ផាន់ ម៉ូនីកា បដិសេធសម្តែង ជាតួអង្គខ្មោច ព្រោះភ័យខ្លាច
|
July 29, 2013 (08:41:39)
|
[ 690 ] |
|
|
|
|
ខណៈពេលផលិតកម្មសាន់ដេកំពុងមមាញឹក ទាំងការរៀបចំបទចម្រៀង ឱ្យតារាចម្រៀងថ្មី និងរវល់ថតរឿង «ព្រាយក្បាលប្រាំបី» នោះ នាង ផាន់ ម៉ូនីកា តារាចម្រៀងប្រចាំផលិតកម្មនេះ ដែលធ្លាប់ទទួលបាន ភាពល្បីល្បាញគួរសម ពីមុននោះបែរជាបាត់មុខឈឹង ។ មិនមានបទចម្រៀងថ្មីៗ របស់ផាន់ ម៉ូនីកា ទេ ជាងនេះទៅទៀត នៅក្នុងថ្ងៃធ្វើពិធីក្រុងពលីថតរឿង «ព្រាយក្បាលប្រាំបី» ក៏មិនឃើញវត្តមានរបស់នាងចូលរួមដែរ ធ្វើឱ្យគេសង្ស័យថា នាងប្រហែលជារួមរស់ជាមួយស្វាមី លែងខ្វល់ពីសិល្បៈទៀតហើយ ។
យោងតាមប្រភពព័ត៌មានមួយឱ្យដឹងកាលពីពេល ថ្មីៗនេះថា ផាន់ ម៉ូនីកា មិនបានលាឈប់ពីសិល្បៈទេ ហើយមូលហេតុដែលបាត់មុខរបស់នាងមួយរយៈនេះ គឺដោយសារតែនាងសម្ងំពពោះនៅផ្ទះ មិនចង់ឱ្យអ្នកណាបានដឹងថា នាងមានផ្ទៃពោះឡើយ ព្រោះខ្លាចប៉ះពាល់ដល់ការងារសិល្បៈរបស់នាង ។ ទាក់ទិនទៅនឹងបញ្ហានេះ ផាន់ ម៉ូនីកា ប្រាប់កោះសន្តិភាពឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៥ កក្កដា ២០១៣ថា នាងមិនបានលាឈប់ពីសិល្បៈទេ ជាក់ស្តែងពេលនេះក្រុមហ៊ុនបានហៅនាងឱ្យទៅច្រៀងបទ ថ្មីៗដែរ តែនាងមិនទាន់បានទៅដោយសារតែរវល់រកស៊ីពេក ។ ពេលនេះនាងកំពុងតែរកឱកាសទៅច្រៀងវិញ ព្រោះតែនាងនៅតែស្រឡាញ់សិល្បៈ គឺនាងមិនបោះបង់ចោលទេ ។
ម៉ូនីកាបញ្ជាក់ថា មូលហេតុដែលនាងមិនបានចូលរួមពិធីក្រុងពលីថតរឿងរបស់ផលិតកម្មសាន់ដេ គឺដោយសារតែនាងមិនបានចូលរួមសម្តែងក្នុងរឿងនោះឡើយ ។ មូលហេតុដែលនាងមិនសម្តែងក្នុងរឿង «ព្រាយក្បាលប្រាំបី» គឺដោយសារតែអ្នកដឹកនាំតម្រូវឱ្យនាងសម្តែងជាតួខ្មោច ដូច្នេះនាងមិនចង់សម្តែងទេ ព្រោះតែកន្លងមកនាងធ្លាប់សម្តែងរឿងខ្មោចរួចទៅហើយ ។ ការសម្តែងជាតួអង្គខ្មោច គឺលំបាកខ្លាំងណាស់ ម៉្យាងត្រូវតុបតែងខ្លួនអាក្រក់មើល ហើយទីតាំងដែលសម្តែងជាកន្លែងគួរឱ្យភ័យខ្លាច និងងងឹតថែមទៀត ។ ជួនកាលនាងថតមួយយប់ទល់ភ្លឺ ដូច្នេះសម្រាប់រឿងថ្មីនេះ នាងមិនសម្តែងទេ ព្រោះតែនាងមានការភ័យខ្លាច ។
ចំណែករឿងមានផ្ទៃពោះ ផាន់ ម៉ូនីកា បញ្ជាក់ថា មិនពិតដូចពាក្យចចាមអារ៉ាមទេ នាងនិងស្វាមីមិនទាន់គិតគូរនៅឡើយ ប្រហែលជាយូរទៀតទើបគិតអំពីបញ្ហានេះ ។ ពេលនេះនាងទុកពេលយកចិត្តទុកដាក់លើមុខរបររបស់នាងឱ្យរីកចម្រើន ។ មានការលេចឮថា ផាន់ ម៉ូនីកា និងស្វាមីមានគម្រោងបើកពង្រីកសាខាស៊ុបគីស៊ុបបន្ថែមទៀត តែនាងបញ្ជាក់ថា គ្រាន់តែជាការគិតប៉ុណ្ណោះ មិនទាន់ច្បាស់លាស់នៅឡើយទេ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|