាត់ សុ​ឃីម បាន​បាត់​ឱកាស​ទទួល​ប្រាក់​ប្រមាណ​ជា ៧០ ម៉ឺន​ដុល្លារ ដែល​សង្ឃឹម​បានមកពី​ការលក់​ហាង​សម្អាងការ នៅ​ម្ដុំ​ផ្សារ​ដេប៉ូ បន្ទាប់ពី​មានការ​ព្រមព្រៀងគ្នា​ហើយ​ក្តី​។ ប៉ុន្តែ​ក្រោយ មក ក៏មាន​ការជំទាស់​រប​ស់​អ្នក​ក្បែរ​ខាង​ម្នាក់ ទើប​ធ្វើ​ឲ្យ​ការលក់​ហាង​នោះ ត្រូវ​ជាប់គាំង​។

ជួប​សម្ភាសន៍​តាម​ទូរស័ព្ទ អ្នកស្រី ខាត់ សុ​ឃីម បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​ថា ហាង​សម្អាងការ​របស់​នាង មាន​សេដ្ឋី​ជា​អ្នកជំនួញ​ម្នាក់ ចែចូវ​ម្ដង​ជា​ពីរដង​រួចមកហើយ ដោយ​គេ​ហ៊ាន​ឲ្យ​តម្លៃ ៥០ ម៉ឺន​ដុល្លារ សរុប​ទាំង​ផ្ទះមួយ​ល្វែង នៅ​ខាងក្រោម និង​ពីរ​ល្វែង​ខាងលើ​។ ប៉ុន្តែ​អ្នកនាង បាន​អះអាងថា លុះត្រា ៧០ ម៉ឺន​ដុល្លារ ទើប​អ្នកនាង​សម្រេចចិត្ត​លក់​ចោល ខណៈដែល​ការកាត់ត​ម្លៃ​នេះ ក្រោយមក​ក៏​ត្រូវរ៉ូវ​ជាមួយ​ភាគី​អ្នកទិញ​ទទួល​យល់ព្រម​។

អ្នកស្រី ខាត់ សុ​ឃីម ប្រាប់ថា ហាង​សម្អាងការ​របស់​អ្នកនាង​មាន​ទាំង​មួយ​ល្វែង​ជាន់​ក្រោម និង​ពីរ​ល្វែង​ជាន់​លើ​ផង​ភ្ជាប់​គ្នា​ផង ទើប​តម្លៃ ៧០ ម៉ឺន​ដុល្លារ មានការ​ឯកភាព​ពី​ភាគី​អ្នកទិញ​។ មូល​ហេតុដែល​អ្នកទិញ​ហ៊ាន​ទិញ​ហាង​របស់​អ្នកនាង ក្នុងតម្លៃ​នោះ គឺ​ដោយសារតែ​អ្នកទិញ ជា​អ្នកផ្ទះ​ជាប់​ហាង​របស់​អ្នកនាង​មានបំណង​ចង់​ទិញ​ផ្ទះ​អ្នកនាង និង​ផ្ទះ​កែង​កាច់ជ្រុង​មួយទៀត យក​ភ្ជាប់​គ្នា ដើម្បី​បើក​ជា​ភោជនីយដ្ឋាន​។​

ក្រោយមក​ក៏មាន​ការប្រែប្រួល​គម្រោង ដែល​បាន​ព្រមព្រៀង​នោះ បាន​ក្លាយជា​អសារ​បង់​អស់ហើយ បន្ទាប់ពី​ផ្ទះ​ដែល​ស្ថិតនៅ​កែង​ផ្លូវ​របស់​អ្នកនាង​នោះ ប្រកាន់​ជំហរ​មិន​ព្រម​លក់​វិញ​។ ផ្ទះ​នោះ មានតែ​ជាន់​ខាងក្រោម ហើយ​ជា​កែង​ដែលមាន​ទំហំ​ខ្លី​ជាង​ផ្ទះ​ជាន់​ក្រោម​របស់​អ្នកនាង ហើយ​ដោយសារតែ​គេ​កំណត់​លក់​ដែរ តែ​រហូតដល់​ជាង ១ លាន​ដុល្លារ ហួស​ពី​ទីផ្សារ​នៅ​តំបន់​នោះ​ឆ្ងាយ ទើប​ភាគី​អ្នកទិញ​មិន​ព្រមយក​ទាំងអស់​។

អ្នកនាង​លើកឡើង​ក្នុង​អារម្មណ៍​សោកស្ដាយ​ថា បើ​ផ្ទះ​កែង​នោះ​ព្រម​លក់​ក្នុងតម្លៃ​ប្រហាក់​ផ្ទះ​ទាំងមូល​របស់​អ្នកនាង គឺ​គេ​ទិញយក​ទាំងអស់ ដើម្បី​វាយ​ទម្លាយ​បើក​ភោជនីយដ្ឋាន ប៉ុន្តែ​បើ​ផ្ទះ​ណាមួយ​មិន​ព្រម​លក់ គឺ​ផ្ទះ​ណា​ក៏​គេ​មិន​ទិញ​ដែរ ។ ទោះយ៉ាងណា​អ្នកនាង​មិន​អស់សង្ឃឹម​នោះទេ ដោយសារតែ​អ្នកទិញ​ប្រកាន់​ជំហរ​ចង់បាន​ផ្ទះ​ទាំងពីរ​ទម្លាយ​ទុក​បើក​ភោជនីយដ្ឋាន​នៅឡើយ ដោយ​គ្រាន់តែ​មិនដឹងថា ពេលណា​ទើប​អ្នកទិញ និង​ម្ចាស់ផ្ទះ​កែង ត្រូវរ៉ូវ​គ្នា​ម្ដងទៀត​នោះ​តែប៉ុណ្ណោះ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 36 នាក់
  Flag Counter
Flag Counter