អេឡិច កោសក់ បួសសងគុណ លោកយាយ
|
August 07, 2013 (11:06:28)
|
[ 704 ] |
|
|
|
|
ពិធីករ អេឡិច ចាន់ត្រា កំពុងជួបទុក្ខមួយ ដែលមិនអាចងាកមកស្រស់ស្រាយបាន ដោយសារតែតារាសម្តែង ដែលក្រសោបបាននូវការសម្តែងកាយវិការនូវបទល្បីប្រចាំផលិតកម្មហង្សមាស រូបនេះ កំពុងតែកោសក់សាងផ្នូសជូនជីដូន ដែលបានចែកឋានទៅកាន់លោកខាងមុខ កាលពីរាត្រីថ្ងៃសៅរ៍ទី៣ ខែសីហា កន្លងទៅ។
តារាសម្តែង អេឡិច ចាន់ត្រា មួយរយៈចុងក្រោយនេះ ហាក់ជួបរឿងមិនល្អច្រើនដែលតែងតែតាមយាយីមកលើរូប តារាចម្រៀងសម័យរូបនេះ ជាក់ស្តែង គ្រាន់តែឈានជើងចូលឆ្នាំ២០១៣ ភ្លាម អេឡិច ហាក់ជួបរឿងរកាំរកូសផ្នែកសិល្បៈមួយផ្ទាំងធំដែល ព្រោះតារាចម្រៀងដែលល្បីខាងដូរដៃគូញឹកញាប់ អេឡិច ចាន់ត្រា ត្រូវខកខាន មិនបានចេញទៅសម្តែងនៅក្រៅប្រទេសម្តងជាពីររួចមកហើយ។
យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក គេឃើញតារារូបនេះ បង្ហាញរូបថត ដែលថតជាមួយក្រុមគ្រួសារ ហើយមានកោសក់ដើម្បីជាការសងគុណដល់ជីដូន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ដោយសារតែគ្រួសារ អេឡិច ជាគ្រួសារមានសែស្រឡាយកាត់ចិន ដូច្នេះរាល់ពេលមានពិធីបុណ្យទាន ត្រូវតែមានការគូសវាសពី គ្រូបុរាណចិន (ចិនសែ) ដែលមិនអាចមើលរំលងបាន ជាក់ស្តែងសព ជីដូន អេឡិច ត្រូវបានតម្កល់ទុករហូតដល់ ៤ យប់ ៥ ថ្ងៃ ទើបអាចបូជាបាន។
ក្នុងជំនួបជាមួយស៊ីអ៊ីអិន ក្នុងទឹកមុខស្រពាប់ស្រពោន មិនសូវរួសរាយរ៉ាក់ទាក់ដូចសព្វដង អេឡិច និយាយថា “នេះជាថ្ងៃទី៤ ហើយដែលខ្ញុំកំដរសពយាយខ្ញុំ នៅសល់យប់នេះមួយយប់ទៀត ព្រោះស្អែកត្រូវបូជា ហើយក៏សូមអរគុណដល់អ្នកសិល្បៈ ដែលបានចូលរួមរំលែកទុក ក៏ដូចជាមិត្តភ័ក្ដជិតស្និទ្ធទាំងអស់ផងដែរ”។
តាមរយៈ ស៊ីអ៊ីអិន តារាសម្តែង អេឡិច ចាន់ត្រា សូមអញ្ជើញអ្នកសិល្បៈ ក៏ដូចជាមិត្តភ័ក្រដែលបាន មកចូលរួមរំលែកទុក និងអ្នកមិនបានចូលរួមជ្រាបថា សព លោកយាយ ត្រូវបានដង្ហែរទៅ បូជានៅ វត្តសំពោងផលអណ្តែត នៅថ្ងៃពុធ ទី៧ ខែកក្កដា វេលាម៉ោង ៨ព្រឹក។
ទោះជាយ៉ាងណាក៏ដោយតាមការពិនិត្យតាមរយៈរូបថតនោះ គឺសក់ក្បាលរបស់ អេឡិចហាក់ដូចជាមិនបានកោសក់ ទេពោលគឺទំនងជាគ្រាន់តែកាត់សក់ឲ្យខ្លីបំផុត មើលទៅដូចជាលោកសង្ឃទើបនឹងសឹកដែលខុសពីសាច់ញាតិដែល ថតជាមួយ គឺពិតជាកោសក់ពិតប្រាកដមែន៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|