. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
ខេមរៈ សិរីមន្ត ទាត់ចោលសំណើម្ចាស់ស្ពុនស័រ នៃ ៤ ប្រទេស
December 14, 2013 (07:02:18) [ 1049 ]
 
 
​កំពូល​តារាចម្រៀង លោក ខេមរៈ សិរីមន្ត បាន​ត្រូវ​ម្ចាស់​ស្ពុ​ន​ស័​រ អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​សម្តែង និង​ច្រៀង នៅក្នុង​ប្រទេស​ចំនួន​៤ មានដូចជា សហរដ្ឋ​អាម​រិ​ក កាណាដា បារាំង និង​អូ​ស្រា្ត​លី ប៉ុន្តែ​ការអញ្ជើញ​ទាំងនោះ ត្រូវ​បរាជ័យ​ទាំងស្រុង ដោយសារ​កំពូល​រា​រា​ចម្រៀង​ដ៏​ល្បី​រូបនេះ បាន​បដិសេធ ដោយ​មូលហេតុ​ជាប់កិច្ចសន្យា​ច្រើន ពេក ជាមួយ​បណ្តា​ក្រុមហ៊ុន​នៅក្នុង​ស្រុក ។​

តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​គេហទំព័រ CEN តារាចម្រៀង​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ លោក ខេមរៈ សិរីមន្ត បានធ្វើការ​បកស្រាយ​ថា ដោយ​ឈរលើ​ហេតុផល​ការងារ​មមាញឹក នៅក្នុង​ស្រុក​ច្រើនពេក ទើប​ធ្វើអោយ​លោក​សម្រេចចិត្ត​បដិសេធ ចោលនូវ​គម្រោង​ចេញទៅ​ច្រៀង នៅក្រៅ​ស្រុក តាម​ការស្នើសុំ ។​

​តារាចម្រៀង​មាន​ឥទ្ធិពល នៅក្នុង​ផលិតកម្ម​សាន់​ដេ​រូបនេះ អះអាងថា ប្រទេស​ចំនួន​៤ មាន កាណាដា បារាំង អូ​ស្រា្ត​លី និង​សហរដ្ឋអាមេរិក បានធ្វើការ​ទំនាក់ទំនង អញ្ជើញ​រូបលោក ចេញទៅ​ច្រៀង នៅ​ចុងឆ្នាំ​២០១៣​នេះ ប៉ុន្តែ​ដោយសារតែ​លោក ជាប់​កុងត្រា ក្នុងការ​ចេញទៅ​ច្រៀង នៅតាម​បណ្តា​ខេត្ត​នានា អោយ​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​នោះ ទើប​មិនអាច​បំពេញ​តាម​សំណូមពរ​របស់គេ​បាន ។​

​តារាចម្រៀង មាន​ប្រជាប្រិយភាព​ខ្ពស់ ក្នុង​ស្រទាប់​យុវវ័យ លោក ខេមរៈ សិរីមន្ត បានបញ្ជាក់​ថាៈ " ឆ្នាំនេះ លោក​មិនអាច​ចេញទៅ​ច្រៀង នៅក្រៅ​ប្រទេស​បានទេ ព្រោះ​ការងារ​នៅក្នុង​ស្រុក កំពុងតែ​មមាញឹក រក​ពេល​សម្រាក​គ្មាន " ។ លោក​បន្ថែមថាៈ " ប្រហែលជា​នៅ​ឆ្នាំ​២០១៥-២០១៦ ទើប​អាច​ទៅបាន ដូច្នេះ​ស្នើសុំ​ម្ចាស់​ស្ពុ​ន​ស័​រ មេត្តា​យោគយល់ "​។​

លោក ខេមរៈ សិរីមន្ត បាន​ចាត់ទុកថា ឆ្នាំនេះ ដូចជា​ប្លែក ព្រោះ​មានការ​ងារ​ធ្វើ​ច្រើនជាង​បណ្តា​ឆ្នាំមុនៗ ។ ក្រុមហ៊ុន​ជាច្រើន​បាន​ចាប់អារម្មណ៍​មកលើ​រូបលោក​ខ្លាំង តាមរយៈ​ទំនាក់​ទំនងជា​បន្តបន្ទាប់ ក្នុងនោះ មានការ​ងារ​ខ្លះ កំពុងតែ​ចុះ​កុងត្រា ការងារ​ខ្លះ​កំពុង​បន្ត​កុងត្រា និង​ការងារ​ខ្លះទៀត កំពុងតែ​ទំនាក់​ទំនងជា​បណ្តើរៗ ។​ ពាក់ព័ន្ធ​ទៅនឹង​ការបង្ហាញ​វត្តមាន នៅក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​សាកល នា​ថ្ងៃ​ខាងមុខ ត្រូវបាន​លោក ខេមរៈ សិរីមន្ត ទម្លាយ​អោយដឹងថា ឆ្នាំនេះ លោក​ត្រូវ​ទៅ​ឆ្លង​ឆ្នាំ នៅឯ​ខេត្ត សៀមរាប តប​តាម​ការអញ្ជើញ​របស់​ក្រុមហ៊ុន​ធំ​មួយ ។​

គួរ​បញ្ជាក់ថា ផ្តើមចេញពី​ភាពល្បីល្បាញ បានធ្វើអោយ​កំពូល​តារាចម្រៀង លោក ខេមរៈ សិរីមន្ត ក្លាយជា​គោលដៅ ចង់បាន​របស់​បណ្តា​ក្រុមហ៊ុន​ជាច្រើន ក៏ដូចជា​ម្ចាស់​ស្ពុ​ន​ស័​រ​នានា​។ ជាមួយនឹង​ការបង្ហាញ​វត្តមាន ក្នុង​កម្មវិធី​ធំៗ​ជា ច្រើន​នោះ បានធ្វើ អោយ​ប្រជាប្រិយភាព ក៏ដូចជា ប្រាក់ចំណូល​របស់​តារាចម្រៀង​រូបនេះ ហក់​ឡើង​កាន់ តែ​ខ្ពស់ គួរអោយកត់សម្គាល់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter