សោម ម៉ាល័ក្ខ ប្រកាសមិនទទួលអ្នកថ្មី បន្ទាប់ពីបេះដូងរបួសមិនទាន់សះ
|
July 29, 2013 (08:29:35)
|
[ 716 ] |
|
|
|
|
បន្ទាប់ពីបែកបាក់ ជាមួយកូនប្រុស អ្នកដឹកនាំរឿង អ្នកស្រី ពាន់ ភួងបុប្ផា រួចមក នាង សោម ម៉ាល័ក្ខ បានចេញមុខប្រកាសមិនទទួលយកបេះដូងមកស្អំវិញឡើយ មិនដឹងថា តារាសម្តែងមានការលើកស្ទួយដោយអ្នកស្រី ពាន់ ភួងបុប្ផា រូបនេះ គិតយ៉ាងម៉េចទេ ។ ការប្រកាសបិទបេះដូងរបស់នាង ពេលនេះស្របពេលដែលបេះដូងមានស្នាមរបួសធ្ងន់កំពុងតែព្យាបាល ។
ម៉ាល័ក្ខ និយាយប្រាប់ទស្សនាវដ្តីមហាគ្រួសារថា ប្រសិនបើខ្ញុំទទួលយកស្នេហាក្នុងពេលនេះ វាដូចជាឆាប់ពេកហើយ ហើយអ្នកផ្សេងគេមើលមកយ៉ាងម៉េចទៅ ។ អតីតតារាម៉ូដែលក្នុងក្រុមសាពណ៌រូបនេះ បន្តថា មិនទាន់ដល់ពេលទេ យ៉ាងហោចណាស់ក៏ត្រូវការពេលពីរទៅបីឆ្នាំទៀតដែរ និយាយរួមមិនឱ្យលើសវ័យ២៦-២៧ឆ្នាំឡើយ ខណៈបច្ចុប្បន្ននាងមានវ័យ២៣ឆ្នាំហើយ ។
ជាការពិតតាំងពីបែកបាក់គ្នាជាមួយស្វាមីលោកទូច ភួងវីរៈ កូនប្រុសអ្នកដឹកនាំរឿងល្បីឈ្មោះអ្នកស្រី ពាន់ ភួងបុប្ផា មក គឺមានអ្នកសុំស្រឡាញ់នាងជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាំងចាស់ ទាំងក្មេងថែមទៀត ក្នុងនោះអ្នកខ្លះបានធានាគ្រប់យ៉ាងឱ្យតែនាងយល់ព្រមទទួលយកក្តីស្រឡាញ់ពីគេ ។ ប៉ុន្តែនាងបានបង្ហាញពីអារម្មណ៍ខ្លាចរអាអំពីស្នេហា ដោយនាងប្រកាន់ខ្ជាប់នូវពាក្យដដែលថា មិនទាន់គិតគូរពេលនេះឡើយ ដោយទុកពេលវេលាយូរទៀតទើបសម្រេចចិត្ត ។
ការប្រកាសបិទទ្វារបេះដូងនេះ អាចមកពីមូលហេតុមួយចំនួនខ្លាចប៉ះចំស្នេហ៍បែកបាក់ដូចគ្រាមុនទៀត ។ អ្នកនាង ម៉ាល័ក្ខ បញ្ជាក់ថា ការឈឺចាប់ និងគំនាបផ្លូវចិត្តបាននាំឱ្យនាងមិនមានអារម្មណ៍គិតគូររឿងនេះជាថ្មីម្តងទៀតក្នុងវេលានេះឡើយ ក្រៅពីគិតពីការងារ និងជំនួញផ្ទាល់ខ្លួនតូចមួយដើម្បីបន្លប់ចិត្តនោះ ។
អ្នកនាង សោម ម៉ាល័ក្ខ ទើបធ្លាយព័ត៌មានបាក់បែកស្វាមីកាលពីប្រមាណ១ខែមុននេះ បន្ទាប់រៀបការហើយបានជាង១ឆ្នាំ រស់នៅបែកគ្នានៅជើងមេឃម្ខាងម្នាក់ (ប្តីនៅអាមេរិក ភរិយានៅកម្ពុជា) បន្សល់ទុកនូវការសង្ស័យមួយចំនួន ។ ទោះយ៉ាងនេះក្តី ពាក់ព័ន្ធនឹងរឿងនេះតារាសម្តែងទទួលបានការចាប់អារម្មណ៍ក្នុងរឿង «ភ័ព្វសំណាង» រូបនេះ សុំមិនរំលឹកឡើងវិញឱ្យស៊ីជម្រៅឡើយ ។ នាងនិយាយថា អ្វីដែលហួសមិនចង់រំលឹកឡើយ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|