. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
តារាចម្រៀង​ក្លឹប​រ៉ុ​ក ត្រូវ​ក្រុមចោរ​ប្លន់​យក​ម៉ូតូ តែ​បុរស​ម្នាក់​ផ្សេងទៀត ​ត្រូវបាន​បាញ់សម្លាប់​
December 08, 2013 (04:43:06) [ 620 ]
 
 
យុវជន​ម្នាក់ ដែល​គេ​អះអាងថា មានឈ្មោះ ហឿន សុខ​លីម អាយុ​២៩​ឆ្នាំ ជា​តារាចម្រៀង​ក្លឹប​រ៉ុ​ក ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ ប្លន់​យក​ម៉ូតូ គេចខ្លួនបាត់​ដោយ​សុវត្ថិភាព តែ​ក្នុង​ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​យុវជន​ម្នាក់ ត្រូវ​ក្រុម​ជនសង្ស័យ បាញ់សម្លាប់ ខណ​:​ជនរងគ្រោះ កំពុង​ដើរ​ឆ្លងផ្លូវ នៅក្បែរ​កន្លែងកើតហេតុ​។​ ​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១:៣០ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣ នៅមុខ​ផ្ទះ​លេខ ១០៧ ផ្លូវ​លេខ​២៤៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

​សមត្ថ​កិ​ច្ច​បាន​និយាយថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក SZ គ្មាន​ស្លាក​លេខ ហើយ​ពេល​ជិះ​ម៉ូតូ​ដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ XT មក​វាយ​ជនរងគ្រោះ ហើយ​ប្លន់​ម៉ូតូ យកទៅ​បាត់ ។​ សមត្ថកិច្ច​បាន​បន្តថា មុនពេល​ជិះ​ម៉ូតូ​បំរុង​គេចចេញ​ទៅនោះ ក្រុមចោរ​បានឃើញ​បុរស​ម្នាក់ កំពុង​រត់​ឆ្លងផ្លូវ ហើយ​ទំនងជា​ក្រុម​ជនសង្ស័យ គិតថា បុរស​ម្នាក់​នោះ រត់​មកជួយ​ជនរងគ្រោះ ក៏​បាញ់​មួយ​គ្រាប់ បណ្តាល អោយស្លាប់​ភ្លាមៗ​តែម្តង​។​

​ជនរងគ្រោះ​ដែល​ស្លាប់ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច បា​នរក​រថយន្ត​ដឹក​សព យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​បងប្អូន​។​ ​កម្លាំង​សមត្ថកិច្ច បានកំណត់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ស្វែងរក​ចាប់ខ្លួនយកមក​ផ្តន្ទាទោស​តាមច្បាប់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter