. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
ខ្ញុង បង្ក​ការភ្ញាក់ផ្អើល ក្រោយ​បង្ហាញ​វត្តមាន​ជាមួយ​រថយន្ត​ទំនើប​និង​មាន​អ្នកបើកបរ​
December 08, 2013 (04:39:45) [ 625 ]
 
 
ការបង្ហាញ​វត្តមាន​របស់​តារាក​ម្លែ​ង​ស្រី​សម្លេង​ស្រួយ​នាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ជាមួយនឹង​រថយន្ត​ទំនើប ម៉ាក​លុច​ស៊ី​ស ៤៧០ ជាមួយ​អ្នកបើកបរ​ផង​នោះ បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នកសិល្បៈ​ជាច្រើន ដែល​បាន​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី ដំណើរការ ថត​ខ្សែភាពយន្ត​រឿង “ ក្រឡ​អីហ្នឹង ” កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣​។​

​ការភ្ញាក់ផ្អើល​នេះ​ត្រូវបាន​អ្នក​មេម៉ាយ​កូន​មួយ នាង ខ្ញុង បកស្រាយ​ថា រថយន្ត​ទំនើប​ម៉ាក​លុច​ស៊ី​ស ៤៧០ នេះ មិនមែនជា​របស់​នាង​ទេ ហើយ​នាង​ក៏​មិនទាន់មាន​សមត្ថភាពរ​ហូត​ដល់​ថ្នាក់​ជួល​អ្នកបើកបរ​អោយ​ដែរ​។​ តារាក​ម្លែ​ង​មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​រូបនេះ​អះអាងថា រថយន្ត​ទំនើប​ដែល​នាង​យកមក​ធ្វើដំណើរ​ចូលរួម ក្នុង​កម្មវិធី​ក្រុង​ពាលី​ដំណើរ ការថត​ខ្សែភាពយន្ត​រឿង “​ក្រឡ​អីហ្នឹង​” របស់​ផលិតកម្ម LD នាពេលនេះ​គឺជា​កម្ម​សិទ្ធ​របស់លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ ដែលជា​អ្នកគ្រប់គ្រង និង​ផលិត​កម្មវិធី​នៅក្នុង​ទូរទស្សន៍ CTN​។​

​នាង ខ្ញុង បានបញ្ជាក់​អំពី​មូលហេតុ ដោយសារតែ​ថ្ងៃនេះ​ដៃគូ​សម្តែង​របស់​នាង​ដូចជា​នាយ ពែ​កមី ដែល​តែងតែ​ទៅណា​មក​ណា ជាមួយគ្នា មានការ​ងារ​ជាប់រវល់ ទើប​ធ្វើអោយ​នាង​មិនមាន​មធ្យោបាយ​ធ្វើដំណើរ​។ នាង​បន្ថែមថា “​ដោយ​យល់ឃើញ​ពី​ការលំបាក​របស់ខ្ញុំ​ទើប​លោកតា វ៉ិ​ច​ទ័​រ អោយ​អ្នកបើកបរ​រថយន្តរ​បស់​លោក​ជូន​ខ្ញុំ​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ដូច្នេះ​សូមកុំ​យល់ច្រឡំ​ថា រថយន្ត​ទំនើប​នេះ​ជា​របស់​នាង គឺជា​របស់​លោកតា វ៉ិ​ច​ទ័​រ ទេ​”​។​

​ទន្ទឹមនឹង​ការបង្ហាញ​នូវ​រថយន្ត​ទំនើប​បង្ក​អោយ​ភ្ញាក់ផ្អើល​នាពេលនេះ​តារាក​ម្លែ​ង​សំដី​ហូរ​ដូច​ទឹក​រូបនេះ​ក៏មាន​គម្រោង​នឹងធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី របស់ខ្លួន​ដែលមាន​ទីតាំង​នៅក្នុង​បុរី​ពិភពថ្មី​គៀក​និង​ផ្ទះ​របស់​តារាក​ម្លែ​ង​រួម​ក្រុម គឺ​នាយ ពែ​កមី ដែល​គេហដ្ឋាន​ជា​ផ្ទះល្វែង​នេះ គឺជា​ការរៀបចំ​អោយ​ពី​សំណាក់​ម្ចាស់​សំអាងការ​គូ​ប៊ូ​តា​។​ ​តាម​ការរំពឹងទុក​តា​រាក​ម្លែ​ង​មេម៉ាយ​ចាយ​សម្រស់​រូបនេះ​គ្រោង​នឹង​រៀបចំ​នូវ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នេះ​ក្នុងអំឡុងពេល​២​ទៅ​៣​ខែ​ខាងមុខ ក្នុងពេលដែល​នាង​ស្ថិតនៅក្នុង​ការរង់ចាំ​ពី​ថៅកែ​ហាង​សំអាងការ​គូ​ប៊ូ​តា​មកពី​បរទេស​ដើម្បី​ចូលរួម​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter