. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
ស៊ិន សំនៀង​ ពេល​អាជីព​សិល្បៈ​ លូត​លាស់​ក្លាយ​ជា ​ថៅ​កែ​ហាង​ពីរ​
July 25, 2013 (11:04:01) [ 700 ]
 
 
តារា​សម្តែង​លោក​ ស៊ិន​ សំនៀង​ ដែល​បាន​រំកិល​ខ្លួន ​ចូល​ពិភព​សិល្បៈ​ ជាង​១០​ឆ្នាំ​មក​ហើយ​នោះ​ បាន​ក្លាយ​ជា​ថៅ​កែ​ហាង​ពីរ​​យ៉ាង​ស្ងប់​ស្ងាត់​ ។ លោក​និយាយ​ថា​ លោក​នឹង​ពង្រឹង​មុខ​របរ​ថ្មី​នេះ​ឱ្យ​ដើរ​ទៅ​មុខ​យ៉ាង​រលូន​ និង​ខំ​រក​យុទ្ធ​សាស្ត្រ​យ៉ាង​ណា​ទាក់​ទាញ​អតិថិ​ជន​ឱ្យ​បាន​ច្រើន​ ។​

កាល​ពី​មិន​ទាន់​ក្លាយ​ជា​ថៅកែ​ហាង​ តារា​សម្តែង​ល្បី​ឈ្មោះ​ ស៊ិន​ សំនៀង​ ត្អូញ​ត្អែរ​ថា​ តារា​ប្រុស​មិន​ងាយ​ល្បី​ឈ្មោះ​ដោយ​ ងាយៗ​ទេ​ តែ​បើ​ជា​តារា​ស្រី​វិញ​ ពិត​ជា​ងាយ​ឡើង​កូដ​លឿន​ណាស់​ ។ អ៊ីចឹង​ហើយ​ គ្រាន់​តែ​សន្ទុះ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ហក់​ឡើង​ លោក​បាន​តាំង​ចិត្ត​នឹង​ខិត​ខំ​ស្វែង​រក​ការ​ងារ​ធ្វើ​ឱ្យ​បាន​ច្រើន​ពី​ល្បៈ​ ទោះ​ជា​ខ្លួន​មួយ​ត្រូវ​ថត​រឿង​ពីរ​បី​ចែក​ពេល​សម្តែង​គ្មាន​ពេល​សម្រាក​ដេក​ពួន​ក៏​លោក​ត្រូវ​តែ​ប្រឹង​ ព្រោះ​មិន​ងាយ​មាន​ឱកាស​ទេ​ ។​ ធ្វើ​បែប​នេះ​ដើម្បី​សន្សំ​ប្រាក់​ទុក​ពេល​គេ​លែង​ត្រូវ​ការ​ អាច​ងាក​ទៅ​រក​របរ​ថ្មី​ ។​ ម៉្លោះ​ហើយ​ទើប​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ អ្នក​ណា​ក៏​ភ្ញាក់​ផ្អើល​ដែរ​នៅ​ពេល​លោក​ស៊ិន​ សំនៀង​ ស្ងាត់ៗ​បាន​សម្រេច​គោល​បំណង​ក្លាយ​ជា​ម្ចាស់​ហាង​ដល់​ទៅ​ពីរ​ឯ​ណោះ​ ។​

ក្នុង​ជំនួប​ពេល​ថត​ខារ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​ «បុប្ផា» កាល​ពី​ពេល​ ថ្មីៗ​កន្លង​ទៅ​ លោក​ ស៊ិន​ សំនៀង​ ឱ្យ​ដឹង​ថា​ ហាង​ថ្មី​របស់​លោក​បាន​បែង​ចែក​ដាច់​ពី​គ្នា​ ហើយ​មាន​ទីតាំង​ឆ្ងាយ​ពី​គ្នា​ គឺ​ហាង​មួយ​នៅ​ភ្នំពេញ​ និង​ហាង​មួយ​ទៀត​នៅ​ឯ​ខេត្ត​សៀម​រាប​ តំបន់​ទេស​ចរណ៍​ដ៏​ល្បី​ឈ្មោះ​ ។​ ហាង​នៅ​ភ្នំពេញ​ គឺ​ជា​ហាង​កាត់​ដេរ​ មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​កោស​ដូង​ជិត​ម៉ុង​ឌីយ៉ាល់​ នៃ​រាជ​ធានី​ភ្នំពេញ​ ដោយ​លោក​ទើប​តែ​បើក​ដំណើរ​ការ​ តែ​មិន​មែន​ជា​ផ្ទះ​ផ្ទាល់​ខ្លួន​ទេ​ គឺ​លោក​ជួល​គេ​ ។ ចំណែក​ឯ​ហាង​មួយ​ទៀត​ស្ថិត​នៅ​ខេត្ត​សៀម​រាប​ ជា​ហាង​លក់​វត្ថុ​អនុស្សាវ​រីយ៍​ មាន​ក្រមា​សូត្រ​ កាបូប​ច្នៃ​ពី​ហូល​ផាមួង​ និង​របស់​ ផ្សេងៗ​ទៀត​ដែល​រំលេច​ពី​អត្ត​សញ្ញាណ​ខ្មែរ​ ។​ លោក​មាន​បំណង​ចង់​ឱ្យ​អ្នក​ទេស​ចរ​បរទេស​ស្គាល់​តម្លៃ​ស្នាដៃ​ខ្មែរ​ ។

តារា​សម្តែង​ដែល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ជាង​១០​ឆ្នាំ​ ជា​តួ​រាយ​រង​ ហើយ​ទើប​តែ​មាន​យីអ៊ុន​ក្លាយ​ជា​តួ​ឯក​ពីរ​បី​រឿង​ ក្នុង​ឆ្នាំ​២០១៣​នេះ​ បាន​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា​ មុខ​របរ​ទាំង​ពីរ​នេះ​នៅ​មិន​ទាន់​លេច​ចេញ​ជា​ផល​ចំណេញ​នៅ​ឡើយ​ទេ​ តែ​លោក​នៅ​រង់​ចាំ​តាម​ដាន​បន្ត​ទៀត​សិន​ ដោយ​ខិត​ខំ​រក​វិធី​បែប​ណា​កែ​ខៃ​ទាំង​ហាង​កាត់​ដេរ​ និង​ហាង​លក់​វត្ថុ​អនុស្សាវ​រីយ៍​ឱ្យ​ទាក់​ចិត្ត​អតិថិ​ជន​ ។​ បើ​ទោះ​ជា​លោក​មាន​ហាង​ក្នុង​ដៃ​សម្រេច​តាម​គោល​ដៅ​មែន​ តែ​អាជីព​សិល្បៈ​លោក​មិន​ចោល​ទេ​ គឺ​នៅ​តែ​បន្ត​ទៀត​ទោះ​ជា​ដើរ​ថត​ឆ្ងាយ​គ្មាន​ពេល​មើល​ហាង​ក៏​លោក​ចាត់​ចែង​​ឱ្យ​មាន​អ្នក​ជំនួស​ដៃ​ជើង​ដែរ​ ។​

លោក​ចង់​គ្រង​តំណែង​ជា​តារា​ភាព​យន្ត​យូរ​បន្ត​ទៀត​ ព្រោះ​លោក​ប្រឡូក​ច្រើន​ឆ្នាំ​ហើយ​ ទើប​តែ​ល្បី​ឈ្មោះ​ពេល​នេះ​គួរ​ឱ្យ​រីក​រាយ​ ។ លោក​ ស៊ិន សំនៀង​ និយាយ​ថា​ លោក​នៅ​មិន​ទាន់​គិត​គូរ​រឿង​រក​ប្រពន្ធ​ទេ​ បើ​ទោះ​ជា​មាន​មុខ​របរ​ប្រាកដ​ក្នុង​ខ្លួន​ក៏​ដោយ​ ព្រោះ​លោក​ចង់​ពង្រីក​មុខ​ជំនួញ​ថ្មី​មួយ​ទៀត​សិន​ ។ បើ​លោក​មាន​ការ​ងារ​រក​ស៊ីកាក់​កប​ ទើប​គិត​ពី​រឿង​រៀប​ការ​ ៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 152 នាក់
  Flag Counter
Flag Counter