. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤

.
កញ្ញា Nam Jihyun ជាប់​ជា​សមា​ជិក​ដែល​មាន​​ប្រជា​ប្រិយ​បំផុត​ក្នុង​ក្រុម 4Minute
July 29, 2013 (08:51:07) [ 744 ]
 
 
យោង​តាម​ប្រភព​ព័ត៌​មាន ពី​គេហ​ទំព័រ​សិល្បៈ​កូរ៉េ​ ចេញ​ផ្សាយ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ឱ្យ​ដឹង​ថា​ សមាជិក​តារា​ចម្រៀង​កូរ៉េ​ 4Minute គឺ​កញ្ញា​ Nam Jihyun បាន​ជាប់​ជា​សមា​ជិក ​ដែល​មាន​ប្រជា​ប្រិយ​ជាង​គេ​បំផុត​ ប្រចាំ​ក្រុម​ក្នុង​ចំណោម​សមា​ជិក ​តារា​ចម្រៀង​ទាំង​៥​នាក់​ ។

នៅ​ក្នុង​កិច្ច​សំភាសន៍​ជាមួយ​វិទ្យុ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ កញ្ញា​ Jihyun វ័យ​២៣​ឆ្នាំ​ ត្រូវ​បាន​អ្នក​គាំ​ទ្រ​ផ្តល់​តម្លៃ​ឱ្យ​នាង​ជាប់​ជា​តា​រា​ចម្រៀង​មាន​ប្រជា​ប្រិយ​បំផុត​​ក្នុង​កម្ម​វិធី​វិទ្យុ​«Kiss The Radio» ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ឌី​ជេ​ Ryeowook ។ នាង​ Kim Hyuna សមា​ជិក​ក្រុម​ 4​Minute បាន​ឱ្យ​ដឹង​ថា រាល់​​ពេល​​ចេញ​​សម្តែង​ម្តង​ៗ​ អ្នក​គាំ​ទ្រ​ភាគ​ច្រើន​បាន​ចោល​ក្រសែ​ភ្នែក​របស់​ពួក​គេ​ និង​រត់​មក​ចាប់​ដៃ​តារា​ចម្រៀង​ Nam Jihyun ហើយ​ជា​រឿយ​ៗ​ខ្ញុំ​តែង​តែ​ការ​ពារ​នាង​ពី​ទស្សនិក​ជន​ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ ។

ទាក់​ទងទៅ​នឹង​ការ​ឱ្យ​តម្លៃ​​នាង​ Nam Jihyun ជា​សមាជិក​តា​រា​ចម្រៀង​មាន​ប្រជា​ប្រិយ​បំផុត​នោះ ​ត្រូវ​បាន​​នាង​​ពន្យល់​ថា​ ខ្ញុំ​មិន​ដឹង​ហេតុ​ផល​ច្បាស់​លាស់​នោះ​ទេ​ ក៏​ប៉ុន្តែ​ពួក​គេ​តែង​តែ​រត់​មក​ចាប់​ដៃ​​នាង​ខ្ញុំ​ពេល​ចប់​ការ​សម្តែង​លើ​ឆាក​ម្តង​ៗ​ជាមួយ​នឹង​ស្នូរ​ទះ​ដៃ​អប​អរ​សាទរ​យា៉ង​ខ្លាំង​ទៀត​ផង​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 27 នាក់
  Flag Counter
Flag Counter