. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
ណុប បា​យ៉ា​រិ​ទ្ធ វិល​ចូលប្រឡូក ​ក្នុង​វិស័យ​ភាពយន្ត​ជាថ្មី ក្រោម​ស្នាដៃ​ដឹកនាំ ​របស់​ឪពុក​
December 08, 2013 (04:34:50) [ 592 ]
 
 
ក្រោយពី​ខកខាន​បង្ហាញ​វត្តមាន​ នៅក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ​អស់​រយៈពេល​ជិត​១​ទសវត្សរ៍ តារាចម្រៀង​ចាស់វស្សា ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​ឈាន​ជើង​ចូលប្រឡូក ក្នុង​វិស័យ​ភាពយន្ត​ជាថ្មី​ ជាមួយនឹង​ក្តី​រំពឹងទុក​ថា នឹង​ក្តោប​បាន​នូវ​ប្រជាប្រិយភាព​ កាន់តែខ្លាំង​ឡើង​មួយកំរិត​បន្ថែមទៀត ។​

​ផ្តល់​បទ​សម្ភាស​ជាមួយ​គេហទំព័រ CEN តាមរយៈ​ទូរ​សព្ទ័​ម្ចាស់​បទ “ សង្សារ​លេងៗ ” លោក ណុប បា​យ៉ា​រិ​ទ្ធ បាន អោយដឹងថា ខ្សែភាពយន្ត​ដែល​លោក​ចូលរួម​សម្តែង​ជា​តួឯក​មាន​ចំណងជើង​ថា “ ម៉េច​ដែរ ខ្លាច​អត់​? ” ក្រោម​ការផលិត​ឡើងរ​បស់​ផលិតកម្ម​ថ្មី TSK និង​ជា​ស្នាដៃ​ដឹកនាំ​រឿង​ដោយផ្ទាល់​របស់លោក​ឪពុក ណុប សម្បត្តិ ។

តារាចម្រៀង​រូបនេះ​បន្តថា តួអង្គ​ល្បីៗ​ដែល​បាន​ចូលរួម​សម្តែង​នៅក្នុង​រឿងនេះ​មានដូចជា នាង គង់ ចាន់​ស្រីមុំ ជា​តួឯក​ស្រី នាង ច​ន ច​ន្ទ័​លក្ខិណា និង​តារាក​ម្លែ​ង​នាយ ចាប ចៀន នាង កា​តុ ព្រមទាំង​តារាក​ម្លែ​ង​ជាច្រើនរូប​ទៀត ។​

​បើទោះជា​មិនបាន​លម្អិត​ទៅលើ​អត្ថន័យ​នៃ​សាច់រឿង​ទាំងមូល ប៉ុន្តែ​តារាចម្រៀង​សាច់​សខ្ចី លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​បញ្ជាក់ថា​ខ្សែភាពយន្ត​រឿង​“​ម៉េច​ដែរ​ខ្លាច​អត់​?”​ ចង់​បញ្ជាក់​អំពី​រឿងរ៉ាវ​យល់ច្រឡំ​របស់​សង្សា​មួយគូ​តាំងពី​ពេល​នៅរស់​រហូត​ដល់ពេល​ស្លា​ប់​ទៅ​ក៏​នៅតែ​យល់ច្រឡំ ហើយ​ការយល់ច្រឡំ​បែបនេះ​បានធ្វើអោយ​កើតមានឡើង​នូវ​ការ​លងបន្លាច ។ លោក​បន្ថែមថា ផ្ទៃរឿង​ទាំងមូល​បាន​បង្កប់​ទៅដោយ​ភាព​ភ័យរន្ធត់​ញាប់​ញ​រ័ និង​លាយឡំ​ជាមួយ​សំណើច​ជាច្រើន​ផងដែរ ។​

តារាចម្រៀង​លោក ណុប បា​យ៉ា​រិ​ទ្ធ បានបង្ហាញ​ពី​កត្តា​៣​ចំនុច​ដែល​ជម្រុញ​អោយ​លោក​បោះ​ជំហាន​ចូលប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ជាថ្មី ក្នុងនោះ​ទី​១ ចង់​ចូលរួម​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​អោយមាន​សកម្ម​ភាពរស់រវើក​ឡើងវិញ ។ ទី​២ ដោយ​យល់ឃើញថា​ខ្សែភាពយន្ត​រឿង “ ម៉េច​ដែរ ខ្លាច​អត់ ?” ជា​ខ្សែ​រឿង​បែ​បក​ម្លែ​ង​ដែល​ធ្វើអោយ​អ្នកទស្សនា​បាន​សប្បាយរីករាយ និង​ទី​៣ ដោយ​សម្លឹង​ឃើញ​វិស័យ​ភាពយន្ត​ខ្មែរ​ក្នុងពេល​បច្ចុប្បន្ន​បានទទួល​ការចាប់អារម្មណ៍​ច្រើន​ពី​ទស្សនិកជន ។​

​ជាមួយនឹង​ការបោះ​ជំហាន​ចូលប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ជាថ្មី​តារាចម្រៀង​ជ្រក​ក្រោម​ទ្រនំ​រស្មី ហង្ស​មាស​លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ និង​សង្ឃឹមថារឿង​ថ្មី​ដែល​លោកបាន​ចូលរួម​សម្តែង​នាពេលនេះ​នឹង​ទទួលបាន​នូវ​ការគាំទ្រ​ច្រើន​ពី​បណ្តា​ទស្សនិកជន ក្រោយ​ការដាក់​បញ្ចាំង​តាម​រោងភាពយន្ត​នានា​នៅពេល​ខាងមុខ ។​

គួរ​បញ្ជាក់ថា ខ្សែភាពយន្ត​រឿង “ ម៉េច​ដែរ ខ្លាច​អត់​? ” គឺជា​វណ្ណ​កម្ម​ទី​៣​ហើយ​ដែល​តារាចម្រៀង ជួរមុខ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក ណុប បា​យ៉ា​រិ​ទ្ធ ចូលរួម​សម្តែង​ជា​តួឯក បន្ទាប់ពី​រឿង “ ភូមិគ្រិះ​ចម្លែក ” និង​រឿង “ អាត់​បី ” ទទួលបាន​ជោគជ័យ​ក្រោយ​ដាក់​បញ្ចាំង​កាលពី​ប៉ុន្មាន​ឆ្នាំមុន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter